មួយគ្រួសារ ទៅកម្សាន្ត រមណីយដ្ឋាន ទឹកជ្រោះ ព្រះនិមិត្ត ក្រឡាប់រថយន្ត របួស៨នាក់
ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់ ក៏មានមនុស្សប្រុសស្រី ៨នាក់ រងរបួសធ្ងន់ស្រាល ដោយសារ ជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត កាលពីព្រឹកថ្ងៃទី២២ កុម្ភៈ នេះ ស្ថិតនៅតាម ដងផ្លូវក្រួសក្រហម ចំណុចថ្មកំបោរ ភូមិដងផ្លិត ឃុំកំពង់ស្រឡៅ ស្រុកឆែប ខណៈពេលដែលពួកគេ ធ្វើដំណើរទៅកម្សាន្ត រមណីយដ្ឋានទឹកជ្រោះព្រះ និមិត្ត ឃុំស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរ ឈ្មោះ លី ហៀង អាយុ៣៩ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងក្រុមគ្រួសារ ធ្វើដំណើរទៅកម្សាន្ត រមណីយដ្ឋានទឹកជ្រោះ ព្រះនិមិត្ត តែមិនទាន់ទៅដល់ គោលដៅផង លុះមកដល់ចំណុចកើតហេតុ តាមផ្លូវក្រួសក្រហម ខាងលើ ស្រាប់តែរថយន្ត រេចង្កូតក្រឡាប់ ទៅម្ខាងផ្លូវ បណ្តាលឱ្យអ្នកជិះ ក្នុងរថយន្តរងរបួសធ្ងន់ និងស្រាលតែម្តង ។
មន្ត្រីសមត្ថកិច្ច បានបន្តថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ ម៉ាកឡិចស៊ីស ៤៧០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2P-1113 រងការខូចខាត យ៉ាងដំណំ រីឯអ្នករងគ្រោះ ទាំង៨នាក់នេះ មាន ១-ឈ្មោះ លី ហៀង អាយុ៣៩ឆ្នាំ ភេទប្រុស ២-ឈ្មោះ រិទ្ធិ សុផាវី អាយុ៣៦ឆ្នាំ ភេទស្រី ៣-ឈ្មោះ សុ ផល អាយុ៥១ឆ្នាំ ភេទស្រី ៤-ឈ្មោះ ស៊ុយ ដារ៉ារិទ្ធិ អាយុ៥២ឆ្នាំ ភេទប្រុស ៥-ឈ្មោះ លី ជូមីង អាយុ៨ឆ្នាំ ភេទប្រុស ៦-ឈ្មោះ រិទ្ធិ ថុនា អាយុ២៦ឆ្នាំ ភេទប្រុស ៧-ឈ្មោះ លី ជឺអ៊ីង អាយុ៦ឆ្នាំ ភេទស្រី និង៨-ឈ្មោះ លី ជឺអាន អាយុ៣ឆ្នាំ ភេទស្រី អ្នករងគ្រោះ ទាំង៨នាក់ខាងលើ រស់នៅរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា អ្នករងគ្រោះ ទាំង៨នាក់ ខាងលើ មានម្នាក់ឈ្មោះ រិទ្ធិ ថុនា រងរបួសបាក់ដៃខាងស្តាំ ចំណែក៧នាក់ទៀត រងរបួសស្រាល ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!