តុលាការ សម្រេចឃុំខ្លួន ជនសង្ស័យ ចោរប្លន់ផ្ទះ ផ្ទេរប្រាក់វីង នៅស្រុកខ្សាច់កណ្តាល

 
 

ខេត្តកណ្តាល៖ ចោរប្លន់ផ្ទះផ្ទេរប្រាក់វីងនៅស្រុកខ្សាច់កណ្តាលម្នាក់ ក្នុងចំនោមបក្ខពួក ៣ទៅ ៤នាក់ ត្រូវបានតុលាការ សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន នៅពន្ធនាគារ ដើម្បីធ្វើការ ស៊ើបអង្កេត បន្តខណៈបក្ខពួក របស់គេកំពុងរត់គេចខ្លួន បន្ទាប់ពីបានបញ្ជូន មកកាន់តុលាការ កាលពីព្រឹក ថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

នគរបាលបានឲ្យដឹងថា ជនជាប់ចោទរូបនេះឈ្មោះ ឈឹម សុផល ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរលក់ដូរ និងបញ្ចូលហ្គាស នៅក្នុងឃុំ ព្រែកតាម៉ាក ស្រុកខ្សាច់កណ្តាល មានស្រុកកំណើត នៅភូមិល្ហើយ ឃុំព្រាលកញ្ជៀច ខេត្តព្រៃវែង។

នគរបាលបានបន្តថា កាលពីថ្ងៃទី១២ខែកក្តដា ឆ្នាំ២០១៥ ក្រុមចោរប្លន់បានធ្វើ សកម្មភាព ប្លន់ផ្ទះផ្ទេរប្រាក់វីង នៅក្នុងភូមិព្រែកកូវ ស្រុកខ្សាច់កណ្តាល ប្រដាប់ដោយ កាំភ្លើងខ្លីវែង ក្រោយមកកម្លាំងនគរបាលខេត្ត បានស្រាវជ្រាវ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈ ទើបសម្រេចឃាត់ ខ្លួនបានម្នាក់ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលារ រួចតុលាការក៏បាន សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន ដែលចេញដីការ ឃុំខ្លួនដោយលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល ដើម្បីធ្វើការស្រាវជ្រាវបន្ត។ ចំណែកឯបក្ខពួករបស់គេ ៣ទៅ៤នាក់ទៀត កំពុងរត់គេចខ្លួននោះ នគរបាលនិងធ្វើការ ស្រាវជ្រាវតាមចាប់ខ្លួនបន្ត ។

នគរបាលបានបន្តថា ជនសង្ស័យគឺជាមុខសញ្ញា ធ្លាប់ជាប់ពន្ធនាគារនៅព្រៃស ក្រោយមកក៏បានផ្ទេរទៅកាន់ ខេត្តបន្ទាយមានជ័យ និងកំពង់ចាម ហើយបានចេញពី ពន្ធនាគារនៅឆ្នាំ ២០១៣ហើយគេបានមក ជួលផ្ទះស្នាក់នៅ លក់ដូរនៅព្រែកតាមាក់ ដើម្បីសំងំធ្វើសកម្មភាព៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម