ទូរស័ព្ទគំរាម ជំរិតទារប្រាក់ ពីលោកអភិបាលក្រុង និងប្រធានមន្ទីរខេត្ត
ខេត្តស្វាយរៀង ៖ ក្រុមជនទុច្ចរិត ទូរស័ព្ទគំរាមជំរិតទារប្រាក់ ពីប្រធានមន្ទីរចំនួន៣ និងលោកអភិបាលក្រុងស្វាយរៀង ដោយយកតួនាទី ស្ថាប័នអាជ្ញាធរ ប្រឆាំងអំពើពុករលួយ មកប្រើ ដែលបានកើតឡើង រយៈពេល២ថ្ងៃជាប់គ្នា លើកទី១-បានកើតឡើង កាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃទី២៣ កុម្ភៈ ២០១៦ ជនអនាមិក បានទូរស័ព្ទទៅលោក យូ ប៊ុន្នី អភិបាលក្រុងស្វាយរៀង ដោយអះអាងថា គេជាមន្ត្រីអាជ្ញាធរ ប្រឆាំងអំពើពុករលួយ បានដឹងពីចំណុចរសើបនានា របស់លោកអភិបាលក្រុង ហើយបើចង់បញ្ចប់រឿង ឲ្យទូរស័ព្ទទៅឯកឧត្តម តាមលេខដែលគេឲ្យ ។
ទាក់ទិនទៅនឹងករណី ខាងលើនេះដែរ លោក យូ ប៊ុន្នី អភិបាលក្រុងស្វាយរៀង បានប្តឹងទៅលោកអធិការក្រុងស្វាយរៀង ឲ្យចាត់ការតាមនីតិវិធី ។
ដោយឡែក លើកទី២-បានកើតឡើង កាលពីវេលា ម៉ោង៨ និង៣០នាទីព្រឹក នៅថ្ងៃទី២៤ កុម្ភៈ ២០១៦ មានជនអនាមិកម្នាក់ទៀត ដែលមានលេខទូរស័ព្ទ ០៩៧៥០១៧៣៤ បានទូរស័ព្ទមកគំរាម លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តស្វាយរៀង ដោយអះអាងថា រូបគេជាមន្ត្រីនៃអាជ្ញាធរជាតិប្រឆាំង អំពើពុករលួយ ។
លោក គឹម ពិសិដ្ឋ បានឲ្យដឹងតាមទូរស័ព្ទ នៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី ២៥ កុម្ភៈ នេះថា ជនអនាមិកបានទូរស័ព្ទ មកសួរថា តើបញ្ហាដីធ្លី ធ្វើការយ៉ាងណាហើយ? ពេលនោះគាត់បានសួរវិញថា រឿងដីធ្លីអី? ជនរូបនេះ មិនឆ្លើយទេ បាននិយាយបង្វែងដាន ពីនេះពីនោះ រួចនិយាយទៀតថា បើចង់ចរចាបញ្ចប់រឿង ឲ្យទូរស័ព្ទទៅឯកឧត្តមផ្ទាល់ តាមលេខទូរស័ព្ទ ០១១ ៤៧៦ ៩៨២ និងបានគំរាមថា បើមិនទូរស័ព្ទទៅចរចាទេ ក្រុមការងារឯកឧត្តមនឹងចុះទៅជួបផ្ទាល់ សាកសួរបញ្ហារឿងដីធ្លីនេះ ។
បន្ទាប់មកជនអនាមិក ក៏បានទូរស័ព្ទទៅ លោកស្រី គង់ គីណា ប្រធានមន្ទីរសង្គមកិច្ថអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងបន្តទូរស័ព្ទ ទៅលោកស្រី ភួង សារី ប្រធានមន្ទីរកិច្ចការនារីខេត្ត ដោយប្រើល្បិចតែមួយ គឺយកឈ្មោះ ស្ថាប័នអាជ្ញាធរជាតិ ប្រឆាំងអំពើពុករលួយ មកគំរាម ក្នុងគោលបំណងជំរិតទារប្រាក់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!