អាវុធហត្ថ៣នាក់ ចូលជួយជនរងគ្រោះ ក្នុងភ្នក់ភ្លើង ឧត្តមសេនីយ៍ រ័ត្ន ស៊្រាង លើកជាគំរូ និងផ្តល់រង្វាន់
រាជធានីភ្នំពេញ ៖ ក្នុងករណីអគ្គីភ័យមួយ បានកើតឡើង កាលពីវេលារំលងអាធ្រាត ឈានចូលថ្ងៃទី25 កុម្ភៈ ២០១៦ នៅម្តុំផ្លូវបំបែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដែលផ្តើមឆេះចេញ ពីផ្ទះកណ្តាល រាលទៅផ្ទះសងខាង យ៉ាងសន្ធោរសន្ធៅ បណ្តាលឱ្យស្ត្រីចំណាស់ម្នាក់ និងក្មេងស្រីម្នាក់ទៀត ត្រូវអណ្តាតភ្លើង ហ៊ុមព័ទ្ធចេញមិនរួច ។
ឆេះផ្ទះស្តុកអេតចាយ ក្បែរសាលាជម្ពូវ័ន្ត ទាំងកណ្តាលអធ្រាត្រ របួសមនុស្ស៣នាក់ ពេលនោះ កម្លាំងអាវុធហត្ថដែលចូលរួម ជាមួយក្រុមចម្រុះ ពន្លត់អគ្គិភ័យ ក្នុងនោះមាន 3នាក់ បានរត់ឡើង ទៅលើដំបូលផ្ទះ ដែលកំពុងឆាបឆេះ ទម្លុះចុះទៅជាន់ផ្ទាល់ដី ដើម្បីជួយសង្គ្រោះ ស្ត្រីចំណាស់ និងក្មេងស្រី ដែលកំពុងរងនូវចំហាយអណ្តាតភ្លើង កំពុងចាប់ផ្តើមរលាក និងថប់ដង្ហើម ដោយសារផ្សែង។
ដោយភាពអង់អាចក្លាហាន របស់កម្លាំង កងរាជអាវុធហត្ថ បានលើកបីបញ្ជូន បន្តៗឡើងមកលើ រួចដាក់ចុះចេញមកក្រៅ ដាក់ចូលរថយន្តសង្គ្រោះ យកទៅមន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ហើយបញ្ជូនបន្ត ទៅមន្ទីរពេទ្យព្រះកុសមៈ ។
លុះព្រឹកឡើង បន្ទាប់ពីទទួលនេះ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់តាំង ក្រុមការងារ ឱ្យចុះទៅសួរសុខទុក្ខស្ត្រីចំណាស់ និងក្មេងស្រីរងគ្រោះ ដែលសម្រាក នៅមន្ទីរពេទ្យព្រះកុសមៈ ដោយនាំយកអំណោយ ទៅជូនពួកគាត់ ក្នុងម្នាក់ៗ ទទួលបានប្រាក់៥០ម៉ឺនរៀល, ទឹកក្រូច១កេស ទឹកសុទ្ធ២កេស ព្រមទាំងផ្តាំសួរសុខទុក្ខ ពួកគាត់ទាំង២ពីចម្ងាយ ដោយលោកជូនពរ ឱ្យពួកគាត់ទាំង២ ឆាប់ជាសះស្បើយ ។
ស្ត្រីចំណាស់ដែលរងគ្រោះនោះ ឈ្មោះថា តាំងហ្គិច អាយុ៦២ឆ្នាំ (ជាចុងភៅ) រីឯក្មេងស្រីម្នាក់ទៀត ឈ្មោះថា ស្រីណែត អាយុ១០ឆ្នាំ ជាក្មេងកំព្រា រស់នៅជាមួយគេ បានថ្លែងអំណរគុណ ចំពោះកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានប្តូរជីវិត ចូលទៅជួយសង្គ្រោះពួកគាត់ ចេញពីក្នុងភ្នក់ភ្លើង បើកុំតែបានកងរាជអាវុធហត្ថ ម្លេះជីវិតពួកគាត់ច្បាស់ជាត្រូវស្លាប់ ក្នុងភ្នក់ភ្លើងបាត់ទៅហើយ ហើយក៏សូមថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ផងដែរ ចំពោះលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ដែលបានយកចិត្តទុកដាក់ ដល់សុខទុក របស់ពួកគាត់។
ទន្ទឹមគ្នានោះដែរ លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង បានសំដែងការកោតសរសើរ និងមានមោទនភាព យ៉ាងខ្លាំង ចំពោះកម្លាំង អាវុធហត្ថក្រោមឱវាទ របស់លោក ទាំង៣រូប ដែលបានពុះពារ ហ៊ានចូលទៅរំដោះ យកជនរងគ្រោះពីក្នុងភ្នក់ភ្លើង ដែលកំពុងឆាបឆេះ ដោយមិនគិតពី អាយុជីវិតខ្លួនឯង ។
ដើម្បីជាការលើកទឹកចិត្ត ចំពោះសកម្មភាពជាគំរូវីរភាព សម្រាប់អាវុធហត្ថ រាជធានីភ្នំពេញ លោកបានផ្តល់រង្វាន់ជាថវិការដល់ អាវុធហត្ថទាំង៣រូប គឺ១-លោកអនុសេនីយ៍ឯក សើន កែវវណ្ណធី ២-លោកព្រិន្ទបាលឯក ធូ ប៊ុណ្ណា និង ៣-លោកព្រិន្ទបាលឯកទឹម ប៊ុ ណ្ណា ក្នុងម្នាក់ៗ ទទួលបានថវិការ ១លានរៀល ហើយអង្គភាព ធ្វើការកត់ត្រាពីស្នាដៃ ជាគំរូវីរភាពនេះ ទុកសម្រាប់ឲ្យអាវុធហត្ថ រាជធានីភ្នំពេញ ដទៃទៀត ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!