ក្មេងស្រី អាយុ៧ឆ្នាំដ៏កំសត់ ត្រូវមើលថែ ជីដូនជីតា ដែលមានជំងឺប្រចាំកាយ ក្រោយឪពុកស្លាប់ និងម្តាយរត់ចោលផ្ទះ
ចិន៖ កាលពីពេលថ្មីៗនេះ រឿងរ៉ាវរបស់ក្មេងស្រី ដ៏កំសត់ម្នាក់ ត្រូវបានចុះផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន ក្នុងប្រទេសចិន ដោយសារតែនាង ត្រូវទទួលខុសត្រូវ និងមើលថែទាំ ជីដូនជីតា ដែលមានជំងឺប្រចាំកាយ ដោយខ្លួននាងផ្ទាល់ ក្រោយពីឪពុកនាង បានស្លាប់ និងម្តាយនាង រត់ចោលផ្ទះ បាត់ស្រមោល មិនឃើញត្រលប់មកវិញ។
ក្មេងស្រី Yi Miaomiao
ក្មេងស្រីជនជាតិចិន ដ៏កំសត់រូបនោះ មានឈ្មោះថា Yi Miaomiao អាយុ៧ឆ្នាំ រស់នៅក្នុងស្រុក Hubei ទីក្រុង Yichang ប្រទេសចិន ត្រូវទទួលខុសត្រូវ មើលថែទាំ ជីដូនជីតា និងភារកិច្ចផ្សេងៗទៀត ហើយឆ្លៀតពេលទៅរៀន ទៀតផង។ កាលពីឆ្នាំមុន ឪពុករបស់នាង Miaomiao បានស្លាប់បាត់បង់ជីវិត យ៉ាងអកុសល នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ។ ក្រោយមក ម្តាយរបស់នាង បានចាកចេញពីផ្ទះ ហើយមិនឃើញត្រលប់មកវិញ ទាល់តែសោះ។ មូលហេតុនេះហើយ ដែលធ្វើឲ្យនាងត្រូវរ៉ាប់រង មើលថែទាំ ជីដូនជីតា ដោយខ្លួននាងផ្ទាល់តែម្តង។
ក្មេងស្រី Yi Miaomiao និងជីដូនជីតានាង
ជាមួយគ្នានេះដែរ នាង Miaomiao ត្រូវទទួលខុសត្រូវ និងជួយការងារផ្ទះជាច្រើន ដូចជា ចិតដំឡូង លាងចាន និងបោសសំអាតទីធ្លា ខាងមុខផ្ទះ ជាដើម។
បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជីដូនរបស់នាង មានបញ្ហាសតិ និងមានបញ្ហានៅពេលប្រើដៃ ខាងស្តាំ ម្តងៗ។ ទន្ទឹមនឹងនេះដែរ ជីតារបស់នាង ក៏កើតជំងឺស្បែក ដ៏កម្រមួយ ដោយស្បែករបស់គាត់ មិនអាចត្រូវទឹក ច្រើនពេកបានឡើយ ជាពិសេស នៅក្នុងរដូវរងារ។
ទោះបីជាមានភារកិច្ចជាច្រើន ត្រូវទទួលរ៉ាប់រង ក៏ដោយ ប៉ុន្តែនាង Miaomiao នៅតែឆ្លៀតពេលទៅរៀន និងជាសិស្សពូកែ នៅក្នុងសាលាថែមទៀតផង៕
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!