ឃាតកម្ម វាយសម្លាប់កូនក្រមុំ នៅថ្ងៃចូលរោងការ ឃាត.ក ជាកូនកំលោះ
ខេត្តក្រចេះ ៖ នគរបាលព្រហ្មទណ្ឌខេត្ត និងស្រុកស្នួល ក្រោមការចង្អុលបង្ហាញ ពីសំណាក់លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត ដឹកនាំបញ្ជាដោយ លោក ចាន់ សុគីម អធិការនគរបាលស្រុក បើកប្រតិបត្តិកាស្រាវជ្រាវអស់រយៈពេលជាង១០ម៉ោង ក្រោយកើតហេតុ ទើបបំបែកសំណុំរឿងករណីអំពើឃាតកម្មវាយសម្លាប់ កូនក្រមុំនៅថ្ងៃចូលរោងការ ឈានទៅចាប់ឃាត.កដៃដល់ គឺជាកូនកំលោះ ។
លំនៅឋានមួយដែលមាន រៀបពិធីមង្គលការប្រព្រឹត្តទៅ បានមួយល្ងាចនៃថ្ងៃសូត្រមន្ត ក្រុងពលី របស់គ្រួសារកូនក្រមុំបានបន្លឺមេក្រូយ៉ាងទ្រហឹង អ៊ឺងកង នៅកណ្តាលភូមិ ក្នុងភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល បានប្រែក្លាយទៅជាផ្ទះធ្វើពិធីបុណ្យ សពចាក់មេក្រូស្មូតទៅវិញ បន្ទាប់កូនក្រមុំត្រូវបានវាយសម្លាប់នៅកណ្តាលវាលស្រែខាងក្រោយផ្ទះ កាលពីវេលារំលងអធ្រាត្រនៃថ្ងៃចូលរោងការ ។
មូលហេតុដែលបណ្តាលឲ្យ ថ្ងៃការក្លាយទៅជាថ្ងៃកម្ម ក៍ដោយសារតែកូនកំលោះ មិនស្រឡាញ់ពេញចិត្តនឹងកូនក្រមុំ និងចោទប្រកាន់នាងថា ជាមនុស្សមានប្រវត្តិមិនល្អ ជាងនេះទៅទៀត គឺរូបគេតែងតែទទួលការគំរាមពីឪពុកម្តាយរបស់កូនក្រមុំ បង្ខំឲ្យរៀបការ ទើបរូបគេមិនដាច់ចិត្ត ធ្វើអត្តឃាតខ្លួនឯង បែរជាដាច់ចិត្តសម្លាប់កូនក្រមុំទៅវិញ។ នេះបើតាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ចរបស់ជនដៃដល់ ជាកូនកំលោះឈ្មោះ ឡើត ឆើត ហៅផេះ អាយុ២០ឆ្នាំ ។
លោកអធិការនគរបាលបានបន្តថា នារីរងគ្រោះជាកូនក្រមុំ ឈ្មោះ ម៉ុន ញឹប ហៅក្តឹប អាយុ១៩ឆ្នាំ ត្រូវជនដៃដល់ប្រដាប់ដោយព្រនុងប្រវែងកន្លះម៉ែត្រ វាយនិងយកក្រមារឹត.កសម្លាប់ នៅវាលស្រែខាងក្រោយផ្ទះ ចម្ងាយជាង១០០ម៉ែត្រ ខណៈដែលនារីរងគ្រោះ ដើរទៅងូតទឹកអូរជាមួយជនដៃដល់ ជាកូនកំលោះពេលយប់ ក្រោយពីពិធីសូត្រមន្តចូលរោងចប់ ។
លោកវរសេនីយ៍ទោ បានឲ្យដឹងទៀតថា សកម្មភាពរបស់ជនដៃដល់ គឺគេបានរៀបចំគម្រោងការសម្លាប់នារីរងគ្រោះ ដោយសម្ភារ រួមមាន ពិល ដែក ព្រនុង និងក្រមារឹត.ក ។ ហើយក្នុងសកម្មភាពវាយសម្លាប់ ក៏មានការប្រវាយប្រតប់គ្នាដោយជនដៃដល់ ក៏ត្រូវដួលសន្លប់ ។
លោកថា ផែនការរបស់ជនសង្ស័យ ក្រោយពីវាយសម្លាប់នារីរងគ្រោះឲ្យស្លាប់រួច និងបំភ័ន្តរូបភាពថា ពួកគេត្រូវគេលួចកាប់សម្លាប់ ។ តែក្រោយពីចុះតាមដានស្រាវជ្រាវ ស៊ើបអង្កេតនៅកន្លែងកើតហេតុ នគរបាលបានកំណត់ថា ករណីនេះគឺផ្តើមចេញដោយជនដៃដល់ ជាកូនកំលោះទើបចាប់ឃាត់ខ្លួនតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា គេពិតជាបានសម្លាប់នារីរងគ្រោះ ជាកូនក្រមុំប្រាកដមែន ព្រោះគេមិនស្រឡាញ់ពេញចិត្ត ដោយចោទកូនក្រមុំថា ជា មនុស្សមានប្រវត្តមិនល្អ ម្យ៉ាងទៀត ឪពុកម្តាយខាងកូនក្រមុំគំរាមថា នឹងប្តឹងឲ្យសងសំណង បើរូបគេផ្តាច់ពាក្យមិនរៀបការ ។ ជននេះឆ្លើយទៀតថា កន្លងមក រូបគេចង់ធ្វើអត្តឃាតសម្លាប់ខ្លួនតែមិនដាច់ចិត្ត ដោយសារអាណិតឪពុកម្តាយដែលក្រីក្រ ។ ទើបរូបគេបែកគំនិតសម្លាប់កូនក្រមុំដើម្បីបំបិទមាត់តែម្តង នៅពេលឱកាសផ្តល់ឲ្យ ។
ក្រោយឃាត់ខ្លួនរយៈពេល១ថ្ងៃ ជនដៃដល់ត្រូវបាននគរបាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៨ កុម្ភៈ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!