នាំស្រីស្នេហ៍ទៅច្រៀងខារ៉ាអូខេ បុកគេស្លាប់ ម្នាក់រត់ចោលរថយន្ត
ខេត្តត្បូងឃ្មុំ ៖ រថយន្ត១គ្រឿងម៉ាក RAV4ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AD-9937 បានជិះជាមួយនឹងស្រីស្នេហ៏ដោយ ជាប់រវល់តែសាសងគ្នាភ្លេច មើលមុខក៏ជ្រុលទៅបុក ម៉ូតូម៉ាកសាន់យ៉ាន់១គ្រឿងពណ៌ខៀវពេញទំហឹងនៅលើផ្លូវជាតិលេខ៧២ បណ្តាលឲ្យអ្នក បើកបរម៉ូតូស្លាប់ភ្លាមៗ។ ហេតុការណ៍ នេះកើតឡើងនៅវេលា ម៉ោងប្រហែល៩និង៤៥នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិ ត្រពាំងព្រីងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ហើយជនបង្កបានបើករថយន្តគេច ពីកន្លែងកើតហេតុ ចម្ងាយប្រហែល ១០គីឡូម៉ែត្រក៏ទុកចោល រត់គេចខ្លួនបាត់ស្រមោល ។
ប្រភពពីនគរបាលចរាចរខេត្ត ត្បូងឃ្មុំបានប្រាប់កោះសន្តិភាពឲ្យដឹងថា អ្នកបើករថយន្តរួមនឹង ស្រីស្នេហ៏ បានលេចឮថាចេញមកពី ស្រុកមេមត់ក្នុងបំណង មកចូលច្រៀងនៅ ហាងខារ៉ាអូខេមួយកន្លែងម្តុំផ្លូវ បំបែករង្វង់មូលតាដំបង គ្រញូង កន្លែងដែលក្រុមគយ ប្រចាំការរង់ចាំ ចាប់ទំនិញគេចពន្ធ ដោយខុសច្បាប់ ។ ប្រភពដដែលបន្ត ឲ្យដឹងទៀតថា ពេលដែលមកដល់ត្រង់ ខារ៉ាអូខេនោះ ហាងមិនសូវស្អាតក៏បានដឹកស្រីស្នេហ៏បន្តទៅ មុខទៀត ដើម្បីច្រៀងនៅហាងដែលល្បី តែមិនទាន់នឹងដល់គោលដៅផង ស្រាប់តែជិះទៅបុកម៉ូតូពី ខាងក្រោយពេញទំហឹងនៅលើផ្លូវជាតិ លេខ៧២ ក្នុងភូមិត្រពាំងព្រីងទី២ ជាហេតុបណ្តាលឲ្យអ្នក បើកម៉ូតូឈ្មោះ សាត ហាង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិថ្នល់ កែងឃុំត្រពាំងផ្លុង ស្រុក ពញាក្រែក ស្លាប់ភា្លមៗ ហើយក៏បើករថយន្ត គេចទៅខាងច្រកព្រំដែនអន្តរជាតិត្រពាំង ផ្លុងជាប់ប្រទេស វៀតណាម ។
តែដោយឃើញនៅលើរថយន្ត មានស្នាមប្រឡាក់ឈាមនោះធ្វើឲ្យសមត្ថកិច្ចដែលប្រចាំ ការទីនោះ បានបើកដេញតាមរថយន្ត បង្កហេតុ មកដល់ត្រង់ចំណុចម្តុំមណ្ឌល កែប្រែត្រពាំងផ្លុងទី៣ ។ បន្ទាប់មក នគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ត្រពាំងផ្លុង បានចុះទៅដល់កន្លែងកើតហេតុ និងបាន រាយការណ៏មក ជំនាញចរាចរ ស្រុកពញាក្រែក ឲ្យមកស្ទូចរថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងពេលដែលកើតហេតុដំបូងគេមិនដឹងពីម្ចាស់រថយន្ត នោះនៅទីណាឡើយ តែក្រោយមកដោយមាន ការស្រាវជ្រាវទើបដឹងថា រថយន្តនេះមានដឹកស្រី ស្នេហ៏មកច្រៀងខារ៉ាអូខេ ដើម្បីសប្បាយ។ តែមិន ទាន់នឹងបានច្រៀងផង ក៏ជួបនឹងឧប្បត្តិហេតុគ្រោះ ថ្នាក់ចរាចរបណ្តាលឲ្យអ្នក ជិះម៉ូតូម្នាក់បាត់បង់អាយុ ជីវិត គេគ្រាន់តែដឹងពីតម្រុយ របស់អ្នកបើកបរ រថយន្តខ្លះៗតែប៉ុណ្ណោះ ទោះជា យ៉ាងណាក្តីជនបង្ក ហេតុបានរត់គេចខ្លួនបាត់ទៅហើយ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!