ស្ពានអ្នកលឿង រងគ្រោះទៀតហើយ៖ បើករថយន្តទាំង កល់កំណល់ បណ្ដាលឲ្យកោស កៅស៊ូខូចប្រហែល ៣៥ម៉ែត្រ

 
 

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តធុនធំ ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ កំពង់ចាម 3A0264 ដឹកត្រី ចំនួនប្រហែល ១០តោន ទាំងជាប់កំណល់ បានបណ្ដាលឲ្យ កំណល់កាប់ដាច់កៅស៊ូ ក្រាលលើ ស្ពានអ្នកលឿង (ត្សឹបាសា) ប្រហែល ៣៥ម៉ែត្រ។

 យោងតាមអគ្គស្នងកា រដ្ឋាននគរបាលជាតិ បានឲ្យដឹងថា  នៅលើស្ពានត្សឹបាសា កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១៧ និង៣៥នាទី មានរថយន្ត ១គ្រឿង បើកដាច់កៅស៊ូ ក្រាលថ្នល់ដុំៗ ប្រវែងប្រហែល ៣៥ម៉ែត្រ ចំណែករថយន្ត និងអ្នកបើកបរ បានឃាត់យកមកអធិការ នគរបាលស្រុក លើកដែករង់ចាំ ចាត់ការតាម នីតិវិធី ។

អ្នកបើកបរឈ្មោះ ហេង ប៊ុនថង ភេទប្រុស ឆ្នាំកំណើត ១៩៨៥ រស់នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បើករថយន្តដឹកធុងត្រីចំនួនប្រហែល ១០តោន (រថយន្តម៉ាកហ៊ីយូនដាយពាក់ ស្លាកលេខកំពង់ចាម 3A0264 ។

មូលហេតុ ដែលបណ្តាលឲ្យដាច់ថ្នល់ គឺបណ្តាលមកពី កំណល់រថយន្តជាប់ ចន្លោះកង់ក្រោយពេល គេកល់ហើយ អ្នកបើកបរបើក ទាំងជាប់កំណល់ ទើបធ្វើឲ្យ កំណល់កាប់ដាច់ កៅស៊ូក្រាលលើស្ពាន ប្រហែល ៣៥ម៉ែត្រ ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម