តារាចម្រៀងស្រីម្នាក់ ខ្មាសគេពេញឆាក ក្រោយឡើងច្រៀងចាក់ឌីស និងកាន់ ក្បាលមេក្រូបញ្ច្រាស់ (មានវីដេអូ)
ចិន៖ តារាចម្រៀងស្រីចិន ល្បីឈ្មោះម្នាក់ បានទទួលភាពអាម៉ាស់ យ៉ាងខ្លាំង ក្រោយឡើងច្រៀងចាក់ឌីស ហើយគ្រាន់តែ ធ្វើមាត់តាមម្ហបៗ និងកាន់ក្បាលមេក្រូបញ្ច្រាស់ ដោយចៃដន្យ ក្នុងអំឡុងការប្រគុំតន្រ្តីមួយ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាចម្រៀងផប និងជាអ្នកនិពន្ធ មកពីតំបន់ម៉ុងហ្គោលី នាង Sa Dingding វ័យ៣២ឆ្នាំ បានសម្តែង ក្នុងការប្រគុំតន្រ្តីមួយ នៅឯស្ថានីយ៍ទូរទស្សន៍ CCTV 15 ក្នុងពិធីបុណ្យ «Lantern Festival Gala» ហើយក៏បានទទួលរងនូវភាពអាម៉ាស ក្រោយឡើងច្រៀងចាក់ឌីស និងកាន់ក្បាលមេក្រូបញ្ច្រាស់។
ទោះបីជាយ៉ាងណាក៏ដោយ នាង Dingding បានត្រលប់ក្បាលមេក្រូវិញ ក្រោយដឹងថា ខ្លួនកាន់ក្បាលមេក្រូបញ្ច្រាស់។
គួរបញ្ជាក់ផងដែរថា ប្រទេសចិន បានណែនាំ ស្តីពីការហាមឃាត់ ការច្រៀងចាក់ឌីស ហើយធ្វើមាត់តាមម្ហបៗ បន្ទាប់ពីមានភាពចម្រូងចម្រាស់ នៅក្នុងពិធីបើកការប្រកួត កីឡាអូឡាំពិក «Beijing Olympic Games» ដោយសន្យាថា នឹងមានការផាកពិន័យ ចំពោះនរណាម្នាក់ ដែលល្មើសនឹងការហាមឃាត់នេះទៀតផង៕
នាង Sa Dingding
ប្រភព ៖ បរទេស
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!