ឆយី រាងចាល នឹងមនុស្សប្រុសងាក មកស្រលាញ់ស្រីដូចគ្នា
ភ្នំពេញៈ តារាសម្តែងដែលមានកូនអត់ប្តី នាង ឆយី ថ្មីៗ នេះបានរំលេច សារមួយ ដែលធ្វើឲ្យមហាជនមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបាន ប្រកាសក្តែងៗថា ចង់ងាកមក ចាប់ផ្តើមស្នេហា ជាមួយមនុស្សស្រី ដូចគ្នាវិញ ព្រោះថានាងបាន ចំណាយពេល ខូចចិត្តច្រើន ដោយសារមនុស្សប្រុស ទើបធ្វើឲ្យនាងរាងចាលបែបនេះ។
តាមរយៈសារខ្លីដែល តារាសម្តែងធ្មេញជំពឹស នាង ឆយី បានសរសេរ បង្ហោះយ៉ាងខ្លី ដោយភ្ជាប់មក ជាមួយរូបថតនាង និងនារីម្នាក់ ដែលថើបគ្នា ដោយនាងបានសរសេរថា « ខូចចិត្តឡើងបែកស្លុយ... ស្រលាញ់ស្រីវិញ មានអារម្មណ៍ថា...កក់ក្តៅ ស្រួលចិត្ត ស្រួលខ្លួន...យាយទៅស្រួល គ្រប់យ៉ាងច្ចឹងម្មង » ។
ក្រោយពីតារាសម្តែងសាច់សរខ្ចីរូបនេះ បានប្រកាសបែបនេះបាន ធ្វើឲ្យមហាជនជាច្រើន មានការងឿងឆ្ងល់ និងប្លែកចិត្ត ថាហេតុអីបាន ជានៅសុខៗ នាងបង្ហាញសារបែបនេះ ឫមកពីនាងមាន ការឈឺចាប់ខ្លាំង ដោយសារតែបុរសម្នាក់ (ឪពុកកូននាង) ទើបធ្វើឲ្យនាង មានអារម្មណ៍ ឈឺចាប់ខ្លាចរអា និងប្រុសៗ រហូតលែងចង់ប៉ង ស្នេហ៍មនុស្សប្រុស ទៀតហើយ ជាដើមហេតុធ្វើឲ្យនាង ងាកមកស្រលាញ់ស្រី ដូចគ្នាវិញបែបនេះ ។
ពាក់ព័ន្ធនឹងសាររបស់ តារាសម្តែងនាង ឆយី បែបនេះ គេហទំព័រ Looking TODAY បានទាក់ទងទៅនាង ដើម្បីសាកសួរថា តើការបង្ហាញ សារបែបនេះ ជាការពិតឫគ្រាន់ តែចង់ឲ្យ ទស្សនិកជនមាន ការចាប់អារម្មណ៍ ប៉ុន្តែយើងមិនអាចទាក់ទង ទៅនាងបានទេ នៅថ្ងៃទី៤ ខែមីនា ខាងមុខនេះ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!