(Update) ព័ត៌មានលម្អិត អំពីការស្លាប់ របស់មន្ត្រី​ កងរាជអាវុធហត្ថ ដែល​ធ្វើ​អត្តឃាត

 
 

រាជធានីភ្នំពេញ​៖ មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ បាន​ធ្វើ​អត្តឃាត ​យក​កាំភ្លើង​បាញ់​សម្លាប់​ខ្លួនឯង ​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ភ្លាម​ៗ​មួយ​រំពេច​ នៅ​ក្នុង​ថ្លុកឈាម និង​បាន​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ ម៉ោង​៦​ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​៤ ខែមីនា នៅ​ក្នុងភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

មន្ត្រី​កងរាជអាវុធហត្ថ​ ដែល​បាញ់​សម្លាប់​ខ្លួនឯង​នោះ ឈ្មោះ ជា ប៊ុ​ន ហុង ជាង​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​នោះ ហើយ​បាន​បាញ់​សម្លាប់​ខ្លួនឯង​នឹង​កាំភ្លើងខ្លី​ម៉ាក​កា​៥៩ បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង​នៅ​ក្នុង​ថ្លុកឈាម ហើយ​មិន​ទាន់​មាន​ប្រភព​ណាមួយ អះអាង​ថា​គាត់​មាន​វិ​បត្តិ​អ្វី​នៅ​ក្នុង​ចិត្ត​ទើប​រហូត​គិត​ខ្លី​បាញ់​ សម្លាប់​ខ្លួនឯង​បែប​នេះ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ប្រពន្ធ​កូន​ជាប់រវល់​ធ្វើ​ការងារ បុរស​នោះ​បាន​ម្រេច​ចិត្ត​បាញ់​ក្បាល​ខ្លួនឯង នឹង​កាំភ្លើងខ្លី​ម៉ាក​កា​៥៩​មួយ​គ្រាប់ បណ្ដាល​ឲ្យ​ស្លាប់នៅ​លើ​គ្រែ​លើ​ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ខណ្ឌដង្កោ និង​ប៉ុស្ដិ៍​ព្រៃវែងបាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​ជាក់ស្ដែង ប៉ុន្តែ​មិន​ទាន់​ដឹង​មូលហេតុ​នៅឡើយ ។

ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ បាន​ប្រាប់​សមត្ថកិច្ច​ថា គាយ់​អត់​បានដឹង​ថា​ប្ដី​មាន​វិ​បត្ត​អ្វី​ដែរ ហើយ​ខណៈ​ពេល​កំពុង​រវល់ គាត់​បានឮ​ស្នូរ​ផ្ទុះអាវុធ មួយ​គ្រាប់​នៅ​លើ​ផ្ទះ ហើយ​ក៏​បាន​ឡើង​ទៅ​មើលឃើញ​ប្ដី​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ទៅ​ហើយ ៕​





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម