ស្នូរកាំភ្លើង ម៉ាកឡុក និងកា៥៤ ផ្ទុះដណ្តើមស្រីស្នេហ៍ នៅ «សម្រស់ជាយក្រុង»
ខេត្តប៉ៃលិន ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី១ ខែមីនា រហូតដល់ម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅជាប់បណ្តោយ ផ្លូវជាតិលេខ៥៧ ក្នុងហាងយីហោ ”សម្រស់ជាយក្រុង” ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ពលរដ្ឋរស់នៅក្បែរហាងខាងលើ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ១០យប់ មានមន្ត្រីនគរបាលជាង១០នាក់បានចូលទៅផឹកស៊ីនៅហាងនោះ មួយសន្ទុះក្រោយមកបានឮស្នូរផ្ទុះគ្រាប់កាំភ្លើង១គ្រាប់ លុះ១ម៉ោងក្រោយមក ក៏ឮសូរផ្ទុះជាច្រើនគ្រាប់ ស្រាប់តែមួយសន្ទុះក្រោយមកទៀត ក៏ឮសូរផ្ទុះអាវុធជាច្រើនគ្រាប់បន្ថែមទៀតនៅខាងក្រៅហាង និងមានសំឡេងសើចក្អាកក្អាយយ៉ាងសប្បាយ ទើបពួកគាត់សន្មត់ថា ពួកគេផឹកស៊ីស្រវឹងបាញ់បោះយ៉ាងអនាធិបតេយ្យ ដោយមិនខ្វល់ពីការភ័យខ្លាចរបស់ប្រជាពលរដ្ឋនោះឡើយ ។
ពាក្យថា ភូមិឃុំមានសុវត្ថិភាពនៅត្រង់ណា? នគរបាលការពារនិងថែរក្សាសន្តិសុខជូនពលរដ្ឋនៅត្រង់ណា?
លោកវរសេនីយ៍ត្រី នង វណ្ណនី ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ខេត្ត បានឱ្យដឹងថា នៅរសៀលថ្ងៃទី៣ ខែមីនា លោកបានចាត់ឱ្យមន្ត្រីកងរាជអាវុធហត្ថចុះទៅត្រួតពិនិត្យ និងសួរនាំដល់ម្ចាស់ហាង រួចក៏ស្គាល់ថា មន្ត្រីនគរបាលដែលបាញ់បោះសេរីនោះ មាន២នាក់ ក្នុងចំណោមជាង១០នាក់ ម្នាក់ ឈ្មោះ ចាន់ វាសនា ជាមន្ត្រីនគរបាលសេដ្ឋកិច្ច រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងម្នាក់ទៀត ឈ្មោះ ម៉ុង គូរូ ជាមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល អ្នកទាំង២នាក់ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។
ពួកគេប្រើកាំភ្លើងខ្លីម៉ាកឡុក និងកា៥៤ ដោយបាញ់អស់ចំនួនជាង១០គ្រាប់ បណ្តាលឱ្យក្បាលគ្រាប់ជាប់នៅលើធ្នឹមឈើក្នុងហាង ។ មូលហេតុនៃការបាញ់នេះ បណ្តាលមកពីរឿងដណ្តើមស្រីស្នេហ៍គ្នាជាមួយភាគីម្ខាងទៀតនៅក្នុង ហាង ។
លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្ត បានទទួលស្គាល់ថា ពិតជាមានការបាញ់បោះយ៉ាងអនាធិបតេយ្យពីសំណាក់មន្ត្រីក្រោម ឱវាទប្រាកដមែន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!