ជិះម៉ូតូដួលចូលក្រោមរថយន្ត កិនស្លាប់ភ្លាមៗ
ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅក្រោមកង់រថយន្ត ខណៈជនរងគ្រោះបើកម៉ូតូរេចង្កូត ទៅបុករថយន្តបណ្តាលឱ្យ កិនស្លាប់ ។ ករណីគ្រោះថ្នាក់ចរាចរនេះកើតឡើង កាលពីវេលាម៉ោង ១៨និង៥៤នាទីយប់ថ្ងៃទី៦ មីនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវពីច្បារមន ទៅក្រាំងចេក ត្រង់ចំណុចភូមិក្រាំងស្នួល ឃុំព្នាយស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះមានឈ្មោះ គីម ចាន់ថុន ភេទប្រុស អាយុ២៣ឆ្នាំ ជិះម៉ូតូធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ រស់នៅភូមិចំការបុស្ស ឃុំវល្លិសរ ស្រុកសំរោងទង ។ ប្រភពពីសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពី ត្បូងទៅជើង លុះមកដល់ ចំណុចកើតហេតុ បានរេចង្កូតទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យដួលចូល ក្រោមកង់រថយន្តកិន ស្លាប់ភ្លាមៗតែម្តង ។
នគរបាលស្រុកសំរោងទង បានឱ្យដឹងថា រថយន្តម៉ាស់ស្តា ពាក់ផ្លាកលេខភ្នំពេញ 2AA-9707 ពណ៌ទឺកប្រាក់ បើកបរដោយឈ្មោះ លឹម ចន្ថា ភេទប្រុស អាយុ៤៨ឆ្នាំ ផ្ទះ១៤EO សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកបរពីជើងទៅត្បូង បញ្ច្រាសទិសគ្នា បណ្ដាលអ្នកបើកម៉ូតូស្លាប់ នៅកន្លែងកើតហេតុ ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុវាស់វែង និងប្រគល់សពឱ្យទៅក្រុម គ្រួសារទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ។
វត្ថុតាងទាំងម៉ូតូខូចខាតធ្ងន់ធ្ងរ សមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក សំរោងទង រង់ចាំភាគីទាំងពីរ ដោះស្រាយតាមសន្តិវិធី ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!