រថយន្តបែនដឹកដី កិនក្បាលស្ត្រី ម្នាក់ស្លាប់
ស្ទឹងត្រែង៖ រថយន្តកូរ៉េ២តោនកន្លះ ប្រភេទបែនដឹកដី បានកិនស្ត្រីម្នាក់ជិះម៉ូតូ ចេញពីផ្ទះរអិលដួល ក្បែរចិញ្ចើមផ្លូវ បណ្តាលអោយបែកក្បាលមួយចំហៀង ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវលំមួយកន្លែង ស្ថិតក្នុងភូមិលើ សង្កាត់ស្រៈឬស្សី ក្រុង ខេត្តស្ទឹងត្រែង។
មន្ត្រីនគរបាល ក្រុងស្ទឹងត្រែង បានឱ្យដឹងថា ជនរងគ្រោះ ស្លាប់ដោយសាររថយន្តកិន មានឈ្មោះម៉ាន់ គឹមហួ ភេទស្រី អាយុ៤៦ឆ្នាំមានទីលំនៅ ក្នុងភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបានបន្តអោយដឹងទៀតថា បើតាមសាក្សី នៅកន្លែងកើតហេតុ បាននិយាយថា នៅមុនកើតហេតុ គេបានឃើញស្ត្រីរងគ្រោះ បានជិះម៉ូតូ ម៉ាកស្មាក់ ពណិ៍ក្រហម គ្មានស្លាកលេខ ចេញពីផ្ទះក្នុងទិសដៅពីត្បូងមកជើង ខណៈនោះក៏មានរថយន្តបែនដឹកដី កូរ៉េ២តោនកន្លះ បើកពីជើងមកត្បូង ក្នុងទិសដៅច្រាសគ្នា ហើយស្ត្រីរងគ្រោះ បានរអិលដួលនៅគៀនថ្នល់ ពេលនោះរថយន្តបានមកដល់ល្មម ដោយសារផ្លូវលំតូចប៉ិនមួយរថយន្ត បានកិនស្ត្រីរងគ្រោះចំក្បាលផ្នែកខាងឆ្វេង បែកមួយចំហៀងលានភ្នែក ស្លាប់មួយរំពេច ។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុ រថយន្តបង្កបានថយមកក្រោយ បើករត់គេចបាត់ស្រមោល។
តែទោះជាយ៉ាងរថយន្តដឹកដីខាងលើ ត្រូវបានសមត្ថកិច្ចស្គាល់ ក្រុមរថយន្តដឹកដីផ្សេងទៀត ដែលបានដឹកដីជាមួយគ្នា ពេលនេះសមត្ថកិច្ចកំពុងសា្រវជ្រាវ ដើម្បីនាំយករថយន្ត និងម្ចាស់ មកដោះស្រាយតាមផ្លូវច្បាប់។
ចំណែកម៉ូតូជនរងគ្រោះ បានយកមករក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោក ឯ សព សមត្ថកិច្ចបានប្រគល់ អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!