ឃាត់ខ្លួន សង្ឃបារាជិកម្នាក់ ចាប់រំលោភ ក្មេងស្រីអាយុ៩ឆ្នាំ

 
 

កំពង់ស្ពឺៈ កម្លាំងនគរបាល ស្រុកសំរោងទង នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦នេះ បានកសាងសំណុំរឿង និងបញ្ជូន អតីតសង្ឃបារាជិកម្នាក់ ទៅកាន់សាលាដំបូង ខេត្តកំពង់ស្ពឹ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ក្រោយពីបានធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីម្នាក់អាយុ៩ឆ្នាំ ។

បើតាមមន្ត្រីនគរបាលស្រុកសំរោងទង បានអោយដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ នួន ចន្ថន ហៅស្នា អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃរំដេង ឃុុអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនសង្ស័យរូនេះបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីម្នាក់ ដែលមានអាយុ ៩ឆ្នាំ កាលពីវេលា ម៉ោង ៣ និង១០ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦។

មន្ត្រីនគរបាលបានបន្តទៀតថា ជនសង្ស័យរូបនេះ គឺជាអតីតសង្ឃបួសនៅវត្តប្រាសាទ ស្រុកសំរោង ខេត្តតាកែវ ខណៈបានមកលេងបងធម៌ម្នាក់ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏បានចាប់រំលោភក្មេងស្រីនៅផ្ទះអ្នកមភូមិមួយកន្លែង ជិតផ្ទះបងធម៌របស់ខ្លួន ក្រោយសកម្មភាព បានសម្រេច ក៏បានទៅប្រាប់បងប្អូន រួចប្តឹងសមត្ថកិច្ច។

ក្រោយការឃាត់ខ្លួនហើយធ្វើការសួរនាំនៅចំពោះមុខ សមត្ថកិច្ច សង្ស័យបានសារភាព ថាខ្លួនពិតជាបានរំលោភក្មេងស្រីរងគ្រោះមែន៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម