បង្ក្រាបទីតាំង ហាងម៉ាស្សាយីហោ សម្រួលសរសៃរ លួចបង្កប់សេវាផ្លូវភេទ

 
 

ភ្នំពេញ៖នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ សមត្ថកិច្ចរាជធានីភ្នំពេញ ដឹកនាំដោយព្រះរាជ អាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក សំសារ៉េត បានចុះបង្ក្រាបជាក់ស្តែង ហាងម៉ាស្សាមានឈ្មោះ ម៉ាស្សា សម្រួលសរសៃរ ស្ថិតនៅផ្ទះលេខ ២០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជួយ សង្គ្រោះបាននារីរងគ្រោះចំនួន ៥នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់។

ជនសង្ស័យ ទី១. ឈ្មោះ សាង សេងហ៊ន ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ និងទី២. ឈ្មោះ អ៊ីន អឿន ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឪពុកក្មេកជនសង្ស័យ។

សូមបញ្ជាក់ថា គណៈកម្មការដែលបានចូលរួមបង្ក្រាបនោះ រួមមាន លោកវរសេនីយ៍ឯក សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោកវរសេនីយ៍ទោ ឆាន វ៉ុត នាយកការិយាល័យប្រឆាំងការជួញដូរមនុស្សក្នុងប្រទេស, លោក អនុសេនីយ៍ឯក សាន ប៉ែត នាយប៉ុស្តិ៍កាកាប, លោកិវរសេនីយ៍ទោ ជិន ដា នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស រាជធានីភ្នំពេញ, លោក សុខ ចាន់ដារ៉ា ក្រុមប្រឹក្សាសង្កាត់កាកាប និងលោក គួក ឆន មេភូមិត្រពាំងល្វា។

ស្ត្រីដែលជួយសង្គ្រោះបានរួមមាន ទី១. ឈ្មោះ អាត ស្រីនី អាយុ ១៧ ជនជាតិខ្មែរ, ទី២. វ៉ាន់ ស្រីនិច អាយុ១៩ឆ្នាំ, ទី៣. ហៀង គីមមួយ អាយុ២៣ឆ្នាំ, ទី៤. ជា ស្រីពេជ្រ អាយុ១៨ឆ្នាំ និងទី៥. វ៉េត ធីតា អាយុ២៦ឆ្នាំ។






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម