ក្លិប​កម្សាន្ត​​លំដាប់​អន្តរជាតិ​យក ព្រាប សុវត្ថិ ​ច្រៀង​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​យុវវ័យ!

 
 

ក្លិប​កម្សាន្ត​លំដាប់​អន្តរជាតិ​នៅ​កម្ពុជា​ Zeus បាន​ជ្រើសរើស​យក​កំពូល​តារា​ចម្រៀង​ លោក ព្រាប សុវត្ថិ ទៅ​ច្រៀង​ក្នុង​ន័យ​ដើម្បី​ធ្វើ​ឱ្យ​ក្លិប​កាន់​តែ​មាន​ប្រជាប្រិយភាព និង​ ទាក់ទាញ​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​មិត្តៗ​យុវវ័យ។ វត្តមាន​របស់​​លោក​ ព្រាប សុវត្តិ​ នឹង​ប្រព្រឹត្តិ​ទៅ​​នៅ​​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ដ​​Rock នា​ថ្ងៃ​ទី​នៅ​ថ្ងៃ​ទី​១៨​ ខែ កក្កដា សប្ដាហ៍​នេះ។


ថ្លែង​ក្នុង​កម្មវិធី Angkor Party ដែល​រៀប​ចំ​ឡើង​ដោយ​ស្របៀរ អង្គរ និង​ក្លិប Zeus ព្រឹក​មិញ​ ប្រធាន​ផ្នែក​ទីផ្សារ​មជ្ឈមណ្ឌល​កម្សាន្ត​ Rock លោក រ៉េនឌី និយាយ​ថា ​វត្តមាន​កំពូល​តារា​ចម្រៀង​នៅ​កម្ពុជា​លោក ព្រាប សុវត្ថិ នឹង​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​បាន​ច្រើន​ពី​មិត្ត​យុវវ័យ​ក្នុង​ការ​ចូល​មក​កម្សាន្ត​ក្លិប​របស់​លោក។

“យើង​រំពឹង​ច្រើន​ពី​វត្តមាន​ លោក ព្រាប សុវត្ថិ នៅ​ថ្ងៃ​ទី ១៨ ខែ​កក្កដា ​ខាង​មុខ​នឹង​អាច​ទាក់ទាញ​មនុស្ស​ចូល​កម្សាន្ត​ក្លិប​កាន់​តែ​ច្រើន​ឡើង”។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រធាន​ផ្នែក​ទីផ្សារ​ខាង​លើ​ អះអាង​ថា ​វត្តមាន​តារា​ចម្រៀង​ល្បី​ឈ្មោះ​របស់​ផលិតកម្ម រស្មីហង្ស​មាស ​​នៅ​ចុង​សប្ដាហ៍​នេះ មិន​មែន​មាន​ន័យ​ថា ​ក្លិប របស់​លោក​យក​តារា​ចម្រៀង​រូប​នេះ​ ផ្ដាច់​មុខ​ច្រៀង​ក្នុង​ក្លិប​ឡើយ។ ការ​អញ្ជើញ​នេះ ​គឺ​ធ្វើ​ឡើងដោយ​មាន​កម្មវិធី​ពិសេសៗ​តែ​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​ទី ១៨ ខែ​ កក្កដា ​ចុង​សប្ដាហ៍​ខាង​មុខ ក្រៅ​តែ​ពី​កំពូល​តារា​ចម្រៀង ​លោក ព្រាប សុវត្ថិ កម្មវិធី Angkor Party ដែល​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ក្លិប​កម្សាន្ត​លំដាប់​អន្តរជាតិ Zeus ក៏​មាន​វត្តមាន​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​រូប​ទៀត​ចូល​រួម​ផង​ដែរ ជា​ពិសេស​ DJ ល្បីៗ​មក​ពី​ក្រៅ​ប្រទេស៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម