តោះមកមើល ប្រាក់ចំណូលប្រចាំឆ្នាំ របស់ផលិតកម្មធំៗ ប្រចាំប្រទេសកូរ៉េ រកលុយបានប៉ុន្មានលាន!

 
 

កូរ៉េខាងត្បូង៖ នាពេលបច្ចុប្បន្នក្រុមអ្នកគាំទ្រកំពុងតែពិភាក្សាគ្នាអំពី ប្រាក់ចំណូលប្រចាំឆ្នាំ២០១៥ នៃផលិតកម្មធំៗ ប្រចាំប្រទេសកូរ៉េខាងត្បូង ដែលក្នុងនោះរួមមានផលិតកម្ម៣ដែល គេកំពុងតែពិភាក្សាយ៉ាងចម្រូងចម្រាសជាងគេ គឺផលិតកម្ម SM,YG,JYP ដែលជាផលិតកម្មឈានមុខជាងគេបំផុត​ នៅក្នុងប្រទេសកូរ៉េផ្ទាល់ផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥ រហូតដល់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ តារាចម្រៀងប្រចាំផលិតកម្ម SM គឺក្រុមEXO បានធ្វើការប្រគំតន្រ្តីមួយដែលមានឈ្មោះថា ExoLution tour ដែលពួកគេរកប្រាក់ចំណូលបាន មកពីការលក់សំបុត្របានរហូតទៅដល់ ជិត៦៥លានដុល្លារឯណោះ (៦៤,៥៨៤,៧៨៩ដុល្លារ)។

ប៉ុន្តែមិនថាយ៉ាងណា ថ្ងៃនេះផងដែរខ្មែរឡូត សូមលើកយកចំណូលដែលបានមកពីការលក់ (សំបុត្រប្រគំតន្រ្តី, អ៊ាល់ប៊ុមចម្រៀង) និងប្រាក់ចំណេញសុទ្ធ នៃផលិតកម្មទាំង៨ ទូទាំងប្រទេសកូរ៉េខាងត្បូងផងដែរ។

ដូចនេះកុំឲ្យខាតពេលយូរ សូមទស្សនាប្រាក់ចំណេញប្រចាំឆ្នាំ២០១៥ទាំងអស់គ្នា៖



1. SM Entertainment


ប្រាក់ចំណូលបានមកពីការលក់ : 325,100,000,000 វ៉ុន ($280 លាន ដុល្លារ)

ប្រាក់ចំណេញ: 17,800,000,000 វ៉ុន ($15.3 លានដុល្លារ)

2. YG Entertainment


ប្រាក់ចំណូលបានមកពីការលក់ : 193,100,000,000 វ៉ុន ($166លានដុល្លារ)

ប្រាក់ចំណេញ: 23,900,000,000 វ៉ុន ($20លានដុល្លារ)

3. JYP Entertainment


ប្រាក់ចំណូលបានមកពីការលក់ : 50,500,000,000 វ៉ុន ($43.5លានដុល្លារ)

ប្រាក់ចំណេញ: 3,500,000,000 វ៉ុន ($3លានដុល្លារ)

4. FNC Entertainment


ប្រាក់ចំណូលបានមកពីការលក់ : 72,600,000,000វ៉ុន ($62.5លានដុល្លារ)

ប្រាក់ចំណេញ: 2,200,000,000 វ៉ុន ($1.9លានដុល្លារ)

5. Cube Entertainment


ប្រាក់ចំណូលបានមកពីការលក់ : 8,900,000,000វ៉ុន ($7.7លានដុល្លារ)

ប្រាក់ចំណេញ: 5,500,000,000 Won (Loss Income) ($4.7លានដុល្លារ)

6. Starship Entertainment


ប្រាក់ចំណូលបានមកពីការលក់ : 23,300,000,000 វ៉ុន ($20លានដុល្លារ)

ប្រាក់ចំណេញ:  2,100,000,000 វ៉ុន ($1.8លានដុល្លារ)

7. Dream T


ប្រាក់ចំណូលបានមកពីការលក់ : 15,600,000,000 វ៉ុន ($13.4លានដុល្លារ)

ប្រាក់ចំណេញ: 1,000,000,000 វ៉ុន ($86មឺុនដុល្លារ)

8. Plan A Entertainment

ប្រាក់ចំណូលបានមកពីការលក់ : 8,900,000,000 វ៉ុន ($7.7លានដុល្លារ)

ប្រាក់ចំណេញ:  2,500,000,000 វ៉ុន ($2.1លានដុល្លារ)

ប្រភព៖ Koreaboo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម