តារាល្បីៗណាខ្លះ ចូលបច្ច័យបុណ្យគម្រប់៧ថ្ងៃ កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន?

 
 

បាត់ដំបង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ ជាថ្ងៃប្រារព្ធពិធីគម្រប់ខួប ៧ថ្ងៃ នៃការលាចាកលោក របស់ម្ចាស់កវីម្ចាស់ស្ទឹងសង្កែដ៏ល្បីល្បាញ គឺលោក គង្គ ប៊ុនឈឿន ដែលប្រារព្ធធ្វើនៅវត្តកណ្ដាល ក្រុងបាត់ដំបង។

យើងសង្កេតឃើញថា បន្ទាប់ពីមរណភាពរបស់ កវីម្ចាស់ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន កាលពីថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ៨និង២០នាទី នៅមន្ទីរពេទ្យ Mandal ប្រទេស Norway ដោយជំងឺមហារីក មហាជនគ្រប់ស្រទាប់វណ្ណៈ មានទាំងមន្ត្រីរាជការ ក៏ដូចជាសង្គមសិល្បៈ មានការសោកស្តាយជាពន់ពេក និងមានការចូលរួមរំលែកទុក្ខជាច្រើន។

បើតាមទំព័រហ្វេសប៊ុក គង្គ ប៊ុនឈឿន Kong Bunchhoeun បានជូនដំណឹងថា "ជូនជាដំណឹងសម្រាប់បងប្អូន ដែលរស់នៅក្នុងប្រទេសកម្ពុជា និងសម្រាប់ក្រុមគ្រួសារញាត្តិមិត្តដែលស្គាល់ ឪពុកខ្ញុំក្នុង ខេត្ត បាត់ដំបង ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦ បងស្រី របស់យើងខ្ញុំ ប៊ុនឈឿន សូរីដា និងស្វាមី លោក មុត ថារី នឹងប្រារព្ធពិធីបុណ្យគម្រប់ ៧ថ្ងៃដើម្បី ឧទ្ទិកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ លោកឪពុករបស់យើងខ្ញុំ កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន ក្នុងលក្ខណៈគ្រួសារ ជាមួយញាត្តិដែលស្គាល់ បើមានបងប្អូនដែលមានសទ្ធារចង់ចូលរួម នឹងចាំគោរពស្វាគមន៍ ។ កម្មវិធីចាប់ផ្ដើមជួបជុំ នៅម៉ោង៨ព្រឹក នៅសាលាឆាន់នៃវត្តត្រពាំងគិន,ភូមិអូល ឃុំព្នាយ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ.ក្នុងនាមខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរព្រះគុណអគុណនូវការប្រឹងប្រែងទាំងអស់នេះ។

ជាមួយនេះផងដែរ សូមស្វាគមន៍ចំពោះ ចូលរួមក្នុងកម្មវិធីបុណ្យគម្រប់៧ថ្ងៃ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២២ និង២៣ ខែមេសា ឆ្នាំ២០១៦ នៅក្នុងទីអារាមវត្តកណ្ដាល នាខេត្តបាត់ដំបង។ ផ្ដើមបុណ្យដោយអាចារ្យធំ(ស្ថាបនិកក្រុមនគររាជ) និងបងប្អូនខ្មែរមួយចំនួនបន្ថែមទៀត បានមានទឹកចិត្តសទ្ធារ ក្នុងផ្ដល់បច្ច័យចូលរួម ជួយដល់ការងាររៀបចំកម្មវិធីបុណ្យ ដែលយើងបានទទួលដឹងឮ និងការគាំទ្រពីយើងខ្ញុំ ជាក្រុមគ្រួសារនៃសព។

សម្រាប់កម្មវិធីបុណ្យក្នុង ប្រទេសន័រវេស ពិធីបុណ្យសពរបស់ឪពុកខ្ញុំនៅ Kapell Mandal និងចាប់ផ្តើមម៉ោង 12 ថ្ងៃត្រង់ថ្ងៃសៅរ៍ទី 23 ខែមេសា។ សូមស្វាគមន៍បងប្អូនទាំងអស់គ្នា etter kl. 15 skal vi ha minnestund Adressen er: Giert Giertsensgate 30

សូមគោរព និងសូមថ្លែងអំណរគុណ ចំពោះវត្តមានរបស់លោកអ្នក ពិសេសសូមអរគុណច្រើនទាំងលោកអ្នកនៅក្នុង ប្រទេសន័រវេស និងប្រទេសកម្ពុជានៅការប្រឹងប្រែងដែលពោរពេញទៅដោយព្រះទ័យ និងទឹកចិត្តស្មោះត្រង់។ និងសូមអោយការធ្វើដំណើរប្រកប ដោយ សុវត្ថិភាព សូមជូនពរតែពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ"។

ជាក់ស្តែងយើងសង្កេតឃើញថា មានតារាល្បីៗជាច្រើន បានចូលរួមផ្តួចផ្តើម ក៏ដូចជាចូលរួមបច្ច័យ ដល់ពិធីបុណ្យគម្រប់៧ថ្ងៃ នៅខេត្តបាត់ដំបង របស់កវីម្ចាស់ស្ទឹងសង្កែ យ៉ាងច្រើនកុះករ។ ក្នុងនោះមានដូចជា៖

តារាចម្រៀង កូនអ្នកខេត្តបាត់ដំបង លោក អ៊ាម វន្នីលោក អ៊ាម វន្នី បានចូលជាបច្ច័យចំនួន ៤០ម៉ឺនរៀល

តារាចម្រៀង ម្ចាស់បទ «ទីបំផុត» លោក ហេង ពិទូលោក ហេង ពិទូ ចូលជាបច្ច័យចំនួន ២០ម៉ឺនរៀល

តារាសម្តែង លោក សាវីន ហ្វីលីបលោក សាវីន ហ្វីលីប ចូលជាបច្ច័យចំនួន ២០ម៉ឺនរៀល

តារាចម្រៀង ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក សាន ផានិតលោក សាន ផានិត ចូលជាបច្ច័យចំនួន ២០ម៉ឺនរៀល

រូបភាព៖ វត្ដកណ្ដាល នាខេត្តបាត់ដំបង

ប្រភព ហ្វេសប៊ុក 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម