ឆក់​កាបូប​ ប៉ះ​ភេទ​ទី​៣ ត្រូវ​ស្វាគមន៍​ ដោយ​ប្រជាពលរដ្ឋ យ៉ាងចាស់ដៃ (មានវីដេអូ)

 
 

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពេល​រូបគេ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច តែ​ត្រូវ​បាន​ម្ចាស់​ដេញ​តាម​ទាន់ ។ 

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​យប់​ថ្ងៃ​ទី ២២​ខែមេសា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជន​រង​គ្រោះ​មានឈ្មោះ យឹ​ម ស្រី​ពៅ ភេទ​ទី​បី អាយុ​២៤​ឆ្នាំ មុខរបរ​ធ្វើការ​ក្នុង​ភោជនីយដ្ឋាន ស្នាក់​នៅផ្ទះ​ជួល​លេខ​១៩៩ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែល​មានស្រុក​កំណើត​ក្នុងភូមិ កា​តុ​២ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1U- 9043 ។

រូបភាព៖ ឆក់​កាបូប​ ប៉ះ​ភេទ​ទី​៣ ត្រូវ​ស្វាគមន៍​ ដោយ​ប្រជាពលរដ្ឋ យ៉ាងចាស់ដៃ

ចំណែក​ជន​ស​ង្ស័​ឈ្មោះ ហេង សុខ​ហៃ អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ម្នាក់​ទៀត​មានឈ្មោះ មួន រតនៈ អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR- 8409 តាម​ប្រភព​ព័ត៌មាន​ពី​សំណាក់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ទើបតែ​ចេញពី​ហាង​អ៊ុតសក់​នៅ​ជិត​ផ្ទះ​ដើម្បី​ទៅ​ចូលរួម​ពិធី​ខួបកំណើត​មិត្តភក្ដិ ពេល​ដែល​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ធ្វើ​សក់​បាន​បន្តិច ស្រាប់តែ​មាន​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​មក​ពីក្រោយ​ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ដែល​ជន​រង​គ្រោះ​ស្ពាយ​ចំហៀង​បាន​សម្រេច ។

តែ​ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​មាន​ស្មារតី​រឹង​មាំ​ក៍បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ហើយ​បាន​បុក​ម៉ូតូ​ជនសង្ស័យ​ជា​ចោរឆក់​នោះ​បណ្ដាល​ឲ្យ​ដួល​ទាំង​ជន​រង​គ្រោះ និង​ជនសង្ស័យ​ទាំង​ពីរ​នាក់ ដែល​បណ្ដាល​ឲ្យ​ជនសង្ស័យ​ជា​ចោរឆក់​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​រង​របួស​បែក​មុខ បែក​មាត់ ចេញ​ឈាម​ពេញ​មុខ​ហើយក៍​ត្រូវ​បាន​ចាប់ខ្លួន​បាន​ភ្លាម​ៗ រួម​ទាំង​បាន​ទទួល​ស្វាគមន៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ម្ដុំ​នោះ​ម្នាក់​មួយ​ដៃ​មួយ​ជើង ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

រូបភាព៖ ឆក់​កាបូប​ ប៉ះ​ភេទ​ទី​៣ ត្រូវ​ស្វាគមន៍​ ដោយ​ប្រជាពលរដ្ឋ យ៉ាងចាស់ដៃ

រូបភាព៖ ឆក់​កាបូប​ ប៉ះ​ភេទ​ទី​៣ ត្រូវ​ស្វាគមន៍​ ដោយ​ប្រជាពលរដ្ឋ យ៉ាងចាស់ដៃ

ប្រភព ៖ កោះសន្តិភាព

វីដេអូពីហ្វេសប៊ុក៖



កំណត់ហេតុខ្មែរឡូត

យ៉ាងណាមិញ ហេតុការណ៍ឆក់កាបូប មិនបានសម្រេចបែបនេះ ធ្លាប់បានកើតឡើង ជាច្រើនករណីមកហើយ ដូចជាកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល ១៧និង៤០នាទី ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច អធិការដ្ឋាន នគរបាលខណ្ឌដង្កោ បានបង្ក្រាប ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកពីរនាក់ ក្នុងករណីឆក់កាបូប ពីនារីម្នាក់មិនបានសម្រេច។

ជនសង្ស័យដែលឃាត់ខ្លួន បានម្នាក់ ក្នុងចំណោមគ្នា២នាក់ នោះមានទី០១ឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជនសង្ស័យដែលបង្ក្រាបបាន) និងទី០២ឈ្មោះ វុធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្តុំ ស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (គេចខ្លួនបាត់ស្រមោល)។

រីឯវត្ថុតាង ដែលដកហូតបានរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1C-5458 (របស់ជនសង្ស័យ)។

ប្រភពព័ត៌មានពី សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល ១៧និង៤០នាទី ជនរងគ្រោះភេទស្រី បានជិះម៉ូតូមាកហ្វីណូ ពណ៌សតែម្នាក់ ឯងមានស្ពាយកាបូប នៅស្មាខាងឆ្វេង ជិះទិសដៅពីជើងទៅត្បូង តាមផ្លូវព្រៃស ស្រាប់តែមានជនសង្ស័យ ចំនួន០២នាក់ ដែលរៀបរាប់ភិនភាគ ដូចខាងលើ បានធ្វើសកម្មភាពឆក់កាបូប ស្ពាយរបស់ជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូ តែឆក់ពុំបាន សម្រេចទេ ភ្លាមនោះ មានអ្នកដំណើរតាមផ្លូវនោះបាន ឃើញក៏ទៅរាយការណ៍ ប្រាប់សមត្ថកិច្ច ដែលកំពុងល្បាតក្បែរនោះ ជួយអន្តរាគមន៍ឃាត់ខ្លួន បានជនសង្ស័យ០១នាក់ឈ្មោះ កែវ វុទ្ធី និងម៉ូតូដែធ្វើសកម្មភាព ឆក់កាបូប យកមកអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

ដោយឡែក ជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួលបាត់ស្រមោល រីឯចំពោះជនរងគ្រោះ ក្រោយពេលកើតហេតុភ្លាម បានលើកម៉ូតូជិះទៅ បាត់ដោយមិនបានដាក់ ពាក់បណ្ដឹងនោះទេ។

រូបភាព៖ ជនសង្ស័យពីរនាក់ ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបពីស្រី្តម្នាក់ មិនបានសម្រេច ត្រូវនគរបាល ខណ្ឌដង្កោ ឃាត់ខ្លួនបានម្នាក់

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១៧ និង១០នាទី កម្លាំងល្បាត នគរបាលប៉ុស្តិ៍ បឹងកក់ទី១ និងប៉ុស្តិ៍ បឹងកក់ទី២ បានសហការគ្នា ធ្វើការបង្រ្កាបករណី ឆក់កាបូបលុយនៅចំណុចដង ផ្លូវលេខ៥៦៦ របងមន្ទីរពេទ្យប៉ាស្ទ័រ សង្កាត់បឹងកក់ទី២។

ប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ ណាំ សុវណ្ណ ហៅបញ្ញា ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៤E ផ្លូវលេខ៦១២ សង្កាត់បឹងកក់ទី២ និងបានរឹបអូសយក ម៉ូតូ០១គ្រឿង ម៉ាកណូវ៉ូ ពណ៌ខ្មៅ ពាក់ស្លាក លេខ1CV-1325។ 

ចំណែកជនរងគ្រោះ ឈ្មោះ ទឹង ស្រីធាន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិក ក្លឹបហាត់ប្រាណដឺផ្លេស ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះ នៅម្តុំផ្សារ ទួលគោក តាមបណ្តោយ ផ្លូវលេខ៥៦៦ របងពេទ្យប៉ាស្ទ័រ ក្នុងគោលបំណង ទៅធ្វើការ តែត្រូវបានជនល្មើសចំនួន២នាក់ជិះម៉ូតូ ០១គ្រឿង មកពីក្រោយ ឆក់យកកាបូបលុយ រួចរត់គេច តែបានទៅបុក អ្នកដំណើរដួល ក៏ត្រូវបានកម្លាំង ដេញតាមចាប់បាន ជាក់ស្តែង ចំណែកបក្ខពួក ម្នាក់ទៀតបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃុំខ្លួនដើម្បី កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បី ចាត់ការតាមផ្លូវច្បាប់៕

រូបភាព៖ សមត្ថកិច្ច ឃាត់ខ្លួនចោរ ឆក់កាបូបម្នាក់ ក្រោយធ្វើ សកម្មភាពឆក់ មិនបានសម្រេច

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម