ក្រុមចោរ២នាក់ បាញ់ជនរងគ្រោះ ឲ្យរបួសធ្ងន់ ប្លន់យកម៉ូតូ មួយគ្រឿង ទៅបាត់នៅ សង្កាត់ទឹកថ្លា (មានវីដេអូ)
ភ្នំពេញ៖ ក្រុមចោរប្លន់ ប្រដាប់ដោយអាវុធ មានគ្នា២នាក់ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ បានធ្វើសកម្មភាព បាញ់ប្លន់យកម៉ូតូ ម៉ាក Wave មួយគ្រឿង និបាញ់ជនរងគ្រោះឲ្យរបួសធ្ងន់ នៅចំណុចផ្ទះលេខ៣៤៤B ផ្លូវលេខ១១៣C2 ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
ជាមួយគ្នានេះដែរ ករណីប្លន់មួយ ដែលបានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើល ពោលគឺកាលពីថ្ងៃទី១៣/មេសា/២០១៦ វេលាម៉ោង០៨កន្លះយប់ ស្ថិតនៅ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីប្លន់សម្លាប់ទៅលើជនរងគ្រោះជានិស្សិតឆ្នាំទី៣ម្នាក់ ដោយជនល្មើសប្រើឈើជ្រុងយ៉ាងធំ វាយទៅលើក្បាល របស់ជនរងគ្រោះ រហូតដល់ស្លាប់។
គួរបញ្ជាក់ដែរថា នៅថ្ងៃកើតហេតុជនរងគ្រោះ ឈ្មោះ ឆាយ ហាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និសិត្សឆ្នាំទី៣នេះ បានធ្វើដំណើរទៅឃ្លាំងដាក់ហ្គេមដែលទុកចោលយូរហើយ ដើម្បីអុជធូបសែនទទួលទេវតាឆ្នាំថ្មី។
ក្នុងអំឡុងពេល រង់ចាំទទួល ទេវតាឆ្នាំថ្មីនោះ ជនរងគ្រោះ បានបើកម៉ាស៊ីនហ្គេមដែលទុកចោលនោះលេង ហើយជនល្មើស ដែលជាអ្នកស្គាល់គ្នា បានចូលមកសុំលេង ហើយក៏ឆ្លៀតឱកាស វាយប្លន់ជនរងគ្រោះ យកកាបូបតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចកងរាជអាវុធ រាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ កំណត់មុខសញ្ញាបាន។
នៅយប់ថ្ងៃទី ១៨/មេសា/២០១៦ ជាថ្ងៃគម្រប់ខួប៧ថ្ងៃ របស់ជនរងគ្រោះ កំលាំង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានស្រាវជ្រាវដឹងថា ជនល្មើសម្នាក់ឈ្មោះ ពង់ វុទ្ធី (ហៅ បាប៊ូ) ភេទប្រុស អាយុ២៣ឆ្នាំ (ជនដៃដល់) បានលាក់ខ្លួន នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ក៏ចុះទៅចាប់ ជនលើ្មសម្នាក់នេះ ដល់ទីកន្លែង ដោយបានសហការ ជាមួយ កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល ស្រុកអង្គស្នួល ផងដែរ និងបន្ទាប់មកបានស្រាវជ្រាវទាំងយប់ បន្តទៅចាប់បក្សពួក២នាក់ទៀត នៅវេលាទាបភ្លឺយប់ដដែល មានឈ្មោះ យាំ ភឿន ភេទប្រុស អាយុ២៩ឆ្នាំ(ជនដៃដល់) និង ឈ្មោះ ជិន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ(អ្នកចាំមើលផ្លូវ) នៅភូមិអន្លង់បាន ឃុំបូរីជលសា ស្រុកបូរីជលសា ខេត្តតាកែវ ដោយមានការ សហការពី កំលាំងកងរាជអាវុធហត្ថ ខេត្តតាកែវ ស្រុកបូរីជលសា ។
តាមចម្លើយសារភាពរបស់ជនល្មើសទាំងបីនាក់ បានប្រាប់ថា កន្លងមកក្រុមវា ធ្លាប់ធ្វើសកម្មភាព លួច ឆក់ ប្លន់ជាច្រើនដង មកហើយ ដូចជាករណី ឆក់ខ្សែក នៅចំណុចរង្វង់មូល ចោមចៅ, លួចអាគុយនៅឃ្លាំង ធ្វើឡាន ៥៩៨ ផ្លូវជាសុផារ៉ា , លួចម៉ូតូ នៅរោងទិញ អេតចាយ សង្កាត់ភ្នំពេញថ្មី និង ចុងក្រោយប្លន់ សម្លាប់យកកាបូបលុយ នៅឃ្លាំងដាក់ហ្គេម ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លុយដែលទទួលបាន ពីការលួច ឆក់ ប្លន់ គឺក្រុមវាចែកគ្នាដើរស៊ីចាយ និងជក់គ្រឿងញៀន ក្នុងនោះឈ្មោះពង់ វុទ្ធី (ហៅ បាប៊ូ) ក៏ធ្លាប់ជាប់គុក កាលពីឆ្នាំ២០០៨ ផងដែរ បច្ចុប្បន្នជនល្មើស ទាំង៣នាក់ ដែលឃាត់ខ្លួនបាន សមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានីភ្នំពេញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!