ឃាត់ខ្លួនយុវជនម្នាក់ ដកហូតបាន ដាវសាំម៉ូរ៉ៃមួយដើម
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ ដែលម្នាក់ទៀតរត់គេចខ្លួនបាត់ ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ ធ្វើការឃាត់ខ្លួនខណៈពេលដែលពួកគេមានដាវសាំម៉ូរ៉ៃមួយដើមលាក់ទុកនៅតាមម៉ូតូហើយជិះដើរលេងនៅកោះពេជ្រ។
ហេតុការណ៍នេះបានបង្ករឱ្យមានការភ្ញាក់ផ្អើល បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅជំណុចគល់ស្ពាននាគ កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
រូបភាព៖ ឃាត់ខ្លួនយុវជនម្នាក់ ដកហូតបាន ដាវសាំម៉ូរ៉ៃមួយដើម
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា យុវជនដែលឃាត់ខ្លួនបានមានឈ្មោះ ស៊ុន ស៊ីវម៉េង អាយុ១៧ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះលេខ២១១ ផ្លូវលេខ៣៧១ ភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពីបទកាន់កាប់អាវុធខុសច្បាប់ និងបក្ខពួកម្នាក់ទៀតឈ្មោះ ទីន អាយុ១៨ឆ្នាំ ត្រូវបានរត់គេចខ្លួនបាត់។
មុនពេលកើតហេតុ ខណៈពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ធ្វើការល្បាតនៅក្នុងបរិវេណកោះពេជ្រនោះ ក៏ស្រាប់តែប្រទះឃើញយុវជនទាំងពីរនាក់នាំគ្នាជិះម៉ូតូម៉ាក ហ្ស៊ុយសុយគី ណិច ព៌ណខៀវ ពាក់ស្លាកលេខភ្នំពេញ1FU-3318 មួយគ្រឿងចុះឡើងៗ។
តាមប្រភពដដែលក៏បានប្រាប់បន្តទៀតថា ពេលនោះដោយមានការសង្ស័យកម្លាំងល្បាតក៏បានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំ តែក្រុមយុវជនទាំងពីរនាក់មិនបានឈប់ឡើយ ដោយបន្ថែមល្បឿនម៉ូតូព្យាយាមជិះរត់គេចទៅវិញ។
ដោយហៅពួកគេឱ្យឈប់ម៉ូតូដើម្បីធ្វើការសួរនាំ ហើយពួកគេព្យាយាមបើកម៉ូតូរត់គេចនោះ កម្លាំងល្បាតក៏បានជិះម៉ូតូដេញតាមទាន់ពួកគេក៏បានផ្តួលម៉ូតូ និងព្យាយាមរត់គេចបន្តទៅទៀត ក៏ត្រូវសមត្ថកិច្ចធ្វើការដេញចាប់បានយុវជនជាអ្នកបើកម៉ូតូម្នាក់ខាងលើ ចំណែកឯយុវជនម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលឃាត់ខ្លួនបានយុវជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់នោះរួចហើយ កម្លាំងល្បាតក៏បានធ្វើការឆែកឆេររកឃើញដាវសាំម៉ូរ៉ៃមួយដើម ដែលមានប្រវែងប្រហែល ០,៥០សម លាក់ទុកនៅក្នុងម៉ូតូរបស់ពួកគេ និងនាំខ្លួន រួមទាំងវត្ថុតាងទៅកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានគរបាលខណ្ឌចំការមនដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត។
រូបភាព៖ ឃាត់ខ្លួនយុវជនម្នាក់ ដកហូតបាន ដាវសាំម៉ូរ៉ៃមួយដើម
រូបភាព៖ ឃាត់ខ្លួនយុវជនម្នាក់ ដកហូតបាន ដាវសាំម៉ូរ៉ៃមួយដើម
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៤ ខែមីនា មានករណីប្លន់យកម៉ូតូម៉ាកគូបជ្រុងមួយគ្រឿងទៅលើយុវជនម្នាក់បាន សម្រេច ដោយក្រុមចោរមានគ្នា៦នាក់។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូគូបជ្រុងមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 1V-2513 ឈ្មោះ គឹម ចាន់ដារា អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពបានបន្ដថា ជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះក្នុងទិសដៅពីជើងទៅត្បួង បម្រុងទៅយកសង្សាដើរលេង តែទៅមិនទាន់ដល់គោលដៅផង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានជិះស្ទាក់ពីមុខជនរងគ្រោះ ហើយបានកាប់ជនរងគ្រោះចំខ្នងបណ្ដាលឲ្យរងរបួស ។
ក្នុងស្ថានភាពដែលជនរងគ្រោះកំពុងភិតភ័យ ទើបធ្វើឱ្យជនសង្ស័យលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលតែ ម្ដង។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះអន្ដរាគមន៍ ហើយនាំយកជនរងគ្រោះមកប៉ុស្ដិ៍នគរបាលច្រាំងចំរេះ១ ដើម្បីដាក់ពាក្យបណ្ដឹងស្វែងរកម៉ូតូរបស់ខ្លួនវិញ។
រូបភាព៖ ជនរងគ្រោះ (ពាក់មួកពណ៌ផ្កាឈូក)
ជាមួយគ្នានេះដែរ កាលពីវេលាម៉ោង១ និង៣០នាទី អាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ ក៏ធ្លាប់កើតមាន ហេតុការណ៍ក្រុមចោរសាំម៉ូរ៉ៃ ធ្វើសកម្មភាពភ្ជង់ គំរាមជនរងគ្រោះ រួចប្លន់យកកាបូបលុយ និងទូរស័ព្ទដៃ១គ្រឿង គេចខ្លួនបាន ដោយសុវត្ថិភាព មិនរំខានដល់ សមត្ថកិច្ចប៉ូលិស ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាមសេចក្តីរាយការណ៍ របស់ភ្ញាក់ងារកោះសន្តិភាព បានឲ្យដឹងថាបុរសរងគ្រោះ បានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ចូលទៅលេងផ្ទះបងប្អូននៅក្នុងភូមិត្រពាំងឈូក ស្រាប់តែជិះម៉ូតូដល់ មុខផ្សារត្រពាំងឈូក ក៏លេចមុខក្រុមជនសង្ស័យ មានគ្នា៤ទៅ៥នាក់ប្រើដាវ សាំម៉ូរ៉ៃយកភ្ជង់ទៅលើជនរងគ្រោះ រួចប្លន់យកកាបូប លុយនិងទូរស័ព្ទដៃម៉ាក អាយហ្វូន៥១គ្រឿង ហើយគេចខ្លួនចូលក្នុង ប្លុកភូមិត្រពាំងឈូកអស់តែម្តង ។ ប៉ុន្តែជាសំណាងបុរសជាម្ចាស់ កាបូបមិនបានតដៃជាមួយ ក្រុមចោរនោះទេ ទើបមិនបណ្តាលឲ្យរងរបួស ។
ជាមួយគ្នានោះដែរគេ សង្កេតឃើញថានៅក្នុងប្លុក ភូមិត្រពាំងឈូកសំបូរទៅ ដោយក្រុមជនងងឹត ហើយតែងតែចេញ ធ្វើសកម្មភាពឆក់ លួច ប្លន់ ព្រោះនៅក្នុងតំបន់នេះ សំបូរទៅដោយគ្រឿងញៀន ជាហេតុធ្វើឲ្យអ្នកភូមិរស់នៅ ប្លុកនេះមានការភ័យខ្លាច ពីសុវត្ថិភាពព្រោះពួកងងឹតទាំងនោះចេញធ្វើ សកម្មភាពស្ទើរគ្រប់ពេល ឯណាទៅភូមិ សង្កាត់មានសុវត្ថិភាព ។ ហើយជនរងគ្រោះបានត្រឹម ដាក់ពាក្យបណ្តឹងតែប៉ុណ្ណោះ ៕
រូបភាព៖ ជនរងគ្រោះ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!