ស្នងការនគរបាលខេត្តបាត់ដំបង ចាត់កម្លាំងដឹកទឹកស្អាត យកទៅចែកជូនពលរដ្ឋ
ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ធុច រ៉ា ស្នងការរងនគរបាល ខេត្តបាត់ដំបង ទទួលបន្ទុកការងារអគ្គិភ័យ និងសង្គ្រោះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងក្រោមឱវាទដឹកទឹកស្អាតយក ទៅចែកជូនប្រជាពលរដ្ឋដែល កំពុងដាច់ទឹកប្រើប្រាស់ នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ៦៣៩ គ្រួសារ ក្នុង នោះ ២៥០ គ្រួសារប្រឈមនឹងការដាច់ទឹកទាំងស្រុង ។
យោងតាមស្នងការ នគរបាលជាតិ បានឲ្យដឹងថា ក្នុងសកម្មភាពនេះ បានប្រើប្រាស់រថយន្តដឹកទឹកចំនួន ២គ្រឿង និងរថយន្តឯកជន ចំនួន ៥ គ្រឿងទៀត សរុប ៧ គ្រឿង ។ ជាការសម្គាល់ស្ថានភាពរាំងស្ងួត រយៈពេលចុងក្រោយនេះ ក្នុងភូមិសាស្ត្រឃុំតាប៉ុន របស់ស្រុក សង្កែ ក៏ដូចជាតាមបណ្តាភូមិ-ឃុំ ក្នុងស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ដែលស្ថិតនៅឆ្ងាយពីប្រភពទឹក កំពុងខ្វះ ខាតទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ ហើយនេះគឺជាលើក ដំបូងដែលស្នងការដ្ឋានបានប្រើប្រាស់កងកម្លាំង និងមធ្យោបាយ ដឹកទឹកយកទៅចែកជូនដល់ប្រជាពលរដ្ឋ ហើយកិច្ចការនេះ នឹងបន្តធ្វើជាបន្តទៀត នៅតាមមូលដ្ឋានដែលគ្មាន ប្រភពទឹកសម្រាប់ ផ្គត់ផ្គង់ ៕
ស្នងការនគរបាលខេត្តបាត់ដំបង ចាត់កម្លាំងដឹកទឹកស្អាត យកទៅចែកជូនពលរដ្ឋ
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកផងដែរថា ក៏មានប្រជាពលរដ្ឋជាង១ពាន់គ្រួសារ ដែលកំពុងរស់នៅជុំវិញ អាងបារាយណ៍ទឹកថ្លា ខេត្តសៀមរាប ដែលតែងតែ ពឹងផ្អែកទាំងស្រុង ទៅលើអាងទឹកបារាយណ៍នេះ ឥឡូវ កំពុងជួប បញ្ហាកង្វះខាតទឹក ដោយសារ តែអាងទឹកមួយនេះ បានគោករីងស្ងួត រីឯទឹកអណ្តូងក្នុងភូមិក៏ គោករីងស្ងួតដូចគ្នាដែរ។ យោងតាមគេហទំព័ររបស់ AKP នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ បានឲ្យដឹងថាបច្ចុប្បន្នលោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាបកំពុង មមាញឹកក្នុងការ នាំក្រុមរថយន្តទឹករបស់មន្ទីរបរិស្ថានខេត្ត ដឹកជញ្ជូនទឹក ស្អាតយក ទៅចែកជូននិងផ្គត់ផ្គង់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះប្រើប្រើប្រាស់ប្រចំាថ្ងៃ។
លោក គឹម ឆៃហៀង បានឲ្យដឹងថា “ក្នុងខេត្តសៀមរាបមានប្រជាពលរដ្ឋមួយចំនួន នៅក្នុងស្រុក និងក្រុង ចំនួន៣ ដែលកំពុងអត់មានទឹកប្រើប្រាស់ប្រចំាថ្ងៃ ក្នុងនោះមានសង្កាត់ ក្របីរៀល និងសង្កាត់ទឹកវិល នៃក្រុងសៀមរាប ស្រុកជីក្រែង និងស្រុកស្វាយលើ ដែលពួកគាត់កំពុងតែត្រូវបានជួយសង្រ្គោះដោយក្រុម អាជ្ញាធរតាមមូលដ្ឋានរបស់ពួកគេ”។
លោកបានបន្តថា “អាជ្ញាធរនឹងមានផែនការ ដឹកទឹកចែកជូនប្រជាពលរដ្ឋ រហូតទាល់តែមានភ្លៀង ធ្លាក់ហើយមាន ទឹកឲ្យប្រជាពលរដ្ឋ ប្រើប្រាស់គ្រប់គ្រាន់ឡើងវិញទើបបានបញ្ចប់ ហើយអាជ្ញាធរនឹងដឹកជញ្ជូន ទឹកស្អាតនេះ ជូនដល់ លំនៅដ្ឋានតែម្តង”។ អាជ្ញាធរក៏បានអំពាវនាវផងដែរឲ្យ ប្រជាពលរដ្ឋ ប្រើប្រាស់ទឹកដោយមានការ សន្សំសំចៃខ្ពស់៕
ពលរដ្ឋជាងមួយពាន់គ្រួសារ នៅជុំវិញបារាយណ៍ទឹកថ្លា កំពុងជួបបញ្ហា ខ្វះខាតទឹក យ៉ាងធ្ងន់ធ្ងរ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!