ឥណ្ឌានឹងប្រើប្រាស់ គំនូសផុស 3D បំភាន់ភ្នែក តាមដងផ្លូវ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ (មានវីដេអូ)

 
 

ឥណ្ឌា៖ កាលពីពេលថ្មីៗ ឥណ្ឌាកំពុងតែត្រៀមនឹងកែទម្រង់ថ្មី ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នេះបើយោងតាម អង្គការសុខភាពពិភពលោក “WHO” បានឲ្យដឹងថា បើតាមកំណត់ហេតុទូទាំងពិភពលោកបង្ហាញថា ឥណ្ឌាពុំមានផ្លូវថ្នល់ដែលផ្តល់ មកនូវសុវត្ថិភាពល្អ ដូចបណ្តាប្រទេសដ៏ទៃឡើយ ដែលបណ្តាលឲ្យមានមនុស្សជាច្រើនបានស្លាប់បាត់បង់ជីវិត ប្រមាណជា ២០០,០០០នាក់ ជារៀងរាល់ឆ្នាំ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។ កត្តានេះហើយ ទើបរាជរដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានធ្វើការណែនាំ ចេញនូវគោលការណ៍ថ្មីមួយ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយប្តូរមកគូសគំនូសជានិមិត្តសញ្ញា រាងជា ៣D ផុសកាត់ទទឹងផ្លូវវិញតែម្តង។

បើតាមប្រភពបានឲ្យដឹងទៀតថា នៅពេលធ្វើដំណើរក្នុងល្បឿនលឿន រូបភាព ៣D បំភាន់ភ្នែកដែលយើងឃើញនោះ មានលក្ខណៈផុសអណ្តែត ដែលអាចធ្វើឲ្យអ្នកបើកបរអាចដឹងមុន បង្កើនការប្រុងប្រយ័ត្ន នឹងអាចធ្វើការបន្ថយល្បឿនរបស់គេវិញ។ នេះគឺជាការសម្រេចចិត្តថ្មីរបស់ រាជរដ្ឋាភិបាលឥណ្ឌា ក្នុងការកែទម្រង់ស្វែងរកវិធីសាស្រ្តផ្សេងៗ ធ្វើយ៉ាងណាជៀសវាង ក្នុងការបើកបរហួសល្បឿនកំណត់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ការគូសគំនូសផុសនេះ ដែរ នឹងធ្វើឡើងនៅតាមមហាវិធីធំៗជាច្រើនក្នុងប្រទេសឥណ្ឌា។

ទោះបីជាយ៉ាងណាក៏ដោយ មានមហាជនមួយចំនួន ក៏មានការរិះគន់ ទៅលើរូបភាពបំភាន់ភ្នែកនោះផងដែរ ដោយពួកគេលើកឡើងថា «វាគ្រាន់តែជា រូបភាពបំភាន់ភ្នែកមួយប៉ុណ្ណោះ យ៉ាងណាអ្នកបើកបរក៏នៅតែបំពានច្បាប់ដដែលហ្នឹង ព្រោះវាមិនមែនជាការពិតឡើយ» ។

គួរបញ្ជាក់ដែរថា ពុំទាន់មានប្រភពច្បាស់លាស់ណាដឹងទេថា តើការអនុវត្តគូសគំនូសបំភាន់ភ្នែកនោះ នឹងធ្វើឡើងនៅពេលណាឲ្យប្រាកដនោះឡើយ ៕

ទស្សនាវីដេអូ៖



រូបភាព៖ តំណាងដែលបណ្តាប្រទេសផ្សេងៗទៀតមាន

រូបភាព៖ តំណាងដែលបណ្តាប្រទេសផ្សេងៗទៀតមាន

រូបភាព៖ តំណាងដែលបណ្តាប្រទេសផ្សេងៗទៀតមាន

រូបភាព៖ តំណាងដែលបណ្តាប្រទេសផ្សេងៗទៀតមាន

រូបភាព៖ តំណាងដែលបណ្តាប្រទេសផ្សេងៗទៀតមាន

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងវិញ ក៏មិនខុសគ្នាប៉ុន្មានពីបណ្តាប្រទេសជិតខាងឡើយ ទោះបីជាច្បាប់ចរចរាណ៍ចេញថ្មីយ៉ាងណាក៏ដោយ ក៏ប្រជាជនខ្មែរមួយចំនួយនៅតែមិនគោរព។ 

ប៉ូលីសចរាចរណ៍នៅតែបន្ដផាកពិន័យ ទៅលើប្រជាពលរដ្ឋមួយចំនួន ដែលមិនព្រមចូលរួម គោពរច្បាប់ចរាចរណ៍ លើការមិន ពាក់មួកសុវត្ថិភាព ដាក់កញ្ចក់ និងរថយន្ត មិនដាក់ភ្លើងម៉ូតូបំភ្លឺផ្លូវ និងមិនគោពរភ្លើងសញ្ញាជាដើម។

លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់បាន ប្រាប់មជ្ឈមណ្ឌលដើមអម្ពិលនៅព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅដើមខែមិនា ខាងមុខ នឹងធ្វើការផាកទៅលើ រថយន្ដណា ដែលអត់មាន ឈៀក និងមិនអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។

លោកបន្តថា “ភាគច្រើនផាកពិន័យទៅលើមួក ផាកទៅលើកញ្ចក់។ រថយន្ដផាកទៅលើភ្លើងផ្សេងៗ ចឹង អត់ផាកទៅលើ ឯកសារផ្សេងទេ នៅដើមខែបី យើងនឹង ផាកទៅលើឯកសារវិញ ហើយ ”។

សូមបញ្ជាក់ថា រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១-៩ ខែមករា ថវិកាដែលពិន័យ ទៅលើពលរដ្ឋ មិនចូលរួមគោរពច្បាប់ចរាចរណ៍ មានជិត៦រយលានរៀល៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម