យ៉ែម សំអូន ៖ កូនជាកម្លាំងចិត្ត របស់ប៉ា
ភ្នំពេញ៖ តារាសម្តែង និងចម្រៀង យ៉ែម សំអូន នៅមុននេះបន្តិចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ បានបង្ហាញពីទឹកចិត្តរបស់ខ្លួន ទៅកាន់កូនស្រីសំណព្វ ។
យ៉ែម សំអូន បានសរសេរ នៅលើហ្វេសប៊ុកថា «ពេលវេលា ពិតជាដើរលឿនមែន អនុស្សាវរីយ៍ នៃរូបថតមួយសន្លឹកនេះ ទើបដឹងថា ១១ឆ្នាំ បានកន្លងផុត យ៉ាងឆាប់រហាស់ តែសំរាប់ប៉ាប៉ា កូនគឺជាកូនស្រីតែមួយ គត់របស់ប៉ា ហើយក៍ជាកម្លាំងចិត្តដ៍ធំរបស់ប៉ា ហើយប៉ាប៉ា សង្ឃឹមថាយើងទាំងពីរនាក់និងតស៊ូរជាមួយគ្នាបាន»។
ការបង្ហាញសារយ៉ាងដូច្នោះ ដោយសារតែ យ៉ែន សំអូន នៅឆ្ងាយពីកូនស្រីរបស់ខ្លួន ពោលគឺ មួយនៅឯនាយសមុទ្រ និងមួយទៀត នៅកម្ពុជា ខណៈដែលចំណង ស្នេហារបស់ខ្លួន ជាមួយ យ៉ាន លីនដា ត្រូវបានបញ្ចប់ ទាំងតក់ក្រហល់នោះ៕
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកថា កាលពីលើកមុន លោក យ៉ែម សំអូន បានពោលពាក្យផ្អែមល្ហែម រំលេចចេញពីបេះដូងក្តី ស្រលាញ់របស់លោក ក្នុងនាមជាឪពុកប្រាប់ទៅ ដល់កូនស្រីបណ្តូលចិត្តថា លោកស្រលាញ់ កូនប្រៀបដូចជាដុំពេជ្រ ,កែវភ្នែក និងជាជីវិត របស់លោក និយាយជារួមលោក ពិតជាសំណាងណាស់ ដែលមានកូនស្រីម្នាក់នេះ ជាកូនពិតជាអស្ចារ្យ និងមានមោទនភាព ខ្លាំងណាស់ ។
តាមរយៈសារដែល តារាសម្តែង និងជាតារាបង្ហាញម៉ូដ លោក យ៉ែម សំអូន បានបង្ហោះបានសរសេររៀបរាប់ ពីអារម្មណ៍ស្រលាញ់ នឹករលឹកកូនស្រីដែលនៅ ឯនាយសមុទ្រដោយភ្ជាប់ មកជាមួយវីដេអូ ដែលមានរយៈពេល ជិត៦នាទីថា « ថ្ងៃនេះជាថ្ងៃពិសេសរបស់ កូនស្រីតែមួយសំណប់ចិត្តខ្ញុំ យ៉ែម វិរូនីខា _សំអូន វិថាណា គំរប់ខួប១៥ ឆ្នាំ ហើយមានអារម្មណ៍ខ្លួនឯង រៀងចាស់បន្តិចទៀតដែរ តែអ្វីរឹតតែអស្ចារ្យជាងនេះ មោទនភាពរបស់ខ្ញុំក្នុងនាម ជាឪពុកមួយរូប ពិតជារំភើបស្ទើរតែ និងពាក្យពេជ្រ អ្វីយករៀបរាប់ពុំបានឡើយ ឆ្លងកាត់ពេលវេលា យ៉ាងយូ កូនគឺមនុស្ស ដែលអាចនិយាយបានថា មហាអស្ចារ្យ កូនផ្ដល់ឲ្យឪពុកច្រើនលើសលប់ ដែលប៉ាមិនអាចកាត់ថ្លៃបាន ប៉ាចង់ប្រាប់កូនថា កូនស្រីគឺជាដុំពេជ្រ ជាកែវភ្នែកទាំងគូ និងជាជីវិតរបស់ ប៉ាៗ សូមសងកូនប៉ាវិញគ្រប់យ៉ាង ហើយនៅថ្ងែពិសរសរបស់កូន ប៉ាសូមជូនពរកូនជួបតែសេចក្ដីសុខ សំរេចអ្វីបានដូចបំណង និងមានសុភមង្គលនៅក្នុងជីវិត ប៉ាស្រឡាញ់កូន មហាលើសពីពាក្យថាស្រឡាញ់ » ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!