បុរសថៃចេញពីបន្ទប់គូដណ្តឹងគេ ទម្រាំដឹងរឿងព្រលឹងចុងសក់
ខេត្តបន្ទាយមានជ័យ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលឆោឡោមួយ បានកើតឡើងបន្ទាប់ពីបុរសថៃម្នាក់ត្រូវ មនុស្សមួយក្រុមដេញតាមវាយពី ក្រោយដោយស្រែកថាចោរៗក្រោយពីបុរសថៃនោះចេញ ពីបន្ទប់គូដណ្តឹង ធ្វើឲ្យមានការសង្ស័យ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត។ នៅមុខផ្ទះសំណាក់ផ្កាយ៣ ក្នុងភូមិកើតហេតុគេឃើញបុរសថៃម្នាក់មានអារម្មណ៍ ហាក់ភិតភ័យបន្ទាប់ ពីមនុស្សមួយក្រុមដេញវាយតាំងពីម្តុំផ្ទះ សំណាក់អ៊ូរីណាមក មានចម្ងាយប្រហែលជិត៣០០ម៉ែត្រ មិនតែប៉ុណ្ណោះបុរសថៃនោះ បាក់ធ្មេញក្រោមផ្នែកខាង ឆ្វេងអស់2ទៀតផង។
ប្រភពថាមុនកើហេតុ បុរសថៃបានទៅផឹកស៊ីនៅបន្ទប់ស្ត្រីម្នាក់ ជាមួយមិត្តភក្តិផ្សេងទៀត ប៉ុន្តែដោយសារគ្រប់គ្នា ក្រោកទៅមុននៅតែបុរសជនជាតិថៃ នោះទើបចេញពីបន្ទប់ទឹក គាប់ជួនបុរសជាគូដណ្តឹងនារីនោះ ទៅដល់យល់ខុសព្រោះសង្ស័យ ទៅនឹងករណីផ្សេងម្យ៉ាង បុរសថៃនោះរត់ផង ក៏ដេញតាមពីក្រោយធ្វើឲ្យបុរសថៃ នោះរត់ដួលតាមផ្លូវព្រោះស្រវឹងស្រាប់។ យ៉ាងណាក៏ដោយក្រោយកើតហេតុ សមត្ថកិច្ចហៅអ្នកពាក់ព័ន្ធផឹកស៊ីជុំគ្នាសួរនាំ ផ្ទាល់មាត់នៅកន្លែងកើតហេតុ ទើបដឹងថាជាករណីយល់ច្រឡំមិនមែនជា ចោរចូលបន្ទប់ឬក៏ មិនមែនករណីចូលរំលោភនោះឡើយ។ យ៉ាងណាក៏ដោយភាគីពាក់ព័ន្ធទាំងអស់ មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ សមត្ថកិច្ចបាននាំពួកគេ យកទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ដើម្បីសួរនាំ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
ដោយឡែកករណីស្រដៀងគ្នានេះដែរ បុរសម្នាក់ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវកម្លាំងបង្ការបង្ក្រាបនៃស្នងការដ្ឋានខេត្តធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង០៦ និង៣០នាទីយប់ថ្ងៃទី១៩ ឧសភា ២០១៦ បន្ទាប់ពីបុរសនេះប្រើដំបងដេញវាយសមត្ថកិច្ច បណ្ដាលឱ្យរងរបួស២នាក់ ខណៈកម្លាំងចកំពុងចុះត្រួតពិនិត្យចរាចរណ៍នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅខាងមុខវាលបែកចាន ក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។
ប្រភពពីប្រធានក្រុមបង្ការបង្ក្រាបនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោកឈឿង គឹមសុង ដែលបានដឹកនាំកម្លាំងរបស់ខ្លួន សហការជាមួយមន្ត្រីនគរបាលចរាចរណ៍ ចុះទៅត្រួតពិនិត្យចរាចរណ៍ពេលយប់បានឱ្យដឹងថា យើងនៅមិនទាន់ស្គាល់អត្តសញ្ញាណជនបង្កហិង្សានោះទេ តែលោកស្នងការខេត្តបានបញ្ជាឱ្យឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅកាន់ស្នងការ ក្រោយពីបុរសនោះប្រើហិង្សាដាក់លើកម្លាំងសមត្ថកិច្ចដោយគ្មានមូលហេតុនោះ ។
លោកបានបញ្ជាក់ថា ជនបង្កហិង្សានោះទំនងជាស្រវឹង ដំបូងជននោះបានជិះម៉ូតូបញ្ច្រាសទិស ដែលមានដឹកដំបងមួយកំណាត់ផង សំដៅមករកសមត្ថកិច្ចដែលកំពុងត្រួតពិនិត្យចរាចរណ៍ ។ ស្រាប់តែឈប់ម៉ូតូ រួចទាញដំបងដេញវាយសមត្ថកិច្ចទាំងកំរោល តែម្ដង ។ គ្រានោះសមត្ថកិច្ចបានព្យាយាមទប់ទល់ តែត្រូវជននេះវាយទៅលើកម្លាំងរបស់លោក បណ្ដាលឲ្យរងរបួស២នាក់ ទំរាំឃាត់ខ្លួនជននេះបាន រួចបញ្ជូនទៅកាន់ស្នងការតែម្ដង ដើម្បីសួរនាំ។
បើតាមសាក្សីបានប្រាប់ថា មុនពេលកើតហេតុ គេឃើញបុរសពាក់វ៉ែនតា.សនោះ ជិះម៉ូតូចុះឡើងៗ មើលសមត្ថកិច្ចដែលកំពុង
ត្រួតពិនិត្យចរាចរណ៍ ។ លុះបន្តិចក្រោយមក ស្រាប់តែឃើញបុរសនេះ ជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ សំដៅទៅរកគោលដៅសមត្ថកិច្ច ។ ប្រភពដដែលបញ្ជាក់ថា ពេលជិះជិតដល់គោលដៅសមត្ថកិច្ច គេឃើញបុរសនោះឈប់ម៉ូតូ រួចទាញដំបងដើរសំដៅទៅរកសមត្ថកិច្ចបង្ហាញពីកាយវិការកាចសាហាវ មើលទៅហាក់ដូចជាមានគំនុំជាមួយសមត្ថកិច្ចយូរហើយ ។
ពេលនោះ សមត្ថកិច្ចបានព្យាយាមសួរនាំ តែបុរសនោះបែរជាចាប់ផ្ដើមស្រែកជេរប្រមាថសមត្ថកិច្ចគ្មានសំចៃមាត់ ធ្វើឲ្យសមត្ថកិច្ចក្ដៅមុខ ក៏ចាប់ផ្ដើមឡោមព័ទ្ធចាប់បុរសនោះ ។ ប៉ុន្តែមិនងាយស្រូលទេ ត្រូវបុរសនោះប្រើដំបងវាយតបវិញ បណ្ដាលឲ្យសមត្ថកិច្ចមួយចំនួនរងរបួស។ សមត្ថកិច្ចបានដេញចាប់បុរសនោះផ្អើលអ្នកដំណើរពេញផ្លូវ ទម្រាំចាប់ខ្លួនបុរសនោះបាន ។
ទោះជាបែបណា គេមិនទាន់ដឹងថា បុរសនេះអាចនឹងត្រូវសមត្ថកិច្ចធ្វើការចោទប្រកាន់ ឬយ៉ាងណានោះទេ ក្រោយពីលោកស្នងការបញ្ជាឲ្យឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការខេត្ត ។ ប៉ុន្តែលោកឈឿង គឹមសុង ប្រធានក្រុមបង្ការ-បង្ក្រាបបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ឧសភា នេះថា មន្ត្រីជំនាញនឹងធ្វើការសួរនាំជនបង្កហិង្សាទៅលើសមត្ថកិច្ចនោះហើយ តែយើងមិនទាន់ដឹងថា លោកស្នងការខេត្ត នឹងមានវិធានការណ៍បែបណា ចំពោះបុរសខាងលើនេះទេ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!