ព្រះសង្ឃនៅវត្តរំលេច បួសទើបបាន៥ខែ ចាប់រំលោភនារីម្នាក់ ដែលមកបួសលាបំណន់, ៣ម៉ោងរំលោភបាន៣ដង
(តាកែវ)៖ កម្លាំងនគរបាលស្រុកសំរោង ខេត្តតាកែវ សហការជាមួយ មន្ទីរធម្មការ និងគណ:កម្មការវត្តប្រាង្គអណ្តែត ហៅវត្តរំលេច បានចុះទៅឃាត់ខ្លួន និងចាប់ផ្សឹកព្រះសង្ឃមួយអង្គ ក្រោយបានប្រព្រឹត្តខុស វិន័យសង្ឃ ដោយបានចាប់រំលោភនារីម្នាក់ ដែលមកបួសលាបំណន់ នៅក្នុងវត្ត រហូតសម្រេចបាន៣ដងត្រឹមរយ:ពេលប្រមាណ៣ម៉ោងប៉ុណ្ណោះ។
ការឃាត់ខ្លួន និងចាប់ផ្សឹកព្រះសង្ឃល្មោភកាមរូបនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅវត្តរំលេច បន្ទាប់ពីទទួលបានពាក្យបណ្តឹងបស់នារីរងគ្រោះ ដែលព្រះសង្ឃ បានចាប់រំលោភនាងតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦មកម្ល៉េះ។
មូលហេតុដែលនាងទើបតែប្តឹងសមត្ថកិច្ច ក៏ព្រោះតែខ្លាចការគំរាមសម្លាប់ចោលពីព្រះសង្ឃរូបនេះ តែម្តងក្រោយពេលចាប់រំលោភបានហើយនោះ។
មន្រ្តីនគរបាលមូលដ្ឋានស្រុកសំរោង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខៀវ សុផល អាយុ៣៧ឆ្នាំ ហៅចំរើន រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ហើយទើបបួសជាសង្ឃបាន៥ខែប៉ុណ្ណោះ។ ដោយឡែកនារីរងគ្រោះ មានឈ្មោះ ន ស ភ អាយុ២១ឆ្នាំ រស់នៅឃុំបឹងត្រាញ់ខាងជើង ហើយបានទៅបួសលាបំណន់ នៅក្នុងវត្តរំលេច។
មន្រ្តីនគរបាលបានបញ្ជាក់ថា នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នារីរងគ្រោះបានលេបថ្នាំឲ្យបាត់រមាស់ ស្រាប់តែមានអាការ:ធីងធោង មិនស្រួលខ្លួន ពេលនោះក៏ចូលទៅដេក ស្រាប់តែនៅវេលាម៉ោងប្រមាណ៨៖៣០នាទី ជនសង្ស័យជាសង្ឃ បានចូលទៅចាប់រំលោភនាង ចំនួន៣ដង រហូតដល់ម៉ោងជាង១១ យប់ថ្ងៃដដែល។
ក្រោយចាប់រំលោភរួចហើយ ស្រាប់តែព្រះសង្ឃអង្គនេះ បានគំរាមសម្លាប់នារីរងគ្រោះចោលបើហ៊ានប្រាប់ឲ្យនរណាដឹង ទើបនាងចេះតែលាក់ទៅ ប៉ុន្តែដោយទ្រាំមិនបានចំពោះទង្វើដ៏ថោកទាបនេះ ក៏ទម្លាយប្រាប់ក្រុមគ្រួសារ រហូតដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ចុះមកឃាត់ និងចាប់ផ្សឹកតែម្តង។
បច្ចុប្បន្ន ជនសង្ឃបរាជិតរូបនេះ ត្រូវបានឃុុខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព ៖ Fresh News
ការចាប់អារម្មណ៍ខ្មែរឡូត៖
ទាក់ទងនឹងរឿងរ៉ាវព្រះសង្ឃ អាចធ្វើឲ្យប្រិយមិត្ដនឹកឃើញ ដល់ព្រះសង្ឃមួយអង្គ ព្រះសង្ឃដែលកាន់ក្បាលមីក្រូច្រៀង ធ្វើឲ្យភ្ញាក់ផ្អើល ដល់អ្នកនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។
គួររំលឹកថា ព្រះតេជគុណ ឌូ វណ្ណឌឿន ឣតីតមេគណខេត្ត មានរឿងអាស្រូវកាន់ក្បាលមីក្រូច្រៀងលើឆាកតន្ត្រីថ្ងៃចូលឆ្នាំ នាពេលកន្លងមកនោះ ពេលនេះត្រូវបានមន្ត្រីសង្ឃជាន់ខ្ពស់សម្រេចដកហូតតួនាទីជាមេគណហើយ ដោយដាក់ព្រះបាឡាត់គណជំនួសវិញ ។
លោក សរ សុពុត្រា ឣភិបាលរងខេត្តបានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ថា កាលពីព្រឹកថ្ងៃ៧កើត ខែពិសាខ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៥៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅវត្តដំណាក់ត្រាច ក្នុងឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានប្រារព្ធធ្វើពិធីសែនក្រុងពាលី និងស្រោចព្រះសុគន្ធវារីថ្វាយព្រះមេគណខេត្តស្តីទី កែវ ចន្ថា នៅវត្តកំណើតរបស់លោក ដើម្បីប្រាប់ដល់បារមីវត្ត និងសុំសេចក្តីសុខសេចក្តីចម្រើនដល់ព្រះអង្គផង និងដល់ពុទ្ធបរិស័ទទាំងឡាយផង ។
លោកឣភិបាលរងខេត្តបន្តថា ពិធីនេះត្រូវបានរៀបចំដោយពុទ្ធបរិស័ទ និងព្រះគ្រូចៅអធិការគ្រប់វត្តក្នុងស្រុក ហើយមានការចូលរួមពីព្រះអនុគណគ្រប់ស្រុកទូទាំងខេត្ត និងអាជ្ញាធរខេត្ត ស្រុក ឃុំផងដែរ ។
សូមបញ្ជាក់ថា បន្ទាប់ពីមេគណព្រះតេជគុណ ឌូ វណ្ណឌឿន ត្រូវបានដកតំណែង ព្រះបាឡាត់គណ កែវ ចន្ថា ក៏បានឡើងតំណែងជាស្តីទីជំនួស ហើយក៏នឹងត្រៀមក្លាយជាមេគណខេត្តពេញសិទ្ធិផងដែរ ។
តាមច្បាប់នៅពេលដែលឣវត្តមានមេគណខេត្ត គឺព្រះបាឡាត់ត្រូវឡើងជាមេគណដោយស្វ័យប្រវត្តិ ។ ការឡើងជាមេគណនេះ គឺបន្ទាប់ពីព្រះឣង្គ ឌូ វណ្ណឌឿន បានយកត្រាមេគណទៅប្រគេនដល់មន្ត្រីសង្ឃជាន់ខ្ពស់កាលពីថ្ងៃទី២ ខែឧសភា កន្លងទៅ ៕
រូបភាព ព្រះតេជគុណ ឌូ វណ្ណឌឿន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!