រថយន្តកុងតឺន័របុកម៉ូតូមួយគ្រឿង​​ ស្លាប់បុរសម្នាក់ រួចហើយ ក្រឡាប់ធ្លាក់ជ្រោះ នៅចំណុចអូរត្រាវ

 
 

(ព្រះសីហនុ)៖ រថយន្តកុងតឺន័រមួយគ្រឿង បានរអិល ហើយក្រឡាប់ធ្លាក់ចូលជ្រោះ នៅចំណុចអូរត្រាវ ចូលក្រុងព្រះសីហនុ នាក្បាលព្រលប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោយពីរថយន្តយក្សមួយនេះ បានបើកបុកម៉ូតូមួយគ្រឿង ហើយជ្រុលទៅបុករថយន្តដឹកធ្យូងមួយគ្រឿងទៀត។

លោក អីុ សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺនរ័​​ បុកប៉ះជាមួយនឹងអ្នកបើកម៉ូតូ រួចហើយជ្រុលទៅប៉ះនឹងរថយន្តដឹកធ្យូងមួយគ្រឿងទៀត នៅផ្លូវចំណោតអូរត្រាវ ជិតចូលដល់ក្រុងព្រះសីហនុ ហើយបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

លោកវរសេនីយ៍ឯក អុី សុខា បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ​​ បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូម្នាក់ស្លាប់បាត់បង់ជីវិត រីឯរថយន្តកុងតឺនរ័ក្រឡាប់ និងរថយន្តដឹកធ្យូងមិនមានប៉ះពាល់ធ្ងន់ធ្ងរទេ។

បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុអោយដឹងផងដែរថា ស្ថានភាពផ្លូវនៅអូរត្រាវកន្លែងកើតហេតុ កំពុងមានភ្លៀង និងងងិត ដែលស្នើសុំឲ្យអ្នកបើកបរឆ្លងកាត់ បង្កើនការប្រុងប្រយត្ន័ផង៕

ប្រភព ៖ Fresh News

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦មុននេះ ក៏មានហេតុការណ៍ស្រដៀងនេះកើតឡើង ដែលមួយគ្រួសារ ទៅ​កម្សាន្ត​រមណីយដ្ឋាន​ ទឹកជ្រោះ​​ ព្រះ​និមិត្ត​​ ក្រឡាប់​​​រថយន្ត ​​​របួស​៨នាក់​

យ៉ាង​ហោច​ណាស់​ ក៏​មាន​មនុស្ស​ប្រុស​ស្រី ​៨​នាក់ រង​របួសធ្ងន់​ស្រាល​​ ដោយសារ​ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២២ ​កុម្ភៈ ​នេះ ​ស្ថិត​​នៅ​តាម​ ដងផ្លូវ​​ក្រួស​​ក្រហម ចំណុច​ថ្មកំបោរ ​ភូមិ​ដង​ផ្លិត ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប ​ខណៈ​ពេល​ដែល​ពួក​គេ​​​ ធ្វើ​ដំណើរ​​ទៅ​កម្សាន្ត​ រមណីយដ្ឋាន​ទឹកជ្រោះ​​ព្រះ​ និមិត្ត​ ​ឃុំ​ស្រឡៅ​ពីរ ស្រុក​ឆែប ​ខេត្ត​ព្រះវិហារ ។

​មន្ត្រី​​សមត្ថកិច្ច​​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ ​ឈ្មោះ លី ហៀ​ង អាយុ​៣៩​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ ​និង​​ក្រុម​គ្រួសារ​ ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត ​រមណីយដ្ឋាន​ទឹកជ្រោះ​ ព្រះ​និមិត្ត តែ​មិន​ទាន់​ទៅ​ដល់​ គោលដៅ​ផង លុះ​មក​ដល់​ចំណុច​កើតហេតុ តាម​ផ្លូវ​ក្រួស​ក្រហម​ ខាងលើ ​​ស្រាប់តែ​រថយន្ត​ រេ​ចង្កូតក្រឡាប់ ​ទៅ​ម្ខាង​ផ្លូវ​​ បណ្តាល​ឱ្យ​អ្នកជិះ​ ក្នុង​រថយន្ត​រង​របួស​ធ្ងន់ ​និង​ស្រាល​តែ​ម្តង ។​

​​មន្ត្រី​សមត្ថកិច្ច បាន​បន្ត​ថា រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ម៉ាកឡិច​ស៊ី​ស ៤៧០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-1113 រង​ការ​ខូចខាត ​យ៉ាង​​ដំណំ​ រីឯ​អ្នក​រង​គ្រោះ​​ ទាំង​៨នាក់​នេះ មាន​​ ១​-ឈ្មោះ លី ហៀ​ង អាយុ​៣៩​ឆ្នាំ ភេទ​ប្រុស ​​២-​ឈ្មោះ រិ​ទ្ធិ សុ​ផា​វី អាយុ​៣៦​ឆ្នាំ ភេទ​ស្រី ​​៣-​ឈ្មោះ សុ ផល អាយុ​៥១​ឆ្នាំ ភេទ​ស្រី ​​៤-​ឈ្មោះ ស៊ុ​យ ដា​រ៉ា​រិ​ទ្ធិ អាយុ​៥២​ឆ្នាំ ភេទ​ប្រុស ​​៥-​ឈ្មោះ លី ជូ​មីង អាយុ​៨​ឆ្នាំ​ ភេទ​ប្រុស ​​៦-​ឈ្មោះ រិ​ទ្ធិ ថុ​នា អាយុ​២៦​ឆ្នាំ ភេទ​ប្រុស ​​៧-​ឈ្មោះ លី ជឺ​អ៊ី​ង អាយុ​៦​ឆ្នាំ ភេទ​ស្រី ​និង​​៨-​ឈ្មោះ លី ជឺ​អាន អាយុ​៣​ឆ្នាំ ភេទ​ស្រី ​​អ្នក​រង​គ្រោះ ​ទាំង​៨​នាក់​ខាងលើ ​រស់នៅ​រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា អ្នក​រង​គ្រោះ​ ទាំង​៨​នាក់ ​​ខាង​លើ​​ មាន​ម្នាក់​ឈ្មោះ រិ​ទ្ធិ​ ថុ​នា ​រង​របួស​បាក់ដៃ​ខាងស្តាំ​ ​ចំណែក​៧​នាក់​ទៀត ​រង​របួសស្រាល​ ​៕

រូបភាពរថយន្ដក្រឡាប់

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម