សាំយ៉ុង បុកម៉ូតូ ជនជាតិគ្រឹងម្នាក់ បាក់កស្លាប់នៅស្រុកកូនមុំ
រតនគិរី៖ យុវជន ជនជាតិគ្រឹងម្នាក់ បានបាក់កស្លាប់ ដោយសារតែ រថយន្តសាំយ៉ុង បុកពីក្រោយពេញទំហឹង ខណៈកំពុងធ្វើដំណើរ ស្របទិសគ្នា តាមបណ្តោយផ្លូវ ជាតិលេខ៧៨ចូល ក្រុងបានលុង នៅម៉ោង៣៖២០នាទី រសៀលថ្ងៃទី២៧ ខែឧសភា ត្រង់ចំណុចភូមិ តាកាបឃុំតាអង ស្រុកកូនមុំខេត្តរតនគិរី។
ភ្លាមៗនោះដែរនគរបាលមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុជួយអន្តរាគមន៍ ប៉ុន្តែជនរងគ្រោះស្លាប់បាត់ទៅហើយ ចំណែកឯរថយន្ត បើករត់បានចម្ងាយ ប្រមាណ១គីឡូម៉ែត្រ ត្រូវបានអ្នកដំណើរ និងប្រជាពលរដ្ឋស្ទាក់ចាប់បាន ប៉ុន្តែអ្នកបើករថយន្ត រត់គេចខ្លួនបាត់។ សាក្សីក្បែរកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា រថយន្តសាំយ៉ុងបើកបរក្នុងល្បឿនលឿ ស្របពេលដែលអ្នកជិះម៉ូតូចេញ ពីកន្លែងចាក់សាំង រួចត្រឡប់ទៅផ្ទះវិញមកដល់កន្លែងកើតហេតុ ត្រូវរថយន្តបុកពេញ ទំហឹងផ្លោងពីផ្លូវជាតិ ចូលប្រឡាយបាក់កស្លាប់តែម្តង។
អធិការរងនគរបាលស្រុកកូនមុំ លោកពុធ សាវី បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះកាញ៉ូង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិតាកាប់ ក្នុងឃុំតាអង ស្រុកកូនមុំខេត្តរតនគិរី ចំណែករថយន្តសាំយ៉ុងបង្កហេតុ ពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ 2AC 0149 ដឹកបន្លែ ផ្លែឈើ ពីក្រុងសួង ខេត្តត្បូងឃ្មុំ មកលក់នៅក្រុងបានលុង ខេត្តរតនគិរី។ បច្ចុប្បន្នរថយន្តបង្កគ្រោះចរាចរណ៌នេះនាំមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំតាអង ដើម្បីស្វែងរកម្ចាស់រថយន្តមក ដោះស្រាយតាមច្បាប់ ឯសពជនរងគ្រោះប្រគល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីជនជាតិគ្រឺង៕
ប្រភព ៖ ដើមអម្ពិល
ការកត់សម្គាល់ខ្មែរឡូត៖
គួររំលឹកថា ហេតុការណ៍ដែលបណ្ដាលឲ្យបុកបាក់ក បែបនេះក៏ធ្លាប់កើតមានឡើង នៅក្នុងខេត្ដមណ្ឌលគិរី កាលពីចុងឆ្នាំ២០១៥។
នៅក្នុងនោះបានឲ្យដឹងថា ចៅសង្កាត់រមនា ក្រុងសែនមនោរម្យ បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បើកម៉ូតូទៅបុករថយន្តឈ្នួល នៅម៉ោង ៩ និង១០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ មុខរមណីយដ្ឋានចំការកាហ្វេ តាមបណ្ដោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុលោកចៅសង្កាត់ បានបើកម៉ូតូរបស់ខ្លួន ចេញពីទីរួមខេត្តមណ្ឌលគិរី បំណងយកគុយទាវទៅឲ្យកូននៅផ្ទះ។ លុះដល់ចំណុចកើតហេតុ លោកចៅសង្កាត់ ក៏បានបើកម៉ូតូក្នុងល្បឿនលឿន ដើម្បីវ៉ារថយន្ត ក៏បានបុកជាមួយរថយន្តសាំយ៉ុង បើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យលោកចៅសង្កាត់បាក់ក និងបាក់ជើងទាំងសងខាងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
លោក វ៉ាន់ ទិត្យ នាយការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា លោកចៅសង្កាត់រមនា ដែលបានស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ឈ្មោះ រ៉យ ត្រើន ជាជនជាតិដើមភាគតិចព្នង អាយុ៤៨ឆ្នាំ ចំណែកម្ចាស់រថយន្តសាំយ៉ុង ឈ្មោះ តឹម សុខខេង ភេទប្រុសអាយុ៣២ឆ្នាំ ។ បច្ចុប្បន្នរថយន្ត និងម៉ូតូ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថិកិច្ចបានយកទៅ រក្សានៅស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ដើម្បីដោះស្រាយបន្ត៕
រូបភាពនៅកន្លែងកើតហេតុ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!