អាមេរិក វ៉ៃ អ៊ីស្រាអែល ផ្អើលខ្មែរ
ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ឧសភា ២០១៦ មានករណីហិង្សាមួយកើតឡើង រវាងជនបរទេស និងជនបរទេសជាភ្ញៀវទេសដូចគ្នា នៅចំណុចក្រុម២៥ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា អំពើហិង្សានោះបានធ្វើឲ្យម្នាក់រងរបួសនិងម្នាក់ក្លាយជាជនសង្ស័យ ត្រូវបានកម្លាំងសមត្ថតកិច្ចអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លនធ្វើការសាកសួរ ។
ជនរងគ្រោះឈ្មោះ EDERY SAMUUEL ARIE ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ អ៉ីស្រាអែល (របួសស្រាល ត្រូវត្រង់ថ្ងាសនិងសៀតផ្កា ) ។ រីឯជនដៃដល់ឈ្មោះ LEYDEKER VITALY ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 474541504 ។
សេចក្តីរាយការណ៍បានបន្តថា មូលហេតុដែលកើតមានអំពើហិង្សាខាងលើបណ្តាលមកស្រវឹងស្រា៕
រូបភាព៖ ជនរងគ្រោះ ជនជាតិ អ៉ីស្រាអែល ឈ្មោះ EDERY SAMUUEL ARIE
រូបភាព៖ ជនដៃដល់ ជនជាតិអាមេរិក ឈ្មោះ LEYDEKER VITALY
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
ទាក់ទងនឹងករណីជនបរទេស បង្កឲ្យមានការភ្ញាក់ផ្អើល នៅក្នុងប្រទេសកម្ពុជាយើង កាលពីយប់ ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយ មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ស្រ្ដីជនជាតិចិន ដ៏ស្រស់ស្អាតម្នាក់ បើករថយន្ដ Highlander តែម្នាក់ឯង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដោយឲ្យរថយន្ដខ្ទេចមុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ថា នៅវេលាម៉ោងខាងលើ គេឃើញរថយន្ដបង្កពាក់ស្លាកលេខភ្នំពេញ 2W-0246 បើកបរដោយស្ត្រីជនជាតិចិនម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ស្ដុបសន្ធម៉ុកក៏បានជ្រុលទៅ បុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត តែអ្នកបើកបរពុំមានរងរបួសនោះទេ។
ក្រោយពេលកើតហេតុរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!