ស្ត្រីជិះម៉ូតូម្នាក់ បានស្លាប់គួរឲ្យ អាណោចអាធ័ម ដោយសាររថយន្ត សាំយ៉ុងបុក នៅផ្លូវជាតិលេខ៣១
(កំពត)៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូ ស្រាប់តែត្រូវរថយន្តសាំយ៉ុងបុកស្លាប់ គួរឲ្យអាណោចអាធ័ម នៅកន្លែងកើតហេតុ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានប្រាប់ភ្នាក់ងារ Fresh News ថា ស្ត្រីរងគ្រោះ ឈ្មោះ វ៉ាន់ ឌឿន អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បើកបរម៉ូតូម៉ាកHonda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1B-3780។
មន្ដ្រីនគរបាលបន្ដថា ចំណែកអ្នកបើករថយន្តបង្ក ឈ្មោះ កៅ វ៉េត ភេទប្រុស អាយុ២១ឆ្នាំ និងព្រូឡាន ឈ្មោះ កៅ យ៉ា ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង២ រស់នៅភូមិថ្កូវ ឃុំឬស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកបានបន្ថែមទៀតថា មុនពេលកើតហេតុ រថយន្តបង្កបើកក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបុកម៉ូតូជនរងគ្រោះទិសដៅបញ្ច្រាសគ្នា ខណៈជនរងគ្រោះបត់ម៉ូតូ ចូលផ្ទះមកខាងឆ្វេងដៃ កាត់ទទឹងថ្នល់ ដោយមិនបានប្រុងប្រយ័ត្ន ក៏បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។
ក្រោយហេតុការណ៍ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈអ្នកបើកបររថយន្តបង្ក ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមច្បាប់៕
ប្រភព ៖ Fresh News
កំណត់ហេតុខ្មែរឡូត៖
ទាក់ទងនឹងករណី ដែលបង្កឡើងដោយរថយន្ត ប្រភេទសាំយ៉ុងនេះដែរ យុវជន ជនជាតិគ្រឹងម្នាក់ បានបាក់កស្លាប់ ដោយសារតែ រថយន្តសាំយ៉ុង បុកពីក្រោយពេញទំហឹង ខណៈកំពុងធ្វើដំណើរ ស្របទិសគ្នា តាមបណ្តោយផ្លូវ ជាតិលេខ៧៨ចូល ក្រុងបានលុង នៅម៉ោង៣៖២០នាទី រសៀលថ្ងៃទី២៧ ខែឧសភា ត្រង់ចំណុចភូមិ តាកាបឃុំតាអង ស្រុកកូនមុំខេត្តរតនគិរី។
ភ្លាមៗនោះដែរនគរបាលមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុជួយអន្តរាគមន៍ ប៉ុន្តែជនរងគ្រោះស្លាប់បាត់ទៅហើយ ចំណែកឯរថយន្ត បើករត់បានចម្ងាយ ប្រមាណ១គីឡូម៉ែត្រ ត្រូវបានអ្នកដំណើរ និងប្រជាពលរដ្ឋស្ទាក់ចាប់បាន ប៉ុន្តែអ្នកបើករថយន្ត រត់គេចខ្លួនបាត់។ សាក្សីក្បែរកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា រថយន្តសាំយ៉ុងបើកបរក្នុងល្បឿនលឿ ស្របពេលដែលអ្នកជិះម៉ូតូចេញ ពីកន្លែងចាក់សាំង រួចត្រឡប់ទៅផ្ទះវិញមកដល់កន្លែងកើតហេតុ ត្រូវរថយន្តបុកពេញ ទំហឹងផ្លោងពីផ្លូវជាតិ ចូលប្រឡាយបាក់កស្លាប់តែម្តង។
អធិការរងនគរបាលស្រុកកូនមុំ លោកពុធ សាវី បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះកាញ៉ូង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិតាកាប់ ក្នុងឃុំតាអង ស្រុកកូនមុំខេត្តរតនគិរី ចំណែករថយន្តសាំយ៉ុងបង្កហេតុ ពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ 2AC 0149 ដឹកបន្លែ ផ្លែឈើ ពីក្រុងសួង ខេត្តត្បូងឃ្មុំ មកលក់នៅក្រុងបានលុង ខេត្តរតនគិរី។ បច្ចុប្បន្នរថយន្តបង្កគ្រោះចរាចរណ៌នេះនាំមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំតាអង ដើម្បីស្វែងរកម្ចាស់រថយន្តមក ដោះស្រាយតាមច្បាប់ ឯសពជនរងគ្រោះប្រគល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីជនជាតិគ្រឺង៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!