ក្មេងប្រុសម្នាក់ជ្រុលដៃ ចូលក្នុងម៉ាស៊ីនកិនដីឥដ្ឋ ដាច់ដៃម្ខាង ស្លាប់ខណៈបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ
បាត់ដំបង៖ ក្មេងប្រុសម្នាក់បានស្លាប់ ខណៈកំពុងបញ្ជូនយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីជ្រុលដៃ ចូលក្នុងម៉ាស៊ីនកិនដីឥដ្ឋ កាលពីម៉ោង ៣៖៤៥នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នៅទីតាំងសិប្បកម្ម ឡឥដ្ឋ ស្ថិតនៅក្នុងភូមិទួលធ្នង់ ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមកម្មករ កំពុងតែមមាញឹក នឹងការងាររៀងៗខ្លួន ដោយពុំបានដឹងថា ក្មេងប្រុសរងគ្រោះចូលទៅលេងក្បែរ ម៉ាស៊ីនកិនដីនោះឡើយ លុះពេលកើតហេតុ ទើបមានការភ្ញាក់ផ្អើល ឡើងដល់ឪពុកម្ដាយ ក្មេងប្រុសរងគ្រោះ។ អ្នកស្រី មេន មុំ អាយុ៣៤ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានប្រាប់ថា អ្នកស្រីមានជីវភាព ក្រលំបាកណាស់ ហើយមានកូនប្រុសស្រីចំនួន ២នាក់ ។ កូនដែលគ្រោះថ្នាក់ ជាកូនច្បងឈ្មោះ រ៉ម រា ភេទប្រុស អាយុ៩ឆ្នាំ ពេលគ្រោះថ្នាក់កើតឡើងនេះ គាត់មានលុយត្រឹមតែ ១៥០០០រៀលប៉ុណ្ណោះ ប៉ុន្តែបានក្រុមកម្មករ អ្នកភូមិ និងកម្លាំងកងរាជអាវុធហត្ថ ស្រុកមោងឬស្សី ជួយជ្រោមជ្រេង ។
សូមបញ្ជាក់ថា ហេតុការណ៍ដ៍គួរឲ្យរន្ធត់នេះ បានកើតឡើងខណៈ ក្មេងប្រុសរងគ្រោះ លេងរុញដីឥដ្ឋដែលកំពុងកិន ហើយក៏បានជ្រុលដៃចូល ត្រូវម៉ាស៊ីនគាបទាញ ចូលដាច់ដៃស្តាំម្ខាង ។ ភ្លាមនោះក្រុមគ្រួសារ បានដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ស្រុកមោងឬស្សី ក៏បានដាច់ខ្យល់ស្លាប់ ខណៈឈាមហូរខ្លាំងពេក ៕
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក មួយករណីផ្សេងទៀត ក្មេងប្រុសពិការដៃឆ្វេង ម្នាក់មានអាយុ៤ ឆ្នាំ ត្រូវបានលង់ទឹកស្លាប់ យ៉ាងអណោចអធម កាលពីយប់ទៀបភ្លឺ ចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ដោយសារតែ ដើរតាមម្ដាយ ដែលជាមនុស្ស មានសតិមិនគ្រប់ ហើយជ្រុលធ្លាក់ ក្នុងប្រឡាយទឹក នៅវាលស្រែ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា ស្រ្តីដែលមានសតិមិនគ្រប់នេះ ក្រៅពីកូនប្រុសតូច ដែលលង់ទឹកស្លាប់ ហើយនោះ គឺនៅមានកូនប្រុស ស្រីតូចៗ ចំនួន ៤ នាក់ទៀត នៅក្នុងបន្ទុក ដែលក្មេងៗ ទាំងនោះ មានអាយុតិចជាង ១០ឆ្នាំ ហើយបច្ចុប្បន្ន មិនមានផ្ទះស្នាក់នៅទេ គឺសុំផ្ទះបងប្អូន ស្នាក់នៅ ចំណែកឯបុរសជាប្តី បានចេញទៅរកស៊ី នៅស្រុកឆ្ងាយ គ្មានដំណឹង ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!