ប្រចណ្ឌប្រពន្ធខ្លាំងពេក ដាច់ចិត្តចងកសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី៣០ ខែឧសភានេះ ស្ថិតក្នុងបុរី ប៊ុន ហួរ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានបុរសម្នាក់បម្រុងនឹងចងកសម្លាប់ខ្លួន នៅលើដើមពោធិ តែមិនបានសម្រេច ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលបម្រុងនឹងចងកសម្លាប់ខ្លួននៅលើដើមពោធិឈ្មោះ ជ័យ វ៉ាន់ឌី អាយុ៤៥ឆ្នាំ មុខរបរលក់នំបុ័ងសាច់ ចំណែកឯប្រពន្ធឈ្មោះ រស់ សុភា អាយុ២៧ឆ្នាំ មានកូន២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ។
តាមសម្ដីស្ត្រីជាភរិយា បានប្រាប់ថា មុនពេលកើតហេតុ បុរសជាប្តីបានផឹកស៊ីស្រវឹង ហើយរករឿងឈ្លោះជាមួយគាត់ថែមទៀត ជានិច្ចកាលនៅពេលផឹកស៊ីម្ដងៗ តែងតែស្រវឹងហើយរករឿងឈ្លោះជាមួយប្រពន្ធ ដោយចោទថាប្រពន្ធមានប្រុស មានឈ្មោល រអ៊ូរទាំ ឡូឡាមិនចេះចប់ មិនចេះហើយ ។
តែបើតាមសម្ដីរបស់អ្នកភូមិ រស់នៅជិតនោះបានប្រាប់ថា ពួកគាត់ធ្លាប់ឃើញនារីជាប្រពន្ធ និយាយស្តីជាមួយប្រុសផ្សេងបែបស្និទ្ធស្នាលដែរ តែមិនដឹងស៊ីជម្រៅទេ ។ ហើយបុរសជាប្ដីឃើញទង្វើប្រពន្ធបែបនេះ តែងតែខឹងសម្បា និងរករឿងឈ្លោះជាមួយប្រពន្ធ ។
ស្រាប់តែនៅថ្ងៃកើតហេតុនេះ មិនដឹងជាយ៉ាងម៉េច បុរសជាប្ដីបានរត់ឡើងដើមពោធិដើម្បីចងក តែត្រូវអ្នកក្បែរខាងឃើញក៏ជួយអន្តរាគមន៍ភ្លាមៗ ហើយប្រពន្ធ និងកូនក៏បានលួងលោមឲ្យត្រឡប់ទៅផ្ទះវិញ ៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
ដោយឡែក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ស្រ្តីម្នាក់ចងក សម្លាប់ខ្លួននៅក្នុង បន្ទប់ស្នាក់នៅ ផ្ទះជួលលេខ៥០ ផ្លូវលេខ៧ ក្រុម៤ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ គឹម វត្តី ភេទស្រី អាយុ ៣៣ឆ្នាំ មានប្តី ជាជនជាតិកូរ៉េ ឈ្មោះ kim.chun អាយុ៥៣ឆ្នាំ មុខរបរវិស្វករសំណង់ កាន់លិខិតឆ្លងដែនលេខ M02990896 ។
មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង១៩ៈ០០នាទី ជនរងគ្រោះបានឈ្លោះប្រកែកគ្នា ជាមួយប្តីបន្តិចបន្តួច រឿងជនរងគ្រោះ បានទៅខ្ចីលុយអ្នកដទៃ មកឲ្យប្តី ដើម្បីយកមកទូទាត់ឲ្យកម្មករ តែដោយម្ចាស់បំណុល មកទារលុយខាងស្រី ហើយជនរងគ្រោះ ក៏បង្ខំទារលុយពីប្តី ដោយប្រើពាក្យសម្តីខ្លាំងៗ ទើបមានទំនាស់គ្នា រហូតដល់គាគីជនរងគ្រោះ បានខ្វាចដៃប្តីនិងក្រចក បណ្តាលស្នាមដៃស្តាំ១កន្លែង បន្ទាប់មក ប្តីបានឡើងទៅ ដេកបន្ទប់ខាងលើ ចំណែកជនរងគ្រោះដេក បន្ទប់ក្រោម លុះព្រឹកឡើងម៉ោង ៩ៈ០០នាទី ប្តីចុះមកគោះទ្វារបន្ទប់ ក៏ឃើញជនរងគ្រោះចងកស្លាប់ខ្លួន ទៅនិងដែកជាន់ទី២ (គ្រែ២ជាន់)៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!