ឆក់ខ្សែកបានជិះម៉ូតូជ្រុលទៅបុករថយន្ត ត្រូវកម្លាំងនគរបាលក្របួចជាប់
រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍បឹងកេងកងទី១ ក្របួចជាប់ ក្រោយពីជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង ធ្វើសកម្មឆក់ខ្សែកផ្លាកទីនទម្ងន់៨ជីកន្លះមួយខ្សែ ពីស្ត្រីម្នាក់ ហើយព្យាយាមជិះម៉ូតូរត់ ហើយជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងបណ្ដាលឲ្យដួល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥១(ប៉ាស្ទ័រ)កែងនឹងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា បុរសជនសង្ស័យមានឈ្មោះ ថុន ភក្តី អាយុ១៦ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានជិះម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BS-7383 មួយគ្រឿងតែម្នាក់ឯងធ្វើសកម្មភាពនោះ។ ស្ត្រីរងគ្រោះមានឈ្មោះ សោ សុភាព អាយុ៥៣ឆ្នាំ ជាមន្ត្រីបម្រើការនៅកំពង់ផែក្រុងព្រះសីហនុ មានទីលំនៅក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ខណៈពេលដែលជិះម៉ូតូម៉ាក SUZUKI HAYATE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-8086 មួយគ្រឿង ជាមួយនឹងកូនស្រីរបស់គាត់ចំនួនពីរនាក់ទៀត។
តាមប្រភពដដែលបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ខណៈពេលដែលស្ត្រីរងគ្រោះជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់ជាមួយនឹងកូនស្រីរបស់គាត់ដោយគាត់ជិះខាងក្រោយក្នុងទិសដៅពីជើងទៅត្បូងនោះ ក៏ស្រាប់តែលេចមុខបុរសជាជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង មកពីក្រោយ និងធ្វើសកម្មភាពឆក់យកខ្សែកផ្លាកទីនមួយខ្សែដែលមានទម្ងន់៨ជីកន្លះ ពីករបស់គាត់តែម្តង។
ពេលជនសង្ស័យខាងលើធ្វើសកម្មភាពឆក់យកបានខ្សែកផ្លាកទីនមួយខ្សែពីស្ត្រីរងគ្រោះបានហើយ រូបគេក៏ព្យាយាមជិះម៉ូតូរត់គេចតែបែរជាជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងដែលកំពុងតែបើកឆ្លងផ្លូវបណ្ដាលឲ្យដួល ហើយក៏ត្រូវកម្លាំងល្បាតរបស់ប៉ុស្តិ៍មកដល់ និងចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង។ ក្រោយពេលកើតហេតុ ខ្សែកផ្លាកទីនមួយខ្សែនោះត្រូវបានប្រគល់ទៅឱ្យស្ត្រីរងគ្រោះវិញ ចំណែកឯបុរសជនសង្ស័យជាចោឆក់ខ្សែកខាងលើ ត្រូវបានបញ្ជូនយកទៅធ្វើការសាកសួរ និងកត់កំណត់ហេតុបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា មន្រ្តីយោធាម្នាក់ នៅអង្គភាពឆ័ត្រយោង ត្រូវបានកម្លាំងនគរបាលល្បាតរបស់ខណ្ឌ ឫស្សីកែវ ចាប់ខ្លួនក្រោយពីបានធ្វើ សកម្មភាពឆក់ខ្សែក របស់ស្រ្តីរងគ្រោះ នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ កន្លងទៅស្ថិតនៅស្ថិតនៅ ចំណុចមុខឃ្លាំងប្រេង សូគីមិច ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដែលបណ្តាលឲ្យ ជនរងគ្រោះជាមួយឪពុករបស់ខ្លួន និងកូនតូចៗ២នាក់ ដួលបណ្តាលឲ្យរងរបួសលើដងខ្លួន យ៉ាងធ្ងន់ធ្ងរ ។
អធិការនគរបាល ខណ្ឌឫស្សីកែវ លោក ទៀង ចាន់សា បានបញ្ជាក់ថា ជនរងគ្រោះ ម្ចាស់ខ្សែកឈ្មោះ ផាត់ សុខលី ភេទស្រី អាយុ២៧ឆ្នាំ ឪពុកជាអ្នកឌុបឈ្មោះ ជា សុខន អាយុ៦០ឆ្នាំ និងចៅប្រុស២នាក់ទៀត ឈ្មោះ ខន ដាវុធ អាយុ១១ឆ្នាំ និងឈ្មោះ ហឿន ហេងហេង អាយុ១០ខែ មានទីលំនៅ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្ត កណ្តាល។
ដោយឡែក ជនសង្ស័យឈ្មោះ ឡាំ ឌីណា ហៅអាទូ អាយុ២២ ទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ មុខរបរយោធាអង្គភាពឆ័ត្រយោង (ស៊ីឈ្មោះ) ជិះម៉ូតូC125សេរី ២០១៥ ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CV8157។
បើតាមលោក ទៀង ចាន់សា ចំពោះមុខសញ្ញានេះ ទើបតែចេញពីពន្ធនាគារ ពីបទឆក់នៅ ខណ្ឌដូនពេញ ក្នុងឆ្នាំ២០១៣ ហើយបច្ចុប្បន្ន អធិការដ្ឋានកំពុងអនុវត្តន៍តាមនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!