ព្រីម លីហ្សា ផ្តល់ភាពកក់ក្តៅ ដល់ក្មេងប្រុសម្នាក់ នៅមន្ទីរពេទ្យ កុមារជាតិ ដែលត្រូវឪពុកម្តាយ បោះបង់ចោល
ភ្នំពេញៈ តារាសម្តែងស្រីដែល ធ្លាប់តែសម្ញែងភាពហ៊ឺហារ ស៊ីវិល័យទំនើបប្រេនៗ កញ្ញា ព្រីម លីហ្សា នៅមុននេះ បន្តិចបានរំលេច រូបថតជាច្រើនសន្លឹក បង្ហាញពីការយកចិត្តទុកដាក់ ថ្នាក់ថ្នមដល់ទារក ក្មេងប្រុសម្នាក់ដែលត្រូវបានឪពុកម្តាយ បោះបង់ចោល ហើយក្មេងនេះពេលនេះ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យកុមារជាតិ។
តារាស្រីដែលធ្លាប់ តែមានសំឡេង នៃការរិះគន់យ៉ាងចាស់ដៃថា ចំណាយលុយឥតប្រយោជន៍ ជាមួយសម្ភារៈប្រេនតម្លៃថ្លៃៗ កញ្ញា ព្រីម លីហ្សា បានបង្ហាញរូបភាព និងសារយ៉ាងខ្លី ក្នុងន័យបង្ហាញពី កាយវិការស្រលាញ់ ថ្នាក់ថ្នម ក្មេងប្រុសតូចម្នាក់នោះថា « នេះជារូបភាពក្មេងប្រុសម្នាក់ ដែលត្រូវឪពុកម្ដាយ បោះបង់ចោល ហើយតាមរយៈបងស្រីម្នាក់ ដែលជាអ្នកមើល ថែក្មេងប្រុសនោះ បានប្រាប់ថា សូម្បីតែខោអាវក៏គ្មានពាក់ដែរ ទើបថ្ងៃនេះនាងខ្ញុំយកខោអាវខ្លះៗ និងសំភារៈខ្លះៗ យកមកអោយដល់ ក្មេងប្រុសម្នាក់នេះ ខ្ញុំជួយចែករំលែកភាព កក់ក្តៅ ដល់ក្មេងប្រុសម្នាក់នេះ នៅមន្ទីរពេទ្យកុមារជាតិ »៕
ប្រភព ៖ ដើមអម្ពិល
ចំណាប់អារម្មណ៍ខ្មែរឡូត៖
ដោយឡែក រំលឹកព័ត៌មានពាក់ព័ន្ធមួយផ្សេងទៀត អំពីតារាសម្តែងសិចស៊ី កញ្ញា វ៉ាង ស្រីណូ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ព្រោះតែបង្ហាញកាបូបម៉ាក Chanel តម្លៃ ៥៥០០ ដុល្លារអាម៉េរិក ជាកម្មសិទ្ធរបស់នាង ប៉ុន្តែទន្ទឹមជាមួយនឹង ការបង្ហាញរបស់ថ្លៃៗនេះ ស្រាប់តែ លី ចាន់សីហា ផ្ទុះកំហឹងនៅហ្វេសប៊ុក សរសេរហាក់ដូច ក្នុងន័យដៀមដាម ទៅលើ តារាសិចស៊ីរូបនេះ ឬ ក៏ទៅលើ ព្រីម លីហ្សា ។
សារដែលលី ចាន់សីហា សរសេរនៅលើ ហ្វេសប៊ុកកាលពីថ្ងៃទី២៦ ឧសភាថា«មិនមែនខ្ញុំអ្នកមានលុយចាយ មិនអស់ទេតែរបស់ត្រឹម 4000$ រឺ 5000$ ក៍ខ្ញុំមានប្រើដែរ ហើយរបស់ដែរប្រើ រាល់ថ្ងៃក៍មិនថោក ដែរចឹងកុំចេះតែហ៊ាន និយាយថាគេមិនដែរស្គាល់ ហួសចិត្តឃើញគេ មិនមាត់ចង់មើលងាយ រាល់ថ្ងៃនេះខ្ញុំមានមុខរបរផ្ទាល់ខ្លួនរបស់ខ្ញុំ មិនបានសុំលុយអ្នកណាចាយទេ និយាយតាមខ្យល់មិនអីទេ បើហ៊ានមកនិយាយ ១ទល់មុខគ្នាមក កុំចេះតែនិយាយគេចឹង ហើយចង់សួរខ្ញុំទៅធ្វើអីអ្នកឯង ខ្ញុំនៅតែខ្ញុំសុខៗ សោះមកនិយាយ២ខ្ញុំចឹង ?????»។
បើទោះបីជាមិនបញ្ចេញឈ្មោះ ក្នុងសារដៀមដាមនេះ ប៉ុន្តែគេអាចធ្វើការសន្និដ្ឋាន ថា លី ចាន់សីហា ទំនងជាផ្ទុះកំហឹង ទៅលើ វ៉ាង ស្រី ណូ ហើយកំហឹងរបស់ លី ចាន់សីហា គេមិនដឹងថា មកពីមូលហេតុអ្វីឲ្យប្រាកដ ។
លោក លី សុជន ឪពុករបស់ លី ចាន់សីហា បានប្រាប់ LookingTODAY នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ឲ្យដឹងថា«អាសីហា និង វ៉ាង ស្រីណូ គ្មានជម្លោះអ្វីនឹងគ្នានោះទេ ប្រហែលជា សីហា គាត់សរសេរលេងហ្នឹង ហើយអាសីហា និង វ៉ាង ស្រីណូ គាត់ស្អិតរមួតនឹងគ្នាណាស់ ឃើញគ្នារត់ឱប » ។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្អូនស្រី ព្រីម លីហ្សា កញ្ញា ទីនទីន បានបញ្ជាក់ថា «បងស្រីខ្ញុំ គ្មានបញ្ហាអី ជាមួយនឹង លី ចាន់សីហា នោះទេ ព្រោះថា ពួកគាត់ទាំងពីរនាក់ ជាមិត្តរួមអាជីពរាប់ឆ្នាំហើយ»៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!