កម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនជនជាតិវៀតណាមចំនួន១១នាក់
ខេត្តស្វាយរៀង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការបង្ក្រាបករណីប្រើប្រាស់ និងរក្សាទុកនូវសារធាតុញៀន នៅផ្ទះជួលមួយកន្លែងស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក ដឹកនាំបង្ក្រាបដោយលោក គង់ចន្ទ័ ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលដំបូងខេត្តស្វាយរៀង ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តសហការណ៍ ជាមួយកងរាជអាវុធហត្ថក្រុងបាវិត ចុះឆែកឆេរបង្ក្រាបចាប់ឃាត់ខ្លួន ជនជាតិវៀតណាមបាន១១នាក់ និងរឹបអូសសារធាតុញៀនស៊ីសា ព្រមទាំងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ការចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន(ស៊ីសា)នេះ លោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានដឹកនាំកម្លាំងកងរាជអាវុធហត្ថ បានឆ្មក់ចូលធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ជួរ ឌិនវ៉ិង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មានមុខរបរផ្នែក គ្រប់គ្រងការ៉ាអូខេនៅកាស៊ីណូឡឺម៉ាកាវ នៅក្រុងបាវិត មានទីលំនៅសង្កាត់លេខ១១ ក្រុងហូជីមិញប្រទេសវៀតណាម និងឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់រួមនឹងវត្ថុតាងគ្រឿងញៀនស៊ីសាមួយចំនួន។
ចំពោះជនជាតិវៀតណាមទាំង១១នាក់ រួមមាន ៖ ០១.ឈ្មោះ ជួរ ឌិនវិង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម មានមុខរបរ គ្រប់គ្រងផ្នែកការ៉ាអូខេនៅកាស៊ីណូឡឺម៉ាកាវ មានទីលំនៅ សង្កាត់លេខ១១ ក្រុងហូជីមិញ ប្រទេសវៀតណាម ។ ០២.ឈ្មោះ ដូ ជីឌឹក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម ០៣.ឈ្មោះ ង្វៀង វ៉ាងណាម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម ០៤.ឈ្មោះ ឡា វិនទៀង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ វៀតណាម។ ០៥.ឈ្មោះ យិន សាមួយ ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិវៀតណាម ។ ០៦. ឈ្មោះ ទ្រឿង វ៉ិចង៉ុក ភេទស្រី អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅសង្កាត់លេខ១៣ ខណ្ឌគីមបិញ ក្រុងហូជីមិញ ប្រទេសវៀតណាម ។ ០៧.ឈ្មោះ ត្រឹង ធីធូអាង ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិវៀតណាម ០៨.ឈ្មោះ ហ្វៀង ងុកមីលិញ ភេទស្រី អាយុ២៤ឆ្នាំ ។ ០៩.ឈ្មោះ ហ្វៀង ធីចែមី ភេទស្រី អាយុ២១ឆ្នាំ ។ ១០.ឈ្មោះ ផាមធី ង៉ុកអាន់ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាមនិងទី១១.ឈ្មោះ ជិក ហ៊ីនថានងិង ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម។
ប្រភពផ្ដល់ព័ត៌មានបន្តថាចំពោះវត្ថុតាងចាប់យករួមមាន ៖ ០១.ទូរស័ព្ឌ១០គ្រឿង០២.ប្រាក់ដុង២លានដុង ០៣.ប្រាក់ដុល្លា១៧ដុល្លា០៤.លិខិតឆ្លងដែន ចំនួន០៩ក្បាល ០៥.គ្រឿងញៀនស៊ីសាចំនួន២០កញ្ចប់ ០៦.បារីកែច្នៃមូ មានលាយសារធាតុញៀន ដាក់ក្នុងកញ្ចប់បារីចំនួន១៤កញ្ចប់ ០៧.ទឹកស៊ីសាចំនួន០២ដប ០៨.ស៊ីសាចំនួន០២ប្រអប់ ០៩.បំពង់ដបកែច្នៃ សម្រាប់ជក់ស៊ីសាចំនួន០៤ដប ១០.ទុយោសម្រាប់បឺតស៊ីសាចំនួន១ ១១.សម្ភារសម្រាប់ជក់ស៊ីសាមួយប្រអប់ ១២.ដាវចំនួន០១ដើម ១៣.កូនថង់ប្លាស្ទិចចំនួន៥០០ថង់ ១៤.កូនកន្ត្រៃចំនួន៣ ១៥.ធ្យូងសម្រាប់ដុតជក់ស៊ីសាចំនួន០២ប្រអប់ ១៦.ស្លឹកសសៃថ្នាំជក់០១ប្រអប់ ១៧.កូនសៀវភៅកត់ត្រាចំនួន០៣ក្បាល ១៨.នាឡិកាដៃចំនួន០១គ្រឿង ១៩.ម៉ូតូចំនួន០៣គ្រឿង ។
ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយលោកចៅក្រមស៊ើបសួរបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តនៅថ្ងៃទី១៤ ខែមិថុនា២០១៦ វេលាម៉ោង៤រសៀល។
បើតាមប្រភពសមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា នៅតាមក្លិបខារ៉ាអូខេក្នុងកាស៊ីណូគឺមានលួចប្រើប្រាស់គ្រឿងញៀននិងជក់ស៊ីសា ក៏ប៉ុន្តែសមត្ថកិច្ចពិបាកក្នុងការចុះបង្ក្រាបខ្លាំងណាស់ដោយ ម្ចាស់កាស៊ីណូមានខ្នងបង្អែក និងមានអភយ័ឯកសិទ្ធិដូចស្ថានទូតអញ្ចឹង មិនអាចចូលបង្ក្រាបបានស្រួលនោះទេ ជាពិសេសពេលមានបទល្មើសកើតឡើងពិបាកនឹងបង្ក្រាបខ្លាំងណាស់ ៕
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!