ប្រពន្ធ​ថា​មិន​សមសោះ កើត​ជម្ងឺ​ផ្តាសាយ​ទៅ​ពេទ្យ​ព្យាបាល ស្រាប់តែ​ស្លាប់

 
 

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ម៉ឺន វ៉ៃ ដែល​ជា​គ្រូពេទ្យ​ប្រចាំ​ភូមិ នៅ​ក្នុងស្រុក​ព្រៃ​នប់ កំពុង​រង​ការ​ចោទប្រកាន់​ពី​សំណាក់​ស្ត្រី​ម្នាក់​ថា បាន​ចាក់​ថ្នាំ​និង​ព្យូ​សេរ៉ូម​ធ្វើ​ឲ្យ​អ្នកជំងឺ​ត្រូវជា​ប្តី​របស់​គាត់​ប្រតិកម្ម​ថ្នាំ​ស្លាប់​ក្រោយ​ពី​បាន​បញ្ជូន​ទៅ​កាន់​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​វិញ​ដោយ​ប្រពន្ធ​របស់​លោកគ្រូ​ពេទ្យ​នោះ ។

យោង​តាម​ប្រភព​ពី​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ទិ​ម ធា​រី អាយុ​៣២​ឆ្នាំ បាន​ចោទ​ទៅ​លើ​គ្រូពេទ្យ​ម្នាក់​ឈ្មោះ ម៉ឺន វ៉ៃ ភេទ ប្រុស មាន​ទីលំនៅ​ភូមិ​ទួល​ទទឹង​០១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃ​នប់ ថា បាន​ចាក់​ថ្នាំ​ធ្វើ​ឲ្យ​ប្តី​របស់​គាត់​ឈ្មោះ អង់ គឹ​ម យ៉ែ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​លាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​អណ្តូង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៦ ក្រោយ​ពេល​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន និង មន្ទី​ពេទ្យ​ជា​បន្តបន្ទាប់ ។

ប្រភព​ដដែល​បាន​បញ្ជាក់​អះអាង​ទៀត​ថា ចំពោះ​មូលហេតុ​ដែល​គាត់​អះអាង​ថា ប្តី​របស់​គាត់​បាន​ស្លាប់​ដោយសារ​ប្រតិកម្ម​ថ្នាំ ដោយសារ​ក្រោយ​ពី​លោកគ្រូ​ពេទ្យ ម៉ឺន វ៉ៃ នេះ ចាក់​ថ្នាំ​ឲ្យ​ប្តី​គាត់​នា​ព្រឹក​ថ្ងៃ​ទី​០២​កក្កដា ស្រាប់តែ​ប្តី​គាត់​បញ្ឈរភ្នែក ធ្លាក់ឈាម ហើយ​នៅ​ពេល​មក​ដល់​គ្លីនិក​ឯកជន​នៅ​វាល​រេញ លោកគ្រូ​ពេទ្យ​នៅ​ទីនោះ​ប្រាប់​ថា ប្តី​គាត់​មាន​អាការ​:​កំរិត​ធ្ងន់ គ្មាន​សង្ឃឹម​រស់​នោះ​ទេ ប៉ុន្តែ​គាត់​មិន​អស់ចិត្ត​ក៏​បាន​ទារ​លោកគ្រូ​ពេទ្យ​នៅ​ទីនោះ​បញ្ជូន​មក​កាន់​មន្ទី​ពេទ្យ​បង្អែក​ចំការ​ចេក នឹង​បន្ត​ទៅ​ភ្នំពេញ ដោយ​គ្រាន់តែ​ព្យូ​សេរ៉ូម​បន្ត ។

ប៉ុន្តែ​នៅ​ពេល​មក​ដល់ អ្នកគ្រូ​ពេទ្យ​ក៏​បាន​ប្រាប់​ថា ប្តី​គាត់​កំរិត​ធ្ងន់ គ្មាន​សង្ឃឹម​រស់​ទេ មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ បើ​ទោះបីជា​បញ្ជូន​ទៅ​ណា​ក៏​ដោយ មិនយូ​ប៉ុន្មាន​ប្តី​របស់​គាត់​ក៏​បាន​ស្លាប់​តែ​ម្តង​។ គាត់​និយាយ​ថា មិន​សមសោះ គ្រាន់​ប្តី​ក្តៅខ្លួន​របៀប​ផ្តាស​សាយ​សោះ បែរ​ទៅ​ជា​ស្លាប់​បាត់បង់​ជីវិត ។

ពាក់​ព័​ន្ឋ​ទៅ​នឹង​ការ​ចោទប្រកាន់​នេះ លោកគ្រូ​ពេទ្យ ម៉ឺន វ៉ៃ ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​នោះ​ទេ ប៉ុន្តែ​ភរិយា​លោក ម៉ឺន វ៉ៃ បាន​ចេញ​មក​បំភ្លឺ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ចំពោះ​ការ​ចោទប្រកាន់​នេះ អ្នកស្រី​មិន​អាច​ទទួលយក​បាន​នោះ​ទេ ចំពោះ​ពាក្យ​ថា ប្តី​របស់​គាត់​បាន​ចាក់​ថ្នាំ​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​ប្រតិកម្ម​ថ្នាំ​រហូត​ដល់​ស្លាប់​នោះ ប៉ុន្តែ​អ្នកស្រី​ទទួលស្គាល់​ថា ប្តី​របស់​គាត់​ពិតជា​បាន​ទៅ​ព្យួ​សេរ៉ូម និង​ចាក់​ថ្នាំ​អ្នកជំងឺ​នោះ​ពិតមែន ។

ប្រភព​ដដែល​បាន​បន្ត​ថា ប្រសិនបើ​មាន​ប្រតិកម្ម​ថ្នាំ គឺ​មិន​មែនមាន​រយៈពេល​យូរ​រហូត​ដល់​ជាង​២៤​ម៉ោង​នោះ​ទេ អ្នកជំងឺ​អាច​ស្លាប់​នៅ​ក្នុង​រយៈពេល​តែ​១០​រឺ​២០​នាទី​តែ​ប៉ុណ្ណោះ ។ គ្មាន​គ្រូពេទ្យ​ឯណា​ចាក់​ថ្នាំ​ចង់​ធ្វើ​ឲ្យ​អ្នកជំងឺ​បាត់បង់​ជីវិត​នោះ​ទេ ។

ដោយឡែក សមត្ថកិច្ច​ស្រុក​ព្រៃ​នប់​បាន​បញ្ជាក់​ថា ជុំវិញ​បញ្ហា​នេះ​ខាង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិន​ត្យ​សព និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ហើយ និង​កំពុងធ្វើការ​បន្ត រីឯ​សព​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​កាលពី​យប់​ថ្ងៃ​ទី​០៤​កក្កដា​ហើយ ៕

ប្រភព ៖ កោះសន្តិភាព

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម