មិនគួរឲ្យជឿ! ក្មេង១៤ឆ្នាំម្នាក់នេះ អាចរកចំណូលបាន ១ម៉ឺនដុល្លារក្នុង១សប្តាហ៍

 
 

អូស្រ្តាលី៖ ថ្មីៗនេះក្មេងប្រុសសញ្ជាតិអូស្រ្តាលីម្នាក់ បានធ្វើឲ្យមនុស្សគ្រប់គ្នា មានការកោតសរសើរជាខ្លាំង ក៏ដោយសារតែនៅក្មេងសោះ ប៉ុន្តែមានគំនិតចេះរកលុយ តាំងពីតូចទៅហើយ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសវ័យ១៤ឆ្នាំ Will Deeth រស់នៅក្នុងទឹកដីនៃប្រទេសអូស្រ្តាលី អាចមានសមត្ថភាពរកលុយបានដោយខ្លួនឯង រហូតដល់ទៅជាង ១០,០០០ដុល្លារអាមេរិក ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ ដោយគ្រាន់តែលក់ នូវប្រដាប់ប្រដាក្មេងលេង ដែលក្មេងប្រុសរូបនេះបានទិញ ពីប្រទេសចិន។

រូបភាព ក្មេងប្រុសវ័យ១៤ឆ្នាំ Will Deeth

ប្រភពបន្តថា បើនិយាយទៅប៉ាម៉ាក់របស់ Will គឺជាអ្នកជំនួញស្រាប់ ហើយពួកគាត់តែងតែ ឧស្សាហ៍ចេញចូលប្រទេសចិនជាញឹកញាប់ ដើម្បីនាំយកទំនិញ ទៅលក់នៅឯប្រទេសរបស់ខ្លួន។ ដោយចង់សាកល្បងអាជីវកម្មរកស៊ី ដូចប៉ាម៉ាក់របស់គេ Will ក៏បានសុំពួកគាត់ ធ្វើដំណើរទៅប្រទេសចិនជាមួយ ខណៈដែលម៉ាក់របស់គេលឺដូចនេះ ក៏បានឯកភាពយល់ព្រម និងថែមទាំងផ្តល់ទុនមួយចំនួន ដល់កូនប្រុសថែមទាំងទៀតផង។

បើតាមការឲ្យដឹងពី Will រូបគេមិនត្រឹមតែទៅប្រទេសចិន ដើម្បីមុខជំនួញតែប៉ុណ្ណោះទេ ប៉ុន្តែគេពិតជារីករាយជាខ្លាំង និងការដើរលេងកម្សាន្តជាមួយនឹងគ្រួសារ ជាច្រើនកន្លែងគួរសមផងដែរ ដូចជានៅ Forbidden City, Summer Palace, និងនៅ Great Wall ជាដើម។ សម្រាប់មុខជំនួញរបស់ Will វិញ ក្មេងប្រុសវ័យក្មេងរូបនេះ​ បានជ្រើសរើសទិញនូវទំនិញចិន ដែលជាលក្ខណៈប្រភេទ របស់ក្មេងលេងតែប៉ុណ្ណោះ ហើយនាំយកទំនិញទាំងអស់នោះ ទៅលក់នៅអូស្រ្តាលីវិញ។

គួរឲ្យដឹងថា Will ចាប់ផ្តើមលក់ទំនិញទាំងអស់នោះ តាំងពីរដូវបុណ្យណូអែលមកម៉្លេះ ហើយប្រដាប់ប្រដាក្មេងលេង ទាំងអស់របស់ Will គឺមានលក់តាមរយៈអនឡាញ  ដែលល្បីខ្លាំងមែនទែន រហូតអាចធ្វើឲ្យ Will ក្លាយជាអ្នកលក់ដ៏ធំម្នាក់ នៅលើគេហទំព័រលក់របស់ eBay ថែមទៀតផង។

គូសបញ្ជាក់បន្ថែមថា Will អាចរកចំណូលបាន ១ម៉ឺនដុល្លារក្នុងសប្តាហ៍ បន្ទាប់ពីទិញទំនិញនេះ អស់ប្រមាណត្រឹមតែ ២,៥០០ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ មហិច្ឆតាដ៏ធំរបស់ Will នៅថ្ងៃអនាគត គឺ Will ចង់ទិញផ្ទះមួយសម្រាប់ខ្លួនឯងឲ្យបាន មុនពេលដែលគេមានអាយុ ១៨ឆ្នាំផងដែរ ៕ 

រូបភាព ក្មេងប្រុសវ័យ១៤ឆ្នាំ Will Deeth និងម្ដាយ

រូបភាព ក្មេងប្រុសវ័យ១៤ឆ្នាំ Will Deeth

ប្រភព ៖ Shanghaiist

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ សាច់រឿងក្មេងប្រុសដែលមានវ័យក្មេងបែបនេះ និងអាចចេះរកលុយដោយខ្លួនឯងបាន ក៏មាននៅក្នុងប្រទេសចិនដូចជា ដែលនៅក្នុងវិស្សមកាលរដូវក្តៅ ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ បានក្រាលកម្រាល លក់ឥវ៉ាន់កំប៉ិកកំប៉ុក តាមចិញ្ចើមផ្លូវ ក្រោមកំដៅថ្ងៃ ដែលផ្ទុយពីក្មេងៗខ្លះ កំពុងលេងហ្គេម និងគេងមើលទូរទស្សន៍ នៅឯផ្ទះ។

នៅក្នុងនេះបានឲ្យដឹងថា ក្មេងប្រុសនេះមានឈ្មោះថា Ge Weiye ជាសិស្សថ្នាក់ទី៣ នៅសាលាបឋមសិក្សា Jiangning ស្ថិតក្នុងក្រុងណានជីង ដែលរូបគេបានក្រាលកម្រាល លក់ឥវ៉ាន់កំប៉ិកកំប៉ុក នៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យមនុស្សម្នា ចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅលើកៅអីតូចមួយ Weiye បានស្រែកអំពាវនាវលក់ សៀវភៅចាស់ៗ ប្រដាប់ប្រដាក្មេងលេង និងនំនែកបន្តិចបន្តួច ដោយឥរិយាបថដូចជា អ្នកជំនួញពិតប្រាកដម្នាក់ ដែលទង្វើនេះ បានទាក់ទាញ ចំណាប់អារម្មណ៍ ពីអ្នកដំណើរជាច្រើន ដែលបានដើរកាត់ទីនោះ។

អតិថិជនរបស់ Weiye ម្នាក់ បានប្រាប់ឲ្យដឹងថា ក្មេងម្នាក់នេះគឺមាន សំដីសមរម្យ និងពូកែក្នុងការចរចាណាស់ មិនតែប៉ុណ្ណោះ គេនឹងសូត្រកំណាព្យ រជ្ជកាលថាង ឲ្យអ្នកទិញស្តាប់ទៀត ប្រសិនបើអ្នកណា ទិញឥវ៉ាន់របស់គេ ដោយតំលៃខ្ពស់មួយ។

ក្មេងប្រុស Ge Weiye រស់នៅក្នុងគ្រួសារសាមញ្ញមួយ ដែលមានជីតា ជាកម្មករអនាម័យម្នាក់។ អ្នកជិតខាងបាន ប្រាប់ឲ្យដឹងថា Weiye ជាក្មេងចេះគិត វែងឆ្ងាយណាស់។ ហើយកាលដែលក្មេងប្រុស Weiye សម្រេចចិត្តរកប្រាក់ដូចនេះ ព្រោះគេមានអារម្មណ៍ថា ជីតារបស់ខ្លួនធ្វើការហត់ខ្លាំង និងធ្វើក្រោមកំដៅថ្ងៃផង ដូច្នេះហើយទើបគេ សំរេចចិត្ត លក់ឥវ៉ាន់បន្តិចបន្តួច នៅតាមចិញ្ចើមផ្លូវ ដើម្បីបានប្រាក់ ទិញភេសជ្ជៈ និងឪឡឹក ជូនជីតារបស់ខ្លួន៕

រូបភាព ក្មេងប្រុស Ge Weiye

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម