ទាំងកំសត់ ទាំងកំប្លែង ទាំងមនោសញ្ចេតនា ជាមួយ ១១.១២.១៣ វិស្សមកាលព្រឺព្រួច (មានវីដេអូខ្លី)
ធ្លាប់មានខ្សែភាពយន្តថៃជាច្រើន បានយកមកចាក់បញ្ចាំងនៅកម្ពុជាយើង។ មិនតែប៉ុណ្ណោះក៏មានតារា ដែលបានសម្តែងរឿងទាំងនោះក៏បាន ជួបអ្នកគាំទ្ររបស់ពួកផងដែរ។ កាលពីថ្ងៃទី ០២ កក្កដា ២០១៦ តារាសម្តែងពីខ្សែភាពយន្ត ១១.១២.១៣ វិស្សមកាលព្រឺព្រួច បានមកជួបសំណេះសំណាល ជាមួយអ្នកគាំទ្ររបស់ពួកគាត់នៅរោងភាពយន្តចំនួន៣ Major Cineplex by Cellcard Platinum Cineplex និង រោងភាពយន្ត Legend TK Avenue។
នៅក្នុងនោះដែរមានការចូលលេងហ្គេមកំសាន្ត ការឆ្លើយសំណួរពីលោក Weir និង កញ្ញា Data ហើយថែមទាំងមានការថតរូប ជាមួយអ្នកគាំទ្រ ដែលបានឈ្នះសំបុត្រ VIP ទៀតផង។ ត្រឡប់មកកាន់សាច់រឿងវិញ ដែលខ្សែភាពយន្តមួយនេះពោរពេញទៅដោយអារម្មណ៍ជាច្រើន រួមបញ្ចូលគ្នាទាំងសើច ទាំងកំសត់ហើយមានទាំងឈុតដែលអាចអោយអ្នកទស្សនាទាំងអស់ហូរទឹកភ្នែកទៀតផង។ ខ្សែភាពយន្ត ១១.១២.១៣ វិស្សមកាលព្រឺព្រួច Scary Holiday និយាយអំពី សង្ក្រាន្ត ជាថ្ងៃឈប់សម្រាកវែងមួយ ដែលយើងស្គាល់ថា ពិធីចូលឆ្នាំរបស់ប្រទេសថៃ ដែលមនុស្សម្នា ចំណាយពេលមានតម្លៃ ជាមួយអ្នកដែលខ្លួនស្រឡាញ់ ដើរលេងជាមួយសម្លាញ់ ឬធ្វើដំណើរកំសាន្តជាមួយមិត្តពិសេសរបស់ពួកគេ។ តែអ្នកខ្លះគ្មានបានសប្បាយដូចអ្នកដទៃទេ ព្រោះពួកគេបានជួបនឹងហេតុការណ៍គួរឱ្យរន្ធត់ នៅថ្ងៃទី11, 12 និងទី13 ខែមេសា។ អ្នកខ្លះស្លាប់ តែពួកគេនៅធ្វើសកម្មភាពចូលឆ្នាំធម្មតា។ ថ្ងៃទី11 មេសា Tar កំពុងតាមផ្លូវទៅស្រុក ក្រោយពេល គេបែកពីមិត្តស្រីឈ្មោះ Som ដែលគេមិនព្រមលែង Tar ចេញសោះ។ ថ្ងៃទី12 មេសា Mod ត្រឡប់ទៅជួបមិត្តសាកលវិទ្យាល័យ នៅថ្ងៃឈប់សម្រាក ក្រោយពេលសម្លាញ់គេ ទើបប្រាប់ពីដំណឹង ថាមិត្តគេបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍។ ថ្ងៃទី13 មេសា Kat និង Jane រៀបចំដំណើរកំសាន្តទៅឈាងម៉ៃ ដើម្បីអបអរពិធីចូលឆ្នាំ ដោយមិនបានដឹងថា ម្នាក់ក្នុងចំណោមនោះ បានស្លាប់មុនថ្ងៃចេញដំណើរកំសាន្ត។
រឿងគួរឱ្យខ្លាច ដែលពួកគេជួប បានធ្វើឱ្យថ្ងៃចូលឆ្នាំនោះ ក្លាយជាការចងចាំ មិនអាចភ្លេចបាន។ កុំភ្លេចណា ១១.១២.១៣ វិស្សមកាលព្រឺព្រួច មានចាក់បញ្ចាំងនៅគ្រប់រោងភាយន្តហើយ។
ទស្សនា Trailer នៅខាងក្រោមនេះ៖
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!