ស្ងាត់ៗ ! Nani ចុះកិច្ចសន្យា យល់ព្រម ទៅលេងឲ្យ Valencia (មានវីដេអូ)
អេស្ប៉ាញ៖ កាលពីពេលថ្មីៗនេះ យោងតាមប្រភពព័ត៌មានមួយរបស់ ប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ខ្សែបំរើស្លាប របស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ Luis Nani បានចុះកិច្ចសន្យា លើកុងត្រារយៈពេល ៣ឆ្នាំ ដោយយល់ព្រម ផ្ទេរពីក្លិប Fenerbahce របស់ ទួរគី ទៅកាន់ក្លិប Valencia របស់អេស្ប៉ាញ ក្នុងតម្លៃខ្លួន ៧.២៥លានផោន (៩.៤លានដុល្លារ) ។
យ៉ាងណាមិញ កីឡាករ Nani ដែលមានវ័យ ២៩ឆ្នាំ រូបនេះ ធ្លាប់ជាអតីតកីឡាកររបស់ ក្លិប Manchester Untied ដោយកាលនោះកេរ្តិ៍ឈ្មោះគាត់ នូវក្លិបបិសាចក្រហមមានភាពល្បីល្បាញគួរសម ប៉ុន្តែបន្ទាប់ពីរជ្ជកាលរបស់លោក Sir Alex Ferguson បានបញ្ចប់ទៅ កីឡាកររូបនេះ មិនសូវបានលេងជាប់លាប់ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីទេ ជាហេតុធ្វើឲ្យគាត់ត្រូវបានក្លិប Sporting Lisbon ខ្ចីជើងយកទៅលេងពេញមួយរដូវកាល ។
សូមបញ្ជាក់ផងដែរថា ក្លិប Sporting Lisbon នេះគឺជាក្លិបកំណើតរបស់គាត់ តាំងពីគាត់ប្រកបអាជីពបាល់ទាត់ដំបូង ។ កន្លងបានផុតមួយរដូវកាល នៅក្លិប Sporting Lisbon គាត់ក៏ត្រូវក្លិប Fenerbahce ទិញយកទៅលេងវិញម្តង ។
ក្នុងពេលថ្មីៗនេះក៏មានក្លិបមួយចំនួនចាប់អារម្មណ៍លើកីឡាកររូបនេះ ដូចជា Stoke City របស់ អង់គ្លេស ជាដើម ប៉ុន្តែជាលទ្ធផល Nani បានយល់ព្រមផ្ទេរមកលេងឲ្យ Valencia ជាផ្លូវការហើយ ។ ក្នុងនោះដែរ ក្លិប Valencia របស់អេស្ប៉ាញ ក៏បានចេញរបាយការណ៍មួយផងដែរ ដែលស្តីពីកិច្ចព្រមព្រៀងក្នុងការនាំយកកីឡាកររូបនេះមកលេងឲ្យក្លិប ។
បច្ចុប្បន្ននេះដែរ Nani កំពុងតែមានភារកិច្ចដ៏ធំមួយជាមួយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ក្នុងការប្រកួតនៃពានរង្វាន់ទ្វីបអឺរ៉ុប EURO ។ ដូច្នេះ Nani នឹងបង្ហាញខ្លួន ក្នុងនាមជាកីឡាកររបស់ Valencia ជាផ្លូវការ នាពេលខាងមុខនេះ បន្ទាប់ពីបញ្ចប់ភារកិច្ចរបស់ខ្លួនជាមួយក្រុមជម្រើសជាតិ៕
តោះមកមើលទម្រង់លេង និងក្បាច់ញាក់បាល់ របស់ Nani ៖
ប្រភព ៖ SkySports
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!