ជុំវិញ​ករណី​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ អា​រក​សម្លាប់​ខ្លួន

 
 

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​និស្សិត​ម្នាក់ បាន​យក​កាំបិត​អា​រក​សម្លាប់​ខ្លួនឯង​ស្លាប់​ក្នុង​ថ្លុកឈាម ស្ថិត​នៅផ្ទះ​បន្ទប់​ឡៅតឿ ក្នុងភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ប្រភព​ឱ្យ​ដឹង​ថា យុវជន​ដែល​ស្លាប់​ឈ្មោះ​កែ វុ​ទ្ធី អាយុ​២៥​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ ។

បើ​តាម​ប្រភព​ពី​អ៊ំ​របស់​យុវជន​រង​គ្រោះ​ថា ប៉ុន្មាន​ថ្ងៃមុន គឺ​មាន​ទំនាស់​ពាក្យ​សម្តី​បន្តិចបន្តួច​ជាមួយ​ឪពុក ពាក់ព័ន្ធ​រឿង​មិនដឹង​ថា ត្រូវ​ជ្រើស​យក​ផ្នែក​ជំនាញ​ណា​មក​សិក្សា​បន្ត រវាង​ជំនាញ​ពេទ្យធ្មេញ និង​ជំនាញ IT ។

រហូត​មក​ដល់​ព្រលប់​ថ្ងៃខែ​ឆ្នាំ​ដដែល ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ សហការ​ជាមួយ​ពេទ្យ​តុលាការ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​។ ទោះបីជា​សមត្ថកិច្ច​ជំនាញ​អះអាង​បែប​នេះ​ក៏​ដោយ ក៏​មជ្ឈដ្ឋាន​ខាងក្រៅ​នៅ​តែ​ដាក់​ការ​សង្ស័យ ទៅ​លើ​រឿង​ផ្សេង​ដដែល ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ក្រោយពីមានហេតុការណ៍ និស្សិត​ម្នាក់​ បាន​អារ​.​ក​សម្លាប់​ខ្លួន​ឯង​​ស្លាប់​ក្នុង​ថ្លុកឈាម ​ស្ថិត​នៅផ្ទះ​​បន្ទប់​ឡៅតឿ កាលពីម្សិលមិញនេះ ក៏មានសេចក្តីរាយការណ៍បឋម​ឱ្យ​ដឹងថា គិតត្រឹម​វេលាម៉ោង​០៣ និង​២៥​នាទីរសៀលថ្ងៃទី​០៦ កក្កដា ២០១៦ នេះ ពាក់​ព័ន្ធ​​ករណី​ស្លាប់​និស្សិត​ឆ្នាំទី៥ បើ​ទោះបីជា​មិនទាន់​មាន​ការឆ្លើយ​​សារភាព​ណា​មួយ ​​ពី​បុរស​ជាអ៊ំប្រុស​​​ឈ្មោះ​កែ សា​រិ​ទ្ធ អាយុ​៤៥​ឆ្នាំ ​យ៉ាងណាក៏ដោយ ​តែ​ត្រូវ​​សមត្ថកិច្ច​​​ទទួល​ដំណឹង​មួយ​ទៀត​ ដែលមិន​នឹក​ស្មានដល់ ។

ប្រភពឱ្យ​ដឹងថា ការពិត​បុរស​ជា​អ៊ំប្រុសនិស្សិត​ឆ្នាំទី៥នោះ គឺជា​ឪពុកបង្កើត​របស់ជនសង្ស័យ​​ជាឃាតករ​​​​ឈ្មោះ​​ម៉ី គឹ​ម​ហេង​ (ហៅ​ដំ) អាយុ២១ឆ្នាំ គឺ​ជា​និស្សិត​ឆ្នាំ​ទី​១​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (​ផ្នែក​គណិត​វិទ្យា​) និង​ជា​និស្សិត​ពេទ្យផង​ដែរ​​ ដែលបាន​ចាក់​សម្លាប់ចាក់​សម្លាប់​​នារី ​ជា​មន្ត្រី​យោធា​​​​នៅ​ខាងលិច​ផ្សារ​ដេប៉ូ ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ២០១៦ កន្លង​មក ស្ថិត​នៅ​ខាងលិច​ផ្សារ​ដេប៉ូ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។

ប្រភពបន្តថា រឿងរ៉ាវ​ទំនាស់​​​រវាងអ៊ំប្រុស និង​និស្សិត​ឆ្នាំទី៥ជាក្មួយ​នេះ គឺ​កន្លងមក ពេលសមត្ថកិច្ច​កំពុង​ស្រាវជ្រាវសួរ​រកឃាតករ​សម្លាប់​នារី​នោះ ត្រូវ​ស្រាវជ្រាវ​តាម​​រក​រហូត​ដល់​ផ្ទះ ដោយបាន​សួរ​រក​​ឈ្មោះ​​ម៉ី គឹ​ម​ហេង (ឃាតករ) នោះ ហើយ​ត្រូវជនរងគ្រោះ​​ដែល​ស្លាប់ បាន​បង្ហាញប្រាប់​​សមត្ថកិច្ច ទើប​​ឃាត់ខ្លួន​បា​ន ។

ក្រោយ​មក ត្រូវ​អ៊ំប្រុសរូបនោះខឹង​សម្បារជាមួយ​ជនរងគ្រោះ​ថា ពេល​សមត្ថកិច្ច​មក​សួរ​នាំ​​ ហេតុ​អ្វី​មិន​ព្រម​​​ជួយ​​លាក់បាំង​អ៊ីចឹង? រួច​ក៏អន់ចិត្ត​តាំងពីពេលនោះមក ។ ទោះបីជាយ៉ាងណា សមត្ថកិច្ច​កំពុងសួរនាំ​បុរស​ជាអ៊ំប្រុស​តាម​ជំនាញ ខណៈ​ដែលមិនទាន់​ឆ្លើយ​សារភាពក៏ដោយ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម