ប្រទះឃើញសព អណ្ដែតទឹកនៅកណ្ដាលសមុទ្រ បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅខេត្តព្រះសីហនុ
(ព្រះសីហនុ)៖ សពបុរសម្នាក់អណ្ដែតនៅកណ្ដាលសមុទ្រ ត្រូវបានប្រជានេសាទសមុទ្រ ប្រទះឃើញក្រោមមកបានអូសមកច្រាំង ដោយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលដ្ឋាន នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតក្នុងក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងប្រជានេសាទសមុទ្រ បានត្រឡប់មកពីនេសាទវិញ ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ អាយុប្រហែល៣៥ឆ្នាំ ភាពសភាពហើម ស្អុយទៅហើយ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែពិនិត្យ ដើម្បីរកមូលហេតុពិតនៃស្លាប់ និងស្រាវជ្រាវបន្ដ រកក្រុមគ្រួសារសព៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ប្រជាពលរដ្ឋ បានប្រទះឃើញ សាកសពបុរសម្នាក់ អណ្តែតទឹកស្រះ ហើមស្អុយបង្ក ឲ្យមានការ ភ្ញាក់ផ្អើល ដល់សមត្ថកិច្ច។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ នៅក្នុងស្រះទឹកធំមួយ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ហាយផាតឡែន ដែរកំពុងស្ថាបនា នៅក្នុងភូមិ ថ្នល់ជាតិ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្ត ស្វាយរៀង។
បើតាមសមត្ថកិច្ច នគរបាល សង្កាត់ចក្រម្ទេស បានឲ្យដឹងថា៖ ដោយទទួលបានពត័មាន ពីប្រជាពលរដ្ឋថា មានសាកសព អណ្តែតទឹក លោកក៏បានដឹកនាំកម្លាំង នគបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ច្រកម្ទេស ចូលរួម និងមន្ត្រីជំនាញ ស្នងការដ្ឋាននគបាលខេត្ត និងគ្រូពេទ្យខេត្ត មកពិនិត្យសាកសព ដើម្បីចុះមក ពិនិត្យសាកសព។
ក្រោយពីពិនិត្យ សាកសពរួចមក សមត្ថកិច្ចពុំបាន រកឃើញស្លាកស្នាមអ្វីគួរឲ្យសង្ស័យថា ជាអំពើឃាត្តកម្មនោះទេ ទើបសណ្ឋានថា ជាករណីលង់ទឹក ស្លាប់ដោយខ្លួនឯង ប្រហែលជាលង់ ២ទៅ៣ថ្ងៃមកហើយ។ហើយសាកសពដែលស្លាប់អណ្តែតទឹកនេះគឺពុំទាន់ស្គាល់ អត្តសញ្ញាណនោះឡើយ ដោយសភាពសព ហើមមានធុមក្លិនស្អុយ ហើយនិងមិនដឹងថា ជាជនជាតិអ្វីច្បាស់ នោះដែរគឺមាន ស្លៀកពាក់អាវពណ៌ស ខោពណ៌ខ្មៅ ហោប៉ៅ៦ ស្បែកជើងពណ៌ក្រម៉ៅ កំពស់ប្រហែល ១ម៉ែត្រ៧០ជាង។ ហើយសមត្ថកិច្ចយើង ធ្វើការស្រាវជ្រាវតាម ក្រុមហ៊ុន រោងចក្រ ក៏គ្មានបាត់សមាជិក នោះដែរ។
ចំនែកសាកសព បុរសខាងលើ ត្រូវមន្ត្រីជំនាញ ប្រគល់សាកសព ឲ្យទៅខាងប៉ុស្តិ៍រដ្ឋបាល សង្កាត់ច្រកម្ទេស ប៉ុន្តែសភាពសព ហើមស្អុយ និងមានធុមក្លិន ហើយនោះក៏បាន ប្រគល់ឲ្យទៅ ខាងតាអាចារ្យ យកទៅកប់នៅក្នុង វត្តសុវណ្ណារាម ដែលនៅជិតទីនោះ ទៅដើម្បីរងចាំ សាច់ញាតិមករក។
បើតាមមហាជនវិញបានដាក់ការសង្ស័យថា ជាអំពើឃាត្តកម្ម សំលាប់ហើយ យកសពទៅ ទំលាក់ទឹកបំបិទ ភស្ត័តាង។ ទោះបីជាយ៉ាងណា សមត្ថកិច្ចកំពុងតែ ចុះស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកការពិត ចំពោះករណីខាងលើនេះ ថាតើបណ្តាលមក ពីអ្វីអោយពិតប្រាកដ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!