អគ្គិភ័យឆេះផ្សារលក់បន្លែ នៅក្រោយផ្សារសុវណ្ណាអស់ជិត១០តូប ទាំងកណ្តាលអាធ្រាត្រ (Video inside)
(ភ្នំពេញ)៖ តូបលក់បន្លែ ស្ថិតនៅក្រោយផ្សារសុវណ្ណា ជិត១០តូប ត្រូវបានអគ្គិភ័យឆាបឆេះ ទាំងកណ្តាលអាធ្រាត្រនាម៉ោង១២៖៤០យប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុង សង្កាតទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋដែលរស់នៅជិតផ្សារបានប្រាប់ថា ការឆេះនេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ចំណែកសម្ភារដែលរងការខូចខាតនោះ គឺឆេះតែគ្រែសម្រាប់តែដាក់លក់ បន្លែ សាច់តែប៉ុណ្ណោះ។
បន្ទាប់ពីឆេះបានបន្តិច គេបានឃើញរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៤គ្រឿងចេញ ជួយបាញ់ពន្លត់ត្រឹមតែអស់៣គ្រឿង អាចគ្រប់គ្រងសភាពការណ៍បាន គឺមិនបណ្តាលឲ្យឆេះរាលដាលតទៅទៀតទេ៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនមានអគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ ខ្ទេចគ្មានសល់ ខណៈដែលម្តាយមិននៅ ហើយកូនដុតភ្លើងទៀនចោល រួចចេញទៅរៀនភ្លេចពន្លត់។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនារសៀលនេះថា ផ្ទះដែលអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តា ក្រាលក្តា មានទំហំ៦គុណ៧ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះ ចាប ពៅ ភេទប្រុស អាយុ ៤៨ឆ្នាំ (ជាប្តី), ឈ្មោះ សូត្រ សាវេត ភេទស្រី អាយុ ៤២ឆ្នាំ (ជាប្រពន្ធ) ប្តីប្រពន្ធទាំងពីររស់នៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកអធិការបានឲ្យដឹងទៀតថា សម្ភារដែលខូចខាតរួមមាន ទូរទស្សន៍ ១គ្រឿង, ក្បាលចាក់VCD ១គ្រឿង, ផ្ទាំងសូឡា ១ឈុត, អាគុយ ១, វិទ្យុទាក់ទង ១គ្រឿង ប្លង់ដីស្រែ ១ប្លង់, លុយខ្មែរជាង ៧លានរៀល និង សម្ភារៈប្រើប្រាស់ដែលមានក្នុងផ្ទះទាំងអស់ទាំងស្រុង ។
តាមការសន្និដ្ឋាន ហេតុការណ៍ខាងលើនេះ មូលហេតុគឺបណ្តាលមកពី កូនម្ចាស់ផ្ទះដុតភ្លើងទៀនចោល លើធុងទឹកកក រួមចេញទៅរៀនភ្លេចពន្លត់ ទើបបណ្តាលឲ្យឆាប់ឆេះអស់តែម្តង។ ក្រោយពេលកើតហេតុទើបម្ចាស់ផ្ទះ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ តែដោយគ្មានផ្លូវចេញចូល ណាមួយម្ចាស់ផ្ទះសង់លំនៅដ្ឋានឆ្ងាយពីទីប្រជុំជនផងនោះ រថយន្តពន្លត់អគ្គីភ័យក៏មិនអាចចូលទៅដល់ផងដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!