អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងព្រឹកព្រលឹម នៅម្តុំជិតផ្សារថ្មី
(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងព្រឹកព្រលឹម នៅម្តុំជិតផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
នៅពេលនេះម៉ោង ៦៖០០នាទីព្រឹកថ្ងៃទី២៦ ខែសីហា រថយន្តពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍។ ផ្ទះដែលត្រូវភ្លើងឆេះនោះស្ថិតនៅជាន់ផ្ទាល់ដី៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានករណីឆេះ ធុងហ្គាសផ្ទះលក់គុយទាវមួយនៅក្បែរស្នាក់ការគណបក្សអំណាចខ្មែរ បានធ្លាយសាយភាយហ្គាសបង្កឱ្យទៅជាភ្លើងឆាបឆេះរាលដាលដល់ម៉ូតូ២គ្រឿង ប៉ុន្តែសំណាងល្អ ពុំបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ គ្រាន់តែភ័យខ្លាចរត់ជាន់គ្នា គេចចេញតែប៉ុណ្ណោះ ។
កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២៣៤ ផ្លូវ១៩២ ភូមិ១២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ម៉ូតូ២គ្រឿងដែលរងការខូចខាតមួយគ្រឿងម៉ាកស្មាក់វី ស៊េរី២០១៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១CN-៣៨៥១ និង១ទៀត ម៉ាកឃ្លីក ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ១W-៥៣៥៨ ។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលភ្ញៀវកំពុងតែជួបជុំគ្នាស្រស់ស្រូបអាហារពេលព្រឹកនោះ ស្រាប់តែធុងហ្គាសទម្ងន់ប្រមាណ១៥គីឡូក្រាម បានធ្លាយហ្គាសចេញតាមទុយោឆាបឆេះភ្លើងចង្ក្រានក្លាយជាអណ្ដាតភ្លើងឡើង ។
តាមព័ត៌មានឱ្យដឹងទៀតថា ខណៈនោះចុងភៅមានស្មារតីរឹង ក៏បានរុញធុងហ្គាសទម្លាក់ទៅក្រៅផ្ទះដើម្បីបញ្ចៀសការឆាបឆេះផ្ទះ ប៉ុន្តែភ្លើងបានឆេះរាលដាលដល់ម៉ូតូចំនួន២គ្រឿង ដែលចតនៅមុខហាងគុយទាវនោះបង្កការភ្ញាក់ផ្អើល ។
ភ្លាមៗប្រជាពលរដ្ឋនៅក្បែរខាង និងជាងជួសជុលរថយន្តនៅក្បែរនោះ ក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យទៅជួយបាញ់ពន្លត់ទាន់ គឺបណ្តាលឱ្យឆេះខូចខាតម៉ូតូ២គ្រឿងតែប៉ុណ្ណោះ ។
តាមសាក្សីបានឱ្យដឹងទៀតថា នៅពេលភ្លើងបានរលត់ជាតិហ្គាសនៅតែចេញសាយភាយ ហើយត្រូវបានប្រជាពលរដ្ឋនាំគ្នាយកខ្សាច់ទៅកប់រហូតដល់ហ្គាសសាយភាយអស់ ។
នៅព្រឹកនោះ នគរបាលបានចុះទៅដល់ កន្លែងកើតហេតុ និងបានណែនាំដល់ម្ចាស់ឱ្យមានការប្រុងប្រយ័ត្នចំពោះអគ្គីភ័យ និងណែនាំឱ្យទិញបំពង់ទុកសម្រាប់ការពារអគ្គិភ័យផងដែរ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!