សង្គ្រាមរវាងមេនិងកូនកន្ទុយលេខ ផ្អើលប៉ូលិស
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលនារសៀលថ្ងៃទី២៥ សីហា ២០១៦ នេះ ខណៈស្ត្រី២នាក់ដែលស្គាល់ជា មេនិងកូនកត់កន្ទុយលេខ បានឈ្លោះប្រកែកគ្នាផ្អើល អាជ្ញាធរក្នុងសង្កាត់ចោមចៅ រហូតស្ត្រីចំណាស់ជាមេកន្ទុយលេខ បានដាក់ពាក្យប្តឹងថា អ្នកកត់ជំពាក់លុយចំនួន៤លានរៀលអត់សង តែដោយឡែកខាងភាគីអ្នកកត់វិញថា ជំពាក់តែ១លានរៀលទេ ហើយ១លានរៀលនោះ ត្រូវបានសងវិញខ្លះៗហើយ ។
ប្រភពឱ្យដឹងថា ស្ត្រីចំណាស់ជាមេកន្ទុយលេខ ឈ្មោះប៉ូ យ៉េត អាយុ៥០ឆ្នាំ ស្នាក់នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងស្ត្រីម្នាក់ទៀត (ជាកូនកន្ទុយលេខ) ឈ្មោះជូ សុភ័ក្ត្រ អាយុ៤០ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា និងមានស្រុកកំណើតនៅខេត្តតាកែវ ។
ទោះបីជាយ៉ាងណា ភាគីទាំង២មិនដឹងថា តើអាជ្ញាធរមានវិធានការ បែបណានោះទេ ខណៈស្ត្រីទាំង២ បានចោទប្រកាន់គ្នាទៅវិញទៅមកដោយម្នាក់ថា បានប្រើហិង្សាគប់កែវ គប់ចានដាក់គាត់ តែម្នាក់ទៀតថា មិនបានធ្វើទេ ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ស្ត្រីម្នាក់ដើរកត់កន្ទុយលេខតាមផ្ទះ និងតាមហាងកាហ្វេ ស្រាប់តែត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខ ណ្ឌឫស្សីកែវ បង្ក្រាបនិងឃាត់ខ្លួន ដែលត្រូវគេរិះគន់សមត្ថកិច្ចថា ចាប់បានតែអ្នកកត់តូចតាច រីឯមេធំៗ បើកដំណើរការយ៉ាងរលូន។
ការឃាត់ខ្លួនស្ត្រីកត់កន្ទុយលេខខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ បានបញ្ជាក់ថា ការបង្ក្រាបករ ណីល្បែងកន្ទុយលេខនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ក្រដាសកត់ឆ្នោតមួយចំនួន ប៊ិច២ដើម កាស្យូគិតលេខ១ បន្ទាត់១ និងថវិកាចំនួន៣ម៉ឺនរៀល ។
មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែបានបន្តទៀតថា ស្ត្រីត្រូវឃា ត់ខ្លួនឈ្មោះទេស ស៉ីថាត អាយុ៣០ឆ្នាំ មានមុខរបរលក់ដូរ និងឆ្លៀតកត់កន្ទុយលេខកំបិចកំប៉ុកប៉ុណ្ណោះ ស្នាក់នៅផ្ទះ លេខ៥៥៥ ផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ ខណ្ឌ ឬស្សី កែវ ។
បច្ចុប្បន្ន ស្ត្រីត្រូវសង្ស័យពាក់ព័ន្ធប្រព្រឹត្តល្បែងកត់ឆ្នោត បាននិងកំពុងបន្តសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
ទន្ទឹមនឹងនោះផងដែរ ស្រ្តីមេកន្ទុយលេខចំនួន៤នាក់ ដែលត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាប និងចាប់ខ្លួននៅសង្កាត់ភ្នំពេញថ្មី កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ប៉ុន្តែត្រូវបានលោក អ៊ុំ សុភក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចដោះលែងនៅរសៀលថ្ងៃនេះ ខណៈម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ បន្តនីតិវិធីបន្តទៀត។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា សម្រាប់ស្រ្តី៣នាក់ ពិតជាត្រូវបានលើកលែងការចោទប្រកាន់មែន តែម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ដៃចៅក្រម។
ស្រ្តីមេកន្ទុយលេខម្នាក់ ដែលគ្មានសំណាង ត្រូវបានលោកព្រះរាជអាជ្ញាដោះលែងនោះ មានឈ្មោះ លី សុគន្ធា អាយុ៣៩ឆ្នាំ។
មន្រ្តីនគរបាលខណ្ឌសែនសុខ បានបង្ហាញការតូចចិត្តតូចថ្លើម ពីព្រោះទំរាំការឈានទៅដល់ការចុះបង្ក្រាបល្បែងកន្ទុយលេខនេះ គឺឆ្លងតាមការស្រាវជ្រាវយ៉ាងខ្លាំង រហូតចុះបង្ក្រាបជាក់ស្តែង ហើយចាប់ខ្លួនបាន៤នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួនផងដែរ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!