ផ្អើល​ឈុ​ល ! ហុយផ្សែង​ចេញពី​បន្ទប់ នាំ​គ្នា​រត់​ទៅ​ពន្លត់​ទើប​ដឹង​ថា​ដុត

 
 

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦​នេះ មានការ​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្នុង ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​បុរស​ម្នាក់​បាន​ចាក់​សាំង​ដុត​ សម្ភារ​ក្នុង​បន្ទប់​ប៉ុនប៉ង​ ធ្វើ​អត្តឃាត​ខ្លួនឯង ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ថា បុរស​ដែល​ចាក់​សាំង​ដុត​សម្ភារ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ​ឈ្មោះ ហង្ស សុវណ្ណ​ដា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​អ្នកលក់​ម្ហូបអាហារ ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​គេ​ឃើញ​ មាន​ផ្សែង​ផុយ​ចេញពី​បន្ទប់​កន្លែង​កើតហេតុ ដែល​ដំបូង​អ្នកស្រុក​ នឹក​ស្មានថា​ជា​ការ​ ទុ​ស្សេ​ចរន្ត​អគ្គី​ស​នី​ក៏​នាំ​គ្នារ​ត់ទៅ​ជួយ​ពន្លត់ ​ទីបំផុត​ទើប​ដឹង​ថា ជា​ករណី​ជម្លោះ​ក្នុង​គ្រួសារ ហើយ​បុរស​ខាងលើ​ដុត​ សម្ភារ​ក្នុង​បន្ទប់​​ប៉ុនប៉ង​ ធ្វើ​អត្តឃាត​ខ្លួនឯង​ទៅ​វិញ ប៉ុន្តែ​គ្រួសារ​ផ្ទុះ​ជម្លោះ​នេះ​​មិន​ប្រាប់​ពី​ មូលហេតុ​ទាំងស្រុង​ដែល​ឈាន​ ដល់​ចាក​់សាំង​ដុត​ ប៉ុនប៉ង​ធ្វើ​អត្តឃាត​ឡើយ ហើយ​ក៏​មិន​ទាន់​ស្គាល់​ អត្តសញ្ញាណ​ស្ត្រី​ជា​ប្រពន្ធ​ របស់​បុរស​ខាងលើ​នៅឡើយ​ដែរ ។

ទោះជា​យ៉ាង​ក៏​ដោយ បុរស​ដែល​ដុត​ សម្ភារ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​នេះ​ ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ យក​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សាកសួរ​រក​មូលហេតុ​ពិតប្រាកដ ។

សមត្ថកិច្ច​ប្រាប់​ថា យោង​ការ​សួរនាំ​ជនសង្ស័យ​ប្រាប់​ថា បញ្ហា​ខា​ង​លើ​កើតឡើង​ដោយសារ​ជម្លោះ​ក្នុង​គ្រួសារ ខ្លួន​ក៏​គិត​ខ្លី​ចង់​បញ្ចប់ជីវិត​ខ្លួនឯង ។ សមត្ថកិច្ច​មិន​ទាន់​បាន​ប្រាប់​លម្អិត​ពី​ដើមចម និង​មូលហេតុ​ទាំងស្រុង​នៅឡើយ​ទេ គ្រាន់តែ​ប្រាប់​ថា ម្ចាស់​បន្ទប់​គេ​មិន​បាន​ប្តឹងប្តល់​ទេ ហើយ​បញ្ជាក់​ថា ពេល​នេះ​កំពុងធ្វើការ​សួរនាំ​សិន ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ប្ដីចិត្តអប្រិយ សាហាវឃោរឃៅ បានសម្រេចចិត្តចាក់សាំងដុតផ្ទះ សម្លាប់ប្រពន្ធខ្លួនឯង នៅក្នុងភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង មានចំងាយប្រហែល ០៧គីឡូម៉ែត្រ ពីទីប្រជុំជនឆ្លូង បានកើតឡើង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ។

យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា "ស្រី្តម្នាក់ស្លាប់យ៉ាង អណោចអាធ័មបំផុត ក្នុងអណ្តាតភ្លើង ដែលក្រុមគ្រួសារ របស់ស្រី្តរងគ្រោះ សង្ស័យទៅលើ ប្តីស្រី្តរងគ្រោះជាអ្នក សម្លាប់ហើយបន្សល់ សាកសពស្រី្ត រងគ្រោះរោលខ្មៅ ក្នុងគំនរផេះផង់"។

សវតារឿង៖ នៅខេត្តក្រចេះ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយបានកើតឡើង នៅម៉ោង ១០និង៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅចំនុចភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង មានចំងាយប្រហែល ០៧គីឡូម៉ែត្រ ពីទីប្រជុំជនឆ្លូង មូលហេតុបណ្ដាលមកពី ភ្លើងចង្ក្រានដាំបាយ។ បើតាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញផ្សែងហុយ និងអណ្តាតភ្លើងឆេះ ចេញពីកណ្តាលផ្ទះ រួចក៏បាក់ស្រុតតែម្តង ហើយដោយសារតែ នៅកន្លែងកើតហេតុ ជាតំបន់ដាច់ស្រយាល ផ្លូវមានភាពពិបាក សំរាប់ឡានពន្លត់អគ្គីភ័យ ចូលទៅជួយអន្តរាគមន៍ផងនោះ បានឆេះផ្ទះឈើទំហំ 6,5 × 8 ម៉ែត្រ ប្រក់សង្ហសី។

ប្រភពដដែលបានឲ្យដឹងបន្តថា នៅក្នុងហេតុការណ៍នោះ បានបណ្ដាលឲ្យម្ចាស់ផ្ទះឈ្មោះ អ៊ុន ចន្នីណា ភេទស្រី អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បានស្លាប់បាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ មួយចំនួនរួមមាន ម៉ូតូចំនួន០២គ្រឿង, ស្រូវ ០២បេ, ទូរទស្សន៍ ០១គ្រឿង, និងសូឡា០១គ្រឿង ផងដែរ៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម