អុញ…នាយ ពែកមី ចូល​ក្រុម​និនចារ​​ប្រុង​ធ្វើ​អីចេះ!!!

 
 

ប្រិយមិត្ត​កើត​មាន​ចម្ងល់​ភ្លាម​ៗ​ ពេល​ឃើញ​រូប​ថត​នាយ ពែកមី ប៉ុន្មាន​សន្លឹក​បង្ហោះ​លើ Facebook នៅ​ព្រឹក​នេះ។ ក្នុង​រូបភាព​នោះ នាយ ពែក​មី បាន​គ្រង​សំលៀក​បំពាក់​ជា​និនចារ​ខ្មៅ​យ៉ាង​ហំ​ហាន។ ប្រិយមិត្ត អ្នក​គាំទ្រ​ចោទ​សួរ​ថា តើ​ជា​សកម្មភាព​ថត​អ្វី ខ្សែ​ភាពយន្ត ឬ​អ្វី​ផ្សេង?

សាមី​ខ្លួន​នាយ ពែកមី មិន​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​នៅ​ព្រឹក​នេះ  ដោយ​សារ​នាយ បាន​ចាក​ចេញ​ទៅ​បំពេញ​បេសកកម្ម​បម្រើ​អារម្មណ៍​ពុក​ម៉ែ​បង​ប្អូន​នៅ​សហរដ្ឋ​អាមេរិក​ទៅ​ហើយ។ ប៉ុន្តែ​លោក ជា ឈីម ជា​អ្នក​ថត​វីដេអូ​ជើង​ចាស់ និង​ជា​អ្នក​ចូល​រួម​ថត​សកម្មភាព​នោះ បាន​ប្រាប់​ថា មិន​មែន​ជា​សកម្មភាព​ថត​ភាពយន្ត​ទេ ប៉ុន្តែ​ជា​ស្ប៉ត​ពាណិជ្ជកម្ម​ទៅ​វិញ។

“ជា​ស្ប៉ត​ពាណិជ្ជកម្ម​តើ គឺ​ពាណិជ្ជកម្ម​របស់​ម៉ាស៊ីន​ភ្លើង សកម្មភាព​ថត​នៅ​ខេត្ត​កំពង់​ស្ពឺ តែ​ឥឡូវ​ថត​ចប់​រួច​រាល់​ហើយ ហើយ ពែក​មី ក៏​បាន​ចេញ​ទៅ​អាមេរិក​តាំង​ពី​ម្សិលមិញ​នេះ​ហើយ​ដែរ”។


មិន​ត្រឹម​តែ​រូប​ថត​ទេ ប៉ុន្តែ​មាន​វីដេអូ​ទៀត ដែល​តាម​រយៈ​វីដេអូ​នេះ គេ​ឃើញ​និនចារ​ខ្មៅ​លោត​ត្រឡប់​ខ្លួន​បី​បួន​ត្រឡប់ ដូច​ជា​អ្នក​ចេះ​ក្បាច់​គុន​ម្នាក់។ ចំណុច​នេះ លោក ជា ឈីម បាន​ឲ្យ​ដឹង​ថា និនចារ​ដែល​លោត​ត្រឡប់​ខ្លួន​ផ្លោត​ៗ​នោះ មិន​មែន​ជា​នាយ ពែក​មី នោះ​ទេ គឺ​ជា​តួ​ជំនួស​ប៉ុណ្ណោះ៕

ឥឡូវ​ចង់​ដឹង​ថា នាយ ពែក​មី ស្លៀក​និនចារ​ឡូយ​ប៉ុណ្ណា សម ឬ​មិន​សម តោះ…មើល​ទាំង​អស់​គ្នា…!!!

នាយ ពែកមី និង​ក្រុម​ការងារ​ថត

នាយ ពែកមី និង​លោក ជា ឈីម

ប្រភព​: sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម