អាសូរ! ស្រែកហៅអ្នកផងជួយ នៅតែមិនទាន់
ខេត្តកណ្ដាល ៖ បុរសម្នាក់អុំទូកត្នោតទៅបេះផ្កាស្នោរ លុះដល់ពាក់កណ្ដាលបឹងស្រាប់តែលិចទូក បណ្តាលឱ្យលង់ទឹកស្លាប់ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី ២៧ កញ្ញា ២០១៦ ស្ថិតនៅចំណុចបឹងខ្វែងធំ ក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះរ៉ន ស្នា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា ជនរងគ្រោះនិងម្នាក់ទៀតឈ្មោះផេង ទី ភេទស្រី អាយុ៥២ឆ្នាំ (ត្រូវជាម្តាយមីង) បានបបួលគ្នាជិះទូកត្នោត ទៅបេះផ្កាស្នោនៅបឹងខ្វែងធំ ។ ពេលនោះឈ្មោះរ៉ន ស្នា ជិះទូកត្នោតទៅមុនតែម្នាក់ឯង ចំណែកស្ត្រីឈ្មោះផេង ទី កំពុងស្តារទូកត្នោតទៅតាមក្រោយ។
លុះជនរងគ្រោះអុំទូកត្នោតបានចម្ងាយប្រហែល១៥ម៉ែត្រពីច្រាំង ដល់ពាក់កណ្ដាលបឹង ក៏លិចទូកត្នោតបាត់ទាំងមនុស្ស បាត់ទាំងទូក ។ ភ្លាមនោះ ស្ត្រីឈ្មោះផេង ទី ត្រូវជាមីង និងឈ្មោះហៅ គឹមហុង ភេទប្រុស អាយុ៤៩ឆ្នាំ ត្រូវជាបងថ្លៃ បានឃើញក៏ស្រែកហៅបងប្អូន អ្នកជិតខាងឱ្យទៅជួយភ្លាមៗដែរ ។ តែដោយជនរងគ្រោះមិនចេះហែលទឹកក៏លង់ទឹកលិចបាត់ រកមិនឃើញទេ ។ លុះប្រហែលកន្លះម៉ោងក្រោយ ទើបរកសាកសពជនរងគ្រោះឃើញ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ខ្ពបបានធ្វើការពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតមែន ។
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ២នាក់មីង និងក្មួយ បានរអិលជើងធ្លាក់ ចូលប្រឡាយលង់ស្លាប់ទាំងពីរនាក់ ខណៈពេលចុះ បេះកញ្ឆែតកាលពីរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹក ស្ថិតក្នុងភូមិគោល ឃុំរកាពប្រាំ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មានពីមន្រ្តី សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ជាស្ត្រី ទី១ ឈ្មោះ កែវ ធារ៉ា អាយុ ២២ឆ្នាំ ត្រូវជាម្តាយមីង និង ឈ្មោះ ចាន់ ស្រីធី អាយុ ១៥ឆ្នាំ ត្រូវជាក្មួយ អ្នក ទាំងពីរមានទីលំនៅភូមិ៨.១៥ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មុនពេលកើតហេតុ មានក្មេងឃ្វាល គោ បានឃើញស្ត្រីរងគ្រោះទាំងពីរនាក់ បានទៅបេះកញ្ឆែតនៅប្រឡាយទឹក ដែលបណ្តោយមានប្រវែង ២គីឡូម៉ែត្រ និងទទឹងប្រវែងជិត ៣ម៉ែត្រ ដោយខណៈនោះ មានក្មេងស្រីជំទង់ បានចុះបេះកញ្ឆែត នៅមាត់ប្រឡាយ ហើយបានរអិលជើងធ្លាក់ចូលក្នុងទឹកប្រឡាយនោះ ឃើញដូច្នោះទើបស្ត្រី ជាម្តាយ មីង បានស្ទុះទៅជួយចាប់សក់ជួយសង្រោះក៏រអិលជើង ធ្លាក់ចូលក្នុងទឹកលង់ស្លាប់ទាំងពីរតែម្តង។
ក្រោយពីឃើញហេតុការណ៍នោះភ្លាម ក្មេងឃ្វាលគោ បានរត់ទៅហៅ អ្នកបង់សំណាញ់ដែលមាន ចម្ងាយ ៥០ម៉ែត្រពីកន្លែងកើតហេតុ ឲ្យជួយជនរងគ្រោះ បន្ទាប់មកអ្នកបង់សំណាញ់ បានទូរស័ព្ទ ហៅសាច់ញាតិជនរងគ្រោះឲ្យមកជួយរាវរកដែរ ប៉ុន្តែជាអកុសលស្ត្រីពីរនាក់មីងនិងក្មួយ បានឈ្លក់ទឹក ស្លាប់បាត់ទៅហើយ។
សមត្ថកិច្ច បានបញ្ជាក់ផងដែរថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ បានសហការជាមួយគ្រូពេទ្យ ចុះធ្វើការពិនិត្យសាកសព នៅកន្លែងកើតហេតុ ឃើញថា ជនរងគ្រោះទាំងពីរនាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!