កំពូលអធិរាជស្មាតហ្វូន កាមេរ៉ាភ្លោះគ្មានពីរ Huawei P9 ពណ៌ផ្កាឈូកមាស បង្ហាញវត្តមាន ជាផ្លូវការហើយ

 
 

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមាន ជាផ្លូវការរបស់ កំពូលអធិរាជ ស្មាតហ្វូន បំពាក់កាមេរ៉ាភ្លោះ Leica គ្មានពីរ គឺ Huawei P9 ពណ៌ផ្កាឈូកមាស ព្រមទាំងបើកទទួលការកម៉្មង់ ទុកមុនពីអតិថិជន និងអ្នក ប្រើប្រាស់ របស់ខ្លួន នៅសាលរោងភាពយន្តMajor Cineplex ផ្សារទំនើបអ៊ីអន។

ក្រោយពេលធ្វើការអភិវឌ្ឍខ្លួន និងបង្កើតប្រវត្តិសាស្រ្តថ្មី ដែលនាំយកបច្ចេកវិទ្យាកាមេរ៉ា Leica មកប្រើក្នុង ស្មាតហ្វូន រួមជាមួយនឹងអេក្រង់ទំហំទំហំ 5.2 អ៊ិញFull HD Resolution, កាមេរ៉ាភ្លោះ ទំហំ១២ មេហ្គាភិចសែល អាចថតរូបបានស្អាតច្បាស់ ទោះជានៅក្នុងទីកន្លែង ពន្លឺតិចឬងងឹតក្តី និងធាតុផ្សំពិសេសៗមួយចំនួនទៀត បានធ្វើឲ្យ ហ័រវៃ P9 ទទួលបានពានរង្វាន់ European Consumer Smartphnone 2016-2017 ពី EISA ដែលជាពានរង្វាន់លើរូបភាពនិង សម្លេងពីសហភាពអឺរ៉ុប។

ដើម្បីបំពេញនូវតម្រូវការរបស់អ្នកប្រើប្រាស់ ក្រុមហ៊ុន Huawei បានបញ្ចេញនូវ កំពូលអធិរាជ ស្មាតហ្វូន Huawei P9 ពណ៌ផ្កាឈូកមាសមួយទៀត បន្ថែមពីលើពណ៌មាសនិងប្រផេះ។ ក្រុមហ៊ុនរំពឹងថា ការបង្ហាញខ្លួនរបស់ P9 ពណ៌ផ្កាឈូកមាសនៅកម្ពុជា នឹងជាព្រឹត្តការណ៍មួយ ដែលនឹងធ្វើឲ្យទីផ្សារស្មាតហ្វូន កម្ពុជាកក្រើកម្តងទៀត ដោយសារតែភាពប្រណីត និងស្រស់ស្អាត នៃពណ៌របស់វា។

លោក Jason នាយក Huawei Mobile Device ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ « មូលហេតុដែល ក្រុមហ៊ុនHuawei នាំយក P9 ផ្កាឈូកមាស មកកាន់កម្ពុជា គឺព្រោះតែយើងចង់ផ្តល់ជូនអតិថិជននូវជម្រើស ពណ៌ថ្មីមួយផ្សេងទៀតដល់ពួកគាត់។ យើងពេញចិត្តនឹងផ្តល់នូវជម្រើសជាច្រើន ដល់អតិថិជនរបស់យើង។ រហូតមកទល់ ពេលនេះ យើងមាន P9 ពណ៌មាស ប្រផេះ ហើយពេលនេះគឺពណ៌ផ្កាឈូកមាស។»

សូមបញ្ជាក់ផងដែរថា HuaweiP9 ផ្កាឈូកមាស ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអ្នក ប្រើប្រាស់កម្ពុជា ដោយទទួលបានការបញ្ជាទិញទុកមុន តាមរយៈគេហទំព័រហ្វេសបុក Huawei Mobile Cambodia លើសពីការរំពឹងទុក។ ហើយអ្វីដែលពិសេសនោះ គឺការបញ្ជាទិញនាថ្ងៃនេះ នឹងមានការផ្តល់ជូន បន្ថែមដល់អតិថិជន មានដូចជា ជើងកាមេរ៉ាថតរូប (Tripod + Selfie + Remote control)
និង ស្រោមទូរស័ព្ទ Original ។ លើសពីនេះទៀត អ្នកប្រើប្រាស់ស្មាតហ្វូន Huawei P9 ទាំងអស់ អាចរីករាយនឹងការផ្តល់ជូន ជាច្រើនពីដៃគូសហការរបស់ Huawei គឺ Smart Axiata។

រាល់ការជាវ HuaweiP9 ពណ៍ផ្កាឈូកមាស ក៏ដូចជាពណ៌ផ្សេងទៀត លោកអ្នកនឹងទទួលបាន ការប្រើប្រាស់គម្រោង Power+ ប្រចាំសប្តាហ៍របស់ក្រុមហ៊ុន Smart ដោយឥតគិតលុយ រហូតដល់ 16 សប្តាហ៍ព្រមទាំងលេខពិសេសមួយ ដើម្បីទទួលបានការរីករាយ ជាមួយអ៊ិនធឺណែតល្បឿនលឿន បំផុតនៅក្នុងប្រទេសកម្ពុជាជាមួយ 4G LTE របស់ក្រុមហ៊ុន Smart ដែលពិតជាសក្តិសមជាមួយ Huawei P9។

សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់៖ http://consumer.huawei.com/kh/index.htm ទូរស័ព្ទ Hotline ផ្នែកសេវាកម្ម: ចុចលេខ 1800206688 រួចចុចបញ្ជូន (ទូរស័ព្ទបានដោយមិនគិតថ្លៃ បើទោះបីគ្មានទឹកប្រាក់ក្នុងគណនី) 

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម