ធ្វើ​ទារុណកម្ម​ក្មេង​នៅ​មណ្ឌលគិរី សមត្ថកិច្ច​ចាប់ខ្លួន​បាន​៣​នាក់

 
 

សង្គម

ធ្វើ​ទារុណកម្ម​ក្មេង​នៅ​មណ្ឌលគិរី សមត្ថកិច្ច​ចាប់ខ្លួន​បាន​៣​នាក់

ពុធ ០៧ ធ្នូ, ២០១៦ ០៨:០៣

414 

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍​ បាន​ឲ្យ​ដឹង​ថា បក្ខពួក​ខ្ទើយ​កូន​យួន​៣​នាក់​ដែល​ធ្វើ​ទារុណកម្ម​លើ​កូន​ក្មេង ដោយ​យក​ដំបង​ឆក់​លើ​រាង​កាយ​ នៅ​ខេត្ត​មណ្ឌល​គី​រី ត្រូវ​សមត្ថកិច្ច​ចាប់​បាន​៣​នាក់​ ហើយ​កាលពី​វេលា​ម៉ោង​៦ និង​៥៤​ព្រលប់ ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ភោជនីយដ្ឋាន​ កំពង់ចម្លង​ទន្លេ​មេ​ង្គ ស្ថិត​ក្នុងភូមិ​១០ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។

ដោយឡែក​ កូន​យួន​ដែល​ទារុណកម្ម​ កូន​ក្មេង​នោះ​នៅ​មិន​ទាន់​ ចាប់​បាន​នៅឡើយ​ទេ តែ​សមត្ថកិច្ច​កំពុង​ឡោម​ព័ទ្ធ ។

សូម​ជម្រាប​ថា ការ​ធ្វើ​ទារុណកម្ម​ លើ​ក្មេង​ប្រុស​តូច​នេះ​ មាន​រយៈពេល​២​ខែ​កន្លង​មក​ហើយ ប៉ុន្តែ​ទើប​បែកធ្លាយ​វី​ដេ​អូ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង សហការ​ជាមួយ​ស្នងការ ដ្ឋាន​នគរបាល​ខេត្ត​មណ្ឌល​គី​រី និង​អង្គការ CPU នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​រំដោះ​កុមារ​រង​គ្រោះ ម្នាក់ ភេទ​ប្រុស អាយុ​២​ឆ្នាំ និង​ធ្វើការ​ឃាត់ខ្លួន​ ជនសង្ស័យ​៣​នាក់ ១-​ឈ្មោះ រ៉េ​ត សុធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​៣L ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​, ២-​ឈ្មោះ លី ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិ​ហូ​ឡង់ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​, ៣-​ឈ្មោះ អឿ ណាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ចម្ការអណ្តូង ឃុំ​ចម្ការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។

ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ ករណី​អំពើ​ហិង្សា និង​រំលោភ​លើ​កុមារ នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី រួច​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ ៕

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថាឆយី និងអ្នកគាំទ្រមិនពេញចិត្តនឹងទង្វើ ដ៏ព្រៃផ្សៃរបស់បុរសម្នាក់ ប្រើដង្កៀបគៀប និងប្រដាប់ឆក់លើកុមារ។

អ្នកនាង ឆយី ដែលជាអតីតតារាសម្តែងមួយរូប និងកំពុងកំសត់រស់នៅជាមួយកូនស្រី ដែលគ្មានការថ្នាក់ថ្នមពីស្វាមី បានចែករំលែកនូវវីដេអូមួយ ដែលធ្វើអោយប្រិយមិត្ត និងអ្នកនាង ឆយី មានអារម្មណ៍អាណិតអាសូរ និងខឹងនឹងបុរសម្នាក់ជាខ្លាំង។

ចំពោះវីដេអូ ដែលអ្នកនាង ឆយី បានចែករំលែកនៅលើ គេហទំព័រហ្វេសប៊ុករបស់អ្នកនាងនោះ គឺជាវីដេអូមួយដែលបុរសម្នាក់បានយកដង្កៀប មកគៀបធ្វើបាបទៅលើកុមារម្នាក់អាយុប្រហែលជា ១ឆ្នាំ ទៅ ២ឆ្នាំកន្លះ ធ្វើឲ្យក្មេងនោះឈឺផ្សា និងស្រែកយំជាខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ បុរសម្នាក់នោះក៏បានយកប្រដាប់ឆក់ មកឆក់លើកុមារម្នាក់នោះថែមទៀត ធ្វើអោយអ្នកនាងឆយី និងអ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានអារម្មណ៍អាណិតអាសូរចំពោះកុមារម្នាក់នោះជាខ្លាំង និង ខឹងនឹងបុរសដែលធ្វើទារុណកម្មទៅលើកុមារនោះជាពន់ពេក។

ខាងក្រោមនេះជាសារដែលអ្នកនាង ឆយី បានបង្ហាញឡើង៖

«មើលហើយញរ័សាច់ណាស់ អាតិរិច្ចាន មិនដឹងជាគ្នាត្រូវអាងាប់នឹង ធ្វើបាបម៉ានខែឆ្នាំហើយទេលោកអើយ សំឡេងយំរបស់កូនតូចនឹង ចាក់បេះដូងណាស់ ខ្លោចចិត្តណាស់ព្រះអើយ ... ម៉ែឪ គ្នានៅណា ... ជួយកូនផងទៅ នេះជាទារុណកម្ម ចំពោះគ្នាណាស់ » ។


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម